ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម ចាន់​​រស្មី​ ​ឈ្នះ​ពិន្ទុ​​​ ឆាំ​​ រ៉ែម​​ ​ទាំង​វេទ​នា​​​បំផុត​​​ នៅរេញ​​ CTN ​​​

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ ​ការ​ប្រើ​​ស្នៀត​​​កណ្តាប់​ដៃ​​វាយ​ចូល​មុខ​មួយ​​​​ដៃ​​យ៉ាង​​​​​​​ពេញ​​ទំហឹង​​​របស់​កីឡា​ករ​​​​ ឯ​ម​ ចាន់​​រស្មី​​​​ មក​ពី​ក្លិប​​​​គ្រុឌ​​មានជ័យ​​​ លើ​កីឡា​ករ​​​​ ឆាំ​ រ៉ែម​ មក​ពី​ក្លិប​​​​សិង្ហ​កីឡា​​ និង​​​ការ​បញ្ជូន​​​​ស្នៀត​​​​កែង​​​​វាយ​​ចំ​ថ្ងា​ស​បន្ថែម​​ទៀត​នោះ​​ បាន​ធ្វើ​ឱ្យ​​​​ ឯ​ម ចាន់​​​រស្មី​​ ​​​​ឈ្នះ​ពិន្ទុ​​​ ឆាំ​ រ៉ែម​​ ទាំង​​វេទ​នា​បំផុត​​ សម្រា​ប់​ការ​ប្រកួត​​​​នៅ​លើ​សង្វៀន​​​ទូរ​ទស្សន៍​​​​ CTN ​វគ្គ​ជម្រុះ​​វិល​ជុំ​​​ ដើម្បី​ឈាន​​​ទៅ​ដណ្តើម​​​​ខ្សែ

​រាជធានីភ្នំពេញ​ ៖ ​ការ​ប្រើ​​ស្នៀត​​​កណ្តាប់​ដៃ​​វាយ​ចូល​មុខ​មួយ​​​​ដៃ​​យ៉ាង​​​​​​​ពេញ​​ទំហឹង​​​របស់​កីឡា​ករ​​​​ ឯ​ម​ ចាន់​​រស្មី​​​​ មក​ពី​ក្លិប​​​​គ្រុឌ​​មានជ័យ​​​ លើ​កីឡា​ករ​​​​ ឆាំ​ រ៉ែម​ មក​ពី​ក្លិប​​​​សិង្ហ​កីឡា​​ និង​​​ការ​បញ្ជូន​​​​ស្នៀត​​​​កែង​​​​វាយ​​ចំ​ថ្ងា​ស​បន្ថែម​​ទៀត​នោះ​​ បាន​ធ្វើ​ឱ្យ​​​​ ឯ​ម ចាន់​​​រស្មី​​ ​​​​ឈ្នះ​ពិន្ទុ​​​ ឆាំ​ រ៉ែម​​ ទាំង​​វេទ​នា​បំផុត​​ សម្រា​ប់​ការ​ប្រកួត​​​​នៅ​លើ​សង្វៀន​​​ទូរ​ទស្សន៍​​​​ CTN ​វគ្គ​ជម្រុះ​​វិល​ជុំ​​​ ដើម្បី​ឈាន​​​ទៅ​ដណ្តើម​​​​ខ្សែ​​ក្រវាត់​​​​ K-cement ​​ទម្ងន់​​​​៥​​៤​គីឡូ​ក្រាម​​​​ កាល​ពី​រសៀ​ល​​​​ថ្ងៃ​​​អា​ទិត្យ​ ទី​២ ​កញ្ញា​​​ ។​

