ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម ​លី​ថូ​ ​ឈ្នះពិន្ទុ​ ទី ពន្លែត​ នៅ​លើ​​​​​សង្វៀន​​​​ស្ថានី​យ​ទូ​រ​ទស្សន៍​​​​បាយ័ន​​​កោះ​ពេជ្រ​

13 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ​ ៖ នៅទីបំផុតកីឡាករ ឯម លីថូ ដែលបាន​បោះជំហាន​ក្នុងទីលាន​ប្រដាល់​មុន​សិស្សប្អូន ទី ពន្លែត នៅតែរក្សាបាន​ភាព​ខ្លាំង​របស់​ខ្លួន​ដូចការគ្រោងទុក ដោយមិន​បានធ្វើឲ្យ​រលកក្រោយតាមផ្តួលហើយរុញឲ្យ​រងភាព​អាម៉ាស់​នោះឡើយ ។​ទោះជាយ៉ាង​ណា គេចាប់​អារម្មណ៍ថា ក្នុងជំនួបបើកឆាករវាងពួកគេ គឺ ទី ពន្លែត នៅតែមានឱកាសធ្វើឲ្យ ឯម លីថូ បុក​ពោះម្ដងៗ

រាជ​​ធានី​ភ្នំពេញ​ ៖ នៅទីបំផុតកីឡាករ ឯម លីថូ ដែលបាន​បោះជំហាន​ក្នុងទីលាន​ប្រដាល់​មុន​សិស្សប្អូន ទី ពន្លែត នៅតែរក្សាបាន​ភាព​ខ្លាំង​របស់​ខ្លួន​ដូចការគ្រោងទុក ដោយមិន​បានធ្វើឲ្យ​រលកក្រោយតាមផ្តួលហើយរុញឲ្យ​រងភាព​អាម៉ាស់​នោះឡើយ ។​ទោះជាយ៉ាង​ណា គេចាប់​អារម្មណ៍ថា ក្នុងជំនួបបើកឆាករវាងពួកគេ គឺ ទី ពន្លែត នៅតែមានឱកាសធ្វើឲ្យ ឯម លីថូ បុក​ពោះម្ដងៗ ជាមួយក្បាច់ប្រដាល់របស់គេ ដោយ​មិនអាច​មើលស្រាលបានឡើយ ។

ការ​​ជួប​គ្នា​លើកទីមួយរវាងកីឡាករ ឯម លីថូ មក​ពីក្លិបគ្រុឌមានជ័យ និងសិស្ស​ប្អូន ទី ពន្លែត មកពីក្លិបសឹករងខេត្តសៀមរាប កាល​​​ពីថ្ងៃអាទិត្យ ទី២ កញ្ញា បាន​​​ធ្វើ​ឲ្យសង្វៀន​កោះ​ពេជ្រមានការទាក់ទាញច្រើនគួរសម បើទោះ​ជា​កីឡាករទាំងពីររូបមិនមែនជា​គូសង​​​សឹក​​ក៏​ដោយ។ ចាប់តាំងពីទឹកទី​២រហូតមក កីឡាករ​ទាំងពីររូប​បានធ្វើការវាយ​សម្រុក​គ្នាមិន​ដក​ដៃ​ឡើយ បើទោះជាក្បាច់​វាយលុករបស់​កីឡា​ករ​ឯម លីថូ ត្រូវគេមើលឃើញថា មាន​ប្រៀប​ជាង​សិស្សប្អូន ទី ពន្លែតយ៉ាងណាក្តី​ ។

ប៉ុន្តែ​កីឡា​ករជើងថ្មី ទី ពន្លែត ក៏សម្បូរ​ក្បាច់ប្រដាល់ដែល​ធ្វើឲ្យអ្នកទស្សនាកោតសរសើរថា ​គឺជាជើង​ខ្លាំង​ស្រករក្រោយ ក្នុងពេល​វាយ​លុកលើ ឯម លីថូ  ដែរ ។ នេះបញ្ជាក់ថា ទី ពន្លែត ដែលមានប្រវត្តិ​ប្រកួតត្រឹមតែ៤២ដង បានធ្វើឲ្យដៃគូ ឯម លីថូ ដែលជា​ជើង​ចាស់មានបទពិសោធន៍ប្រកួត​ជិត​១០០ដង បះ​សក់នៅគ្រប់ទឹក ដែលពួក​គេបាន​ធ្វើការវាយសម្រុកគ្នា ។

