ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​ដង្កូវ​នាង​របរ​​ប្រពៃណី​​​លើក​កម្ពស់​​​ផលិត​ផល​ខ្មែរ​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​ការ​ចិញ្ចឹម​​ដង្កូវ​នាង​​ជាមុខ​​របរ​បុរាណ​​មួយ​ដែលមាន​​អាយុ​កាល​យូរ​លង់​​ណាស់​មក​ហើយ​​​របស់​ប្រជា​ជន​ខ្មែរ​ និង​តែង​តែ​មាន​​​​ការ​ពេញ​និយម​​​ព្រោះ​របរ​​នេះ​ទទួល​​​ប្រាក់​ចំណេញ​​ និងមាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ចិញ្ចឹម​​​​។ បច្ចុប្បន្ន​​​មុខ​របរ​នេះ​​ស្ទើរ​​តែ​បាត់​វត្ត​មាន​​នៅក្នុង​​ប្រទេស​​​កម្ពុជា​ទៅ​​ហើយ​ និង​​កូន​ខ្មែរ​​​​ជា​ច្រើន​​​សឹង​​តែ​មិនបាន​​​​ដឹង​អំពី​ដំណើរ​​​ការ​ និង​​សកម្មភាព​នៃការ​ចិញ្ចឹម​​ដង្កូវ​នាង​

ខេត្ត​តាកែវ ៖ ​ការ​ចិញ្ចឹម​​ដង្កូវ​នាង​​ជាមុខ​​របរ​បុរាណ​​មួយ​ដែលមាន​​អាយុ​កាល​យូរ​លង់​​ណាស់​មក​ហើយ​​​របស់​ប្រជា​ជន​ខ្មែរ​ និង​តែង​តែ​មាន​​​​ការ​ពេញ​និយម​​​ព្រោះ​របរ​​នេះ​ទទួល​​​ប្រាក់​ចំណេញ​​ និងមាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ចិញ្ចឹម​​​​។ បច្ចុប្បន្ន​​​មុខ​របរ​នេះ​​ស្ទើរ​​តែ​បាត់​វត្ត​មាន​​នៅក្នុង​​ប្រទេស​​​កម្ពុជា​ទៅ​​ហើយ​ និង​​កូន​ខ្មែរ​​​​ជា​ច្រើន​​​សឹង​​តែ​មិនបាន​​​​ដឹង​អំពី​ដំណើរ​​​ការ​ និង​​សកម្មភាព​នៃការ​ចិញ្ចឹម​​ដង្កូវ​នាង​ទេ ។ ទោះ​​ជា​យ៉ាង​ណា​​​ក្តី​នៅ​ស្រុក​​គិរី​វង់​ ខេត្ត​តាកែវ​ មាន​ប្រជា​ពលរដ្ឋ​​ប្រក​បរបរ​​​នេះ ។

ស្ត្រី​ឈ្មោះ​ផាន់ សូយ អាយុ​​៥២​ឆ្នាំ​​រស់​នៅ​ភូមិ​​​​ចំរេះ ឃុំ​ព្រៃ​រំដេង​​​​ ស្រុក​គិរី​វង់​ ខេត្ត​តាកែវ ដែ​ល​ប្រកប​របរ​​​ចិញ្ចឹម​​ដង្កូវ​នាង​​​ឱ្យដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​​ថា គាត់​ប្រកប​របរ​នេះអស់​រយៈ​​ពេល​​ជាងមួ​យ​ឆ្នាំ​កន្លង​ទៅហើយ​ និង​​មាន​ដំណើរ​ការ​​​កើន​ឡើង​​​ជា​បន្ត​បន្ទាប់​​ព្រោះ​មិន​​ដែល​មាន​​ឧបសគ្គ​អ្វី​ទេ ។ ម្យ៉ាងទៀត​​​​អាច​មាន​​ពេល​ទំនេរ​​ប្រកប​​​កិច្ច​ការ​អ្វី​​​ផ្សេង​ទៀត​បាន​ដែរ​ ។

ក្នុង​សកម្មភាព​​​​រស់​រវើក​​នៃការ​រៀប​ចំ​​​​សំបុក​​​ដង្កូវ​នាង​​​មួយ​ចំនួន​​​ដែល​ខូច​​​ចេញ​ពី​ទ្រនំ​​​ ស្ត្រី​ដដែល​ឆ្លៀត​​​ប្រាប់​ឱ្យដឹង​​ថា ​​​គាត់​បាន​ទៅ​សិក្សា​​​របៀប​ចិញ្ចឹម​​​ដង្កូវ​នាង​នៅ​ខេត្ត​សៀម​រាប​​​​​ដោយ​មាន​​​ការ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​​រយៈ​ពេល​​មួយ​ខែ​កន្លះ​​ ។ ពេល​ត្រឡប់​មក​វិញ​​គាត់​ចាប់​ផ្តើម​​​ចិញ្ចឹម​​ដង្កូវ​នាង​​នៅ​ផ្ទះ​​របស់​គាត់​​ ។ ចំពោះ​ពូជ​​ដង្កូវ​នាង​​​គឺ​​សាលា​ដែល​បណ្តុះ​បណ្តាល​ចែក​ឱ្យ​បន្ទាប់​ពី​សិក្សា​​​ចប់​ចំនួន​៣០០​សំបុក​ ។