​រស្មី​​ មាន​ប្រៀប​​​ជាង​ ឆាំ​​ រ៉ែម ​ត្រឹមតែ​​​ទឹក​​ទី​​១​​​បន្តិ​ច​​ប៉ុណ្ណោះ​ ខណៈ​​​ពេល​​ដែល​គេ​បា​ន​​បញ្ជូន​​​ស្នៀត​​​​កណ្តាប់​ដៃ​​​វាយ​ចូល​មុខ​​ ឆាំ​ រ៉ែម​ ​មួយ​ដៃ​​​យ៉ាង​ពេញ​ទំហឹង​ រហូត​ដល់​​​អាជ្ញា​​កណ្តាល​​​​លោក​​ រាម​ កុសល​​ ​រាប់​​៨​ដង​​​​ ទើប​​អាច​​​ប្រកួត​​​​វិញ​បាន។​​ ប៉ុន្តែ​​​​​​នៅ​ទឹក​ទី​​២​​​​ និង​ទឹក​ទី​​៣​​ រស្មី​ ត្រូវ​​​​ ឆាំ​ រ៉ែម​​ ​​វាយ​បក​សង​វិញ​​​យ៉ាង​សា​ហាវ​​​បំផុត​​ ​ជាពិសេស​​ស្បៀត​​​​ជើង​​របស់​​​គេ​បាន​​​ទាត់​ចូល​​​​កណ្តៀត​ក្អម​​​ រស្មី​​ ពេញ​ៗ​​​តែម្តង​ ។ ​​រស្មី​ ​​ដែលបាន​​​​បាត់​បង់​កម្លាំង​​​​​ស្ទើ​​រ​តែ​ទាំង​ស្រុង​​​​នៅ​ទឹក​ទី​​៣​​នោះ​ បាន​​​ព្យា​​យាម​​​​សម្រុក​​​ចូល​កៀក​​​វាយ​កែង​​​​បក​សង​វិញ​​​ ដើម្បី​ស្រោច​ស្រង់​​​ស្ថាន​ការណ៍​​​​របស់​គេ​ឡើង​​​វិញ។​​ ការ​ព្យា​យាម​​​​របស់​ រស្មី​​​ ពិត​ជា​មិន​​ឥត​ប្រយោជន៍​​​​​​​​​ទេ ស្នៀត​​​កែង​​របស់​​​គេ​បាន​បុក​​​ចំ​​ថ្ងាស​​ ឆាំ រ៉ែម ​យ៉ាង​ពេញ​ទំហឹ​ង​​​ បណ្តាល​ឱ្យ​​​បែក​រយះ​​​មាន​ឈាម​​​ហូរ​​​​ស្រោច​មុខ​​ ។​ ចូល​ដល់​​​​ទឹក​ទី​​៥ ​រស្មី​​ មើល​ទៅ​​​ដូចជា​​​​ចាញ់​ប្រៀប​​​​​ ឆាំ​ រ៉ែម​ ​បន្តិច​​​វិញ ប៉ុន្តែ​​​ពេល​​​​ប្រកាស​​​លទ្ធ​ផល​​​ ស្រាប់​តែ​​​ឱ្យ​ រស្មី​ ឈ្នះ​ពិន្ទុ​​​​ទៅ​វិញ​ ​។

​លោក​​មាស សុខ​គ្រី​​ បាន​បង្ហាញ​​​​​នូវ​ការ​ខក​ចិត្ត​​​យ៉ាង​ខ្លាំង​​​ ព្រោះ​ថា ការ​​ផ្តល់​ពិន្ទុ​​​ឱ្យ​​​​ ឯម​ ចាន់​​​​រស្មី​​ ​ឈ្នះគឺ​​​ជា​រឿង​មិន​​​យុត្តិ​ធម៌​​​ឡើយ ។​ ​រស្មី​​​ ប្រកួត​​​បាន​​២​លើ​ក ឈ្នះ​​​​​១​លើក​ ចាញ់​​​១​លើក​ ​មាន​៤ពិន្ទុ​​​ រី​ឯ​​ឆាំ​ រ៉ែម​ ​ប្រកួត​បាន​​​​​​​២លើក​​​​ចាញ់​​​ទាំង​​២លើក​​​ ទើប​តែ​​​​​រក​​​បាន​២​ពិន្ទុ​​ប៉ុណ្ណោះ​ ។​ ទោះ​​ជា​យ៉ាង​​​ណា លទ្ធ​ផល​​​​នេះ មិន​ទាន់​​ប្រាកដ​​​​ថា អាច​​​ធ្វើ​ឱ្យ​​​​​ ឯម ចាន់​រស្មី​​​ គេច​ផុត​​ពី​​​​ការ​ហាល​​ខោ​​ ឬ​អត់​នោះ​ទេ។

​​ឯ​គូ​​ប្រកួត​​​​មិត្ត​​ភាព​វិញ​​ ​ឡេះ​ តើក​ មក​ពី​ក្លិប​​​​ពុទ្ធ​សេរី​វង្ស​​កីឡា​ ប្រកួត​ស្មើ​​​​ពិន្ទុ​​​​ ផាវ ភឿត​ មក​ពី​ក្លិប​​​​​កង​ពល​​​ធំ​អន្ត​​រាគម​​​ន៍​លេខ​​​​៣ព្រះ​វិហារ​​​​​ ។​ ​​​នេន វណ្ណា​ មក​ពី​ក្លិប​​​​កង​ពល​​​​ធំ​​​អន្ត​​រ​ា​គមន៍​​​​លេខ​៣​ព្រះ​​​​វិហារ​​ ផ្តួល​​​ ធី​ តុង​ហីុ មក​ពីក្លិប​​​​​សាល​វ័ន្ត​កីឡា​​ ឱ្យ​សន្លប់​​​​នៅ​ទឹក​ទី​​៣​ និង​ម៉ាប់ ​ឆាយា ​មក​ពី​ក្លិប​​​​​​​ខ្លា​រខិន​​​​មាន​ប្ញ​ទ្ធិ​ ផ្តួល​​​ ចាន់​ ​សុខ​ហួន​ ​មក​ពី​ក្លិប​​​​​និរោធ​មាន​ជ័យ​​​​ឱ្យ​​សន្លប់​​​​នៅ​ក្នុង​​ទឹក​​ទី​​៤ ៕