ទោះជា​យ៉ាងណា ការវាយបកខ្លាំងៗរបស់ ទី ពន្លែត នៅតែមិនអាចធ្វើអី្វជើងចាស់ ឯម លីថូ បាន​ឡើយ ហើយ​​​នៅចុង​បញ្ចប់​នៃការ​ប្រកាស​លទ្ធផល គឺឯម លីថូ នៅតែទទួល​ពិន្ទុ​ឈ្នះ​ទី ពន្លែត ដោយមិនអាចប្រកែកបាន ។ ទី ពន្លែត អះអាងថា ថ្វីដ្បិតតែ​ការ​​ប្រកួតលើក​ទី១​នេះ ខ្លួនបានទទួលបរាជ័យ ប៉ុន្តែនៅ​ឱកាស​លើកក្រោយ គឺលោកនឹងឡើងសងសឹក ដោយ​មាន​ជំនឿចិត្តថា ការប្រកួតលើកទី២នោះនឹង​មិន​អាចឲ្យជើងចាស់ ឯម លីថូ យកប្រៀប​លើ​ខ្លួន​បាន​ទៀតនោះទេ។ កីឡាករវ័យ២០ឆ្នាំរូបនេះ បន្លុយ​ពាក្យ​ថា តាមរយៈការស៊ីមិន​ដាច់​ក្នុង​ជំនួប​នៅ​កោះពេជ្ររបស់ ឯម លីថូ គឺ​​មិន​​មែន​ជា​រឿង​​​លំបាកឡើយ សម្រាប់ឲ្យខ្លួន​​ទទួល​ជ័យ​ជម្នះ​ក្នុងវគ្គប្រកួតសងសឹក ដែលនឹង​គ្រោងឡើង​សង្វៀន​​ម្ដងទៀតក្នុងពេលឆាប់ៗ​ខាង​មុខ​ ។ 

ដោយឡែក ចំពោះលទ្ធ​ផលគូផ្សេងទៀត​នៅលើសង្វៀនដដែលនោះដែរ កីឡាករ ធន់ ស្រួច មកពីក្លិបយុវជនកម្ពុជាមានជ័យ បានចាញ់​ពិន្ទុកីឡាករ ទូច សុភាព មកពីក្លិប​បក្សី​ស្លាប​ដែក។ កីឡាករ ពេជ្រ ម្ទេសខ្មាំង មកពីក្លិប​អរុណ​រះ បានធ្វើឲ្យកីឡាករ​ សាញ់ ណា​គីន មកពីក្លិប​រស្មី​ភូមិគាបខេត្តបន្ទាយមានជ័យសន្លប់​ក្នុងទឹកទី៣ ។ កីឡាករ ជន សាវុធ មកពី​ក្លិបអូ​ដឹម​កីឡា ឈ្នះ​កីឡាករ​ ចាន់ មុន្នី មកពីក្លិប​និរោធ​មានជ័យដោយពិន្ទុ និង​គូ​ពិសេសទី៤ គឺកីឡាករ ឈាន ហុង មកពីក្លិប​អាជ្ញា​ធរ​ជាតិ​អាវុធគីមី បានធ្វើឲ្យកីឡាករ​ កែវ វីរៈ មក​ពីក្លិប​គជ​សារ​កីឡា​សន្លប់ក្នុងទឹកទី៤ ដោយ​សារ​តែ​កីឡាករ ឈានហុង បានធ្វើការវាយ​សម្រុក​យ៉ាង​​អស់ពី​សមត្ថ​ភាពទៅលើគូប្រកួតរបស់ខ្លួន ។

គូប្រកួត​នេះ​ហើយ ដែលត្រូវគេកត់​សម្គាល់​ថា ជាគូជក់​ចិត្ត​បំផុត​ប្រចាំ​នៅ​សង្វៀន​កោះ​ពេជ្រ កាល​ពីល្ងាច​ថ្ងៃអាទិត្យនោះ ខណៈ​ដែល​មុនឈានដល់​សន្លប់ កីឡាករ កែវ វីរៈ ក៏​បាន​ធ្វើការវាយ​លុក​តប​ទៅ​តបមក​ទៅ​លើ​គូ​ប្រកួតរបស់ខ្លួនដែរនោះ ៕