ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​អង់​គ្លេស ​Button​ឈ្នះ​ជើង​ឯក​ប្រណាំង​រថ​យន្ត​ F1​នៅ​បែល​ហ្ស៊ិក

12 ឆ្នាំ មុន

កីឡាករ​អង់​គ្លេស Jenson Button​​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​កម្ម​វិធី​ Belgian F1 Grand Prix​នៅទីលាន​ប្រណាំង​​Spa-Francorchamps circuit​ក្រុង Spa-Francorchampsប្រទេស​បែល​ហ្ស៊ិក​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​២ខែកញ្ញា​កន្លង​ ម​ក​នេះ​ ។​

កីឡាករ​អង់​គ្លេស Jenson Button​​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​កម្ម​វិធី​ Belgian F1 Grand Prix​នៅទីលាន​ប្រណាំង​​Spa-Francorchamps circuit​ក្រុង Spa-Francorchampsប្រទេស​បែល​ហ្ស៊ិក​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​២ខែកញ្ញា​កន្លង​  ម​ក​នេះ​ ។​

Button​វ័យ៣២​ឆ្នាំ​បើក​បរ​ឱ្យ​​ក្រុម​ប្រណាំង​ម៉ាក​ឡា​រ៉ឹន​បាន​បញ្ចប់​ការ​ប្រណាំង៤៤​ជុំ​ស្មើ​នឹង​ចម្ងាយ​ផ្លូវ​៣០៨,០៥២​​គីឡូម៉ែត្រ​​ដោយ​ប្រើ​អស់​ថិរវេលា​១ម៉ោង​២៩​នាទី​និង​០៨.៥៣០​វិនាទី​ដណ្តើម​បានពាន​ជើង​ឯក​យក​មក​គ្រប់​គ្រង​​ជា​លើក​ទី​២​​ក្នុង​ឆ្នាំ​ថ្មី​។ កីឡាករ​ដែល​បើក​លឿន​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​​២បាន​ទៅ​លើ​កីឡាករអាល្លឺម៉ង់​សេបា​ស្ទៀន វេតទែល​​​​ ។ វេតទែល​​​​ដែល​បើក​បរ​ឱ្យ​​ក្រុម​រេដប៊ុល​បាន​បញ្ចប់​​ការ​ប្រណាំង​ក្នុង​ថិរវេលា​​​យឺត​ជាង​ Button​ ១៣.៦២៤​​​វិនាទី ។

ចំណែកកីឡាករ​ដែល​បើក​លឿន​ដណ្តើ​ម​បាន​ចំ​ណាត់​ថ្នាក់​លេខ​​៣បាន​ទៅលើ​ Kimi Raikkonen​​​​​។ Raikkonenសញ្ជាតិ​ហ្វាំង​ឡង់​បើក​​បរឱ្យ​​ក្រុម​Lotusបាន​បញ្ចប់​ការ​ប្រណាំងដោយ​ប្រើ​​ថិរវេលា​យឺត​ជាង Button ​២៥.៣៣៤​​​វិនាទី​​​។​សម្រាប់Button​​នេះ​គឺជាជ័យ​ជម្នះ​ជើង​ឯក​លើក​ទី​២របស់​ខ្លួន​​នៅក្នុងរដូវ​កាល​ប្រណាំ​ង​ឆ្នាំ​២០១២​នេះ​ ហើយ​បើ​និយាយ​នៅ​ក្នុង​អាជីព​វិញ​ នេះ​គឺ​ជាជ័យ​ជម្នះ​​លើក​ទី​១៤ហើយ​​ ។ ​ជើង​ឯក​ពិភពលោក​ឆ្នាំ​២០០៩​រូបនេះ​ បាន​ថ្លែង​​​​ថា​៖«ជ័យ​ជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​រក​អ្វី​មក​ថ្លែង​ពី​អារម្មណ៍​បាន​ទេ​។ គឺជា​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់​បំ​ផុត។ វា​ជា​ឱកាស​ដ៏​វិសេស​វិសាល​បំ​ផុត​»​។​
 កីឡាករ​ជើង​ខ្លាំង​​ពិភពលោក​របស់​អាល្លឺម៉ង់ ​​Michael Schumacher​​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៧​​។ កីឡាករ​វ័យ​៤៣​ឆ្នាំ​រូបនេះ​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង Button ៥៣.៣៧៤​វិ​នា​ទីតាម​ពី​ក្រោយ​កីឡាករ​៣​រូប​ក្នុង​នោះ​មាន កីឡាករ​មិត្ត​រួម​ជាតិ​ Nico Hulkenberg កីឡាករ​ប្រេស៊ីល Felipe Massa និង​កីឡាករ​អូ​ស្ត្រា​លី Mark Webber។

ចំណែក​នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​វិញ​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រណំាំង​លើក​នេះ​ (​ជុំ​ទី​១២)​ កីឡាករ​អង់​គ្លេស​Button​ស្ថិត​នៅ​លំ​ដាប់​ទី​៦​​​មាន១០១​ពិន្ទុ ។ ឯកីឡាករ​​អាល្លឺម៉ង់​វេតទែល​ស្ថិត​នៅ​លំ​ដាប់​ទី​២​មាន១៤០​​ពិន្ទុ​នាំ​មុខកីឡាករ​Mark Webber​​ដែល​ស្ថិតនៅ​លំ​ដាប់​ទី​៣មាន​១៣២​​ពិន្ទុ​។ ឯ​កីឡាករអេស្ប៉ាញ ​Fernando Alonso​​ស្ថិត​នៅ​លំ​ដាប់​ទី​១​មាន​​១៦៤​ពិន្ទុ ៕