ស្លឹក​​មន​ជា​​ចំណី​របស់​​ដង្កូវ​នាង​​ គឺ​យើង​មិន​អាច​រក​ចំណី​អ្វី​​ជំនួស​​បាន​ក្រៅ​​ពីនេះ​ទេ ។ ស្លឹក​​​មន​ក្នុង​មួយ​​គីឡូ​ក្រាម​តម្លៃ​​៨០០​រៀល​ ហើយ​ក្នុង​មួយ​ថ្ងៃគាត់​ត្រូវ​ដាក់​​ស្លឹក​មន​ចាប់​ពី​២៨ទៅ​៣០​គីឡូក្រាម​ ។ ស្ត្រី​ឈ្មោះផាន់ សូយ ​បញ្ជាក់​​​ថា ចំពោះ​​ពង​ដង្កូវ​​​នាង​​រយៈ​ពេល​​១០​ថ្ងៃ​​ទើប​ញាស់​​​ និង​​បន្ទាប់​​មក​រយៈ​ពេល​​​២២​ចូល​​ទ្រនំ​ ឬ​ដែល​​​អាច​ហៅ​​បាន​ម្យា៉ង​ទៀត​​ថា ឡើង​សំបុក​​​ ។ អាយុ​នៃ​ដង្កូវ​នាង​​ចាប់​តាំង​​ពីចិញ្ចឹម​​រហូត​​ដល់​ពេល​ប្រមូល​ផល​​គឺ១ខែ​​​៤៥​ថ្ងៃទៅ​៤៧ថ្ងៃទើប​​​​អាច​ទទួល​​បាន​ជា​ផលិត​ផល​​ និង​យក​ទៅលក់​​បាន ។
ចំពោះ​​​​សរសៃ​សូត្រ​​ដែល​ជាផលិត​ផល​សម្រេច​លក់​​ចេញ​ទៅឱ្យ​​ម៉ូយ​ក្នុង​ស្រុក​​​​ ស្ត្រី​ផាន់​ សូយ​ ឱ្យ​ដឹង​ថា ក្នុងមួយ​​​គីឡូក្រាម​​​​​៥០​ដុល្លារ​ ។

ក្រៅ​ពី​នេះ​ក៏​មាន​ឈ្មួញ​​មួយ​ចំនួន​​​ទិញ​យក​ទៅ​​​ធ្វើ​​ជា​ឱសថ​​ក្នុងការ​ព្យាបាល​​​រោគ​ដូចជា មហារីក​​​ជា​ដើម ​ដោយ​គេ​យក​សំបុក​​ដង្កូវ​នាង​ទៅ​លីង​​កំឡោច​​​លាយ​ជាមួយ​ប្រេង​ដូង​ ។ សំបុក​ក្នុង​មួយ​គីឡូក្រាម​​​​តម្លៃ​​៦​ដុល្លារ​ ។ បើ​គិត​​ពី​សំបុក​​​វិញ​​គឺ​​១០សំបុក​​​ទើប​ផលិត​បា​​ន​សូត្រ​​មួយ​គីឡូ​ក្រាម​ ។ ​ក្នុង​រយៈ​ពេល​​ប្រមូល​​ផល​ម្តង​​​​គាត់​ទទួល​បាន​ចាប់​​ពី​​១,៥ទៅ៣គីឡូក្រាម​ ។ តម្លៃ​ផលិត​​​​ផល​ដែល​ផលិត​​ចេញ​​នេះ​ស្ត្រី​ដដែល​​​​ត្អូញ​ត្អែរ​​​​ថា គឺ​​នៅ​មាន​​​តំលៃ​​​ថោ​ក​ស្ទើរ​​តែ​មិន​សម​នឹង​កម្លាំង​​ពល​កម្ម​​​​របស់​គាត់​ ដូច្នេះ​​​គាត់​សុំ​ឱ្យ​ស្ថាប័ន​​ពាក់​ព័ន្ធ​ជួយ​រក​ទីផ្សារ​​បន្ថែម​ និង​មាន​តម្លៃ​ខ្ពស់​​ជាង​នេះ​បន្ថែម​ទៀត​ ។

យោង​តាមកា​រ​សាក​សួរ​​​​ប្រជាពលរដ្ឋ​​​ដែល​ធ្លាប់​ទិញ​​ និង​​ប្រើ​ប្រាស់​​ផលិត​ផល​​​​សូត្រ​​ផលិត​ចេញ​ពី​ដង្កូវ​នាង​​​​​​ឱ្យដឹងថា ពួក​គាត់​​ចូល​ចិត្ត​ប្រើ​​​ដូចជា​កន្សែង​​ ឬ​ក៏​សំពត់​សូត្រ ព្រោះ​មាន​​គុណ​ភាព​​ល្អ ជាប់​​បាន​យូរ​អង្វែង​​ ជាពិសេស​​ទៀត​​នោះ​វាជាផលិត​ផល​​​របស់​ខ្មែរ​​​​ ហើយ​គេ​តែង​តែ​​​ឱ្យ​តម្លៃ​​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​​ផលិត​​ចេញ​ពី​សូត្រ​​​ដង្កូវ​នាង​​នេះ​ ។

ទោះ​​ជា​យ៉ាងណា​​​ក្តី​អ្នក​​ត្បាញ​​មួយ​ចំនួន​ឱ្យ​ដឹង​​​ថា នា​ពេល​​បច្ចុប្បន្ន​​នេះ​មិន​សូវ​ត្បាញ​​ហូល​​ ផាមួង​​ពី​សូត្រ​​ដង្កូវ​នាង​​​ទេ​ព្រោះ​​ទិញ​ចូល​មាន​​តម្លៃ​ខ្ពស់​​​ និង​មិន​សូវ​​​មាន​អ្នកចិញ្ចឹម​​ច្រើន​ទៀត​​ផង ៕