ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកបន្លែ​​បែក​កង់​​​ក្រោយ​ក្រឡាប់​​ផ្ងារ​ជើង​ច្រងាង​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រថយន្ត​ដឹក​បន្លែ​មួយ​គ្រឿង​​ម៉ាក​ហ៊្វុយ​ហ្សូ ​​បាន​បែក​កង់​​ក្រោយ​​ផ្នែក​ខាងឆ្វេង​ បណ្តាល​ឱ្យ​​ក្រឡាប់​ផ្ងារ​ជើង​ច្រងាង​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​១ ​ស្ថិត​ក្នុង​ភូមិ​ខ្សុំ ​ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​​ស្វាយ ​កាលពីវេលា​ម៉ោង​​៤​ទៀប​ភ្លឺ​​ថ្ងៃទី​៣ កញ្ញា ២០១២ ។

តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​ខាង​លើ​ត្រូវ​អ្នក​​បើក​បរ​​ដឹក​បន្លែ​​មក​ពី​ព្រំដែន​​បាវិត ខេត្ត​ស្វាយរៀង ​យក​មក​លក់​នៅ​ផ្សារ​​ដើម​គ រាជធានីភ្នំពេញ ​លុះ​ទៅ​ដល់​​ភូមិ​សាស្ត្រ​ខាងលើ ស្រាប់តែ​​បែក​កង់​ក្រោយ​ក្រឡាប់​​ផ្ងារ​ជើង​តែម្តង។ ប្រភព​​ព័ត៌​មាន​ដដែល​បាន​បន្ត​ឱ្យ​ដឹងទៀត​​ថា ក្នុងហេតុការណ៍​​នេះ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ​ដោយ​សារ​រថយន្ត​​ដឹក​បន្លែ​​​បើក​បរ​ក្នុង​ល្បឿន​​ធម្មតា ​ម្យ៉ាង​ទៀត​​វេលា​កើតហេតុ​​ខាង​​លើ​នេះ​​មិន​សូវមាន​មនុស្សម្នា​ធ្វើ​​ដំណើរ​​តាម​ដងផ្លូវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