ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Louis Oosthuizen​ឈ្នះ​ជុំ​ទី​៣​ប្រកួត​វាយ​កូន​ហ្គោល​Deutsche​ Bank Championship​នៅ​អា​មេ​រិក

12 ឆ្នាំ មុន

កី​ឡា​ករ​អា​​ហ្វ្រិក​​ខាង​​ត្បូង​ Louis Oosthuizen​​​​កំពុង​​សម្លឹង​​រក​​ពាន​​ជើង​​ឯក​​កម្ម​​វិធី Deutsche Bank Championshipប្រ​ចាំ​ឆ្នាំ​២០១២​បន្ទាប់​ពី​រូប​គេ​បាន​​​យក​ឈ្នះ​ជុំ​ទី​៣​នៅ​ទី​លាន TPC Bostonស្ថិត​ក្នុង​ទី​ក្រុង Nortonរដ្ឋ Massachusettsសហរដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ អា​ទិត្យ​​ទី២​​កញ្ញា​កន្លង​មក​នេះ ។​

Oosthuizenបញ្ចប់​ជុំ​ទី​៣​ជា​មួយ​លទ្ធផល ៨​អាន់​ឌ័រ ៦៣​ ។ សរុប​លទ្ធផល​ទាំង​៣​ជុំ​ប្រ​កួត​ គេ​ធ្វើ​បាន​លទ្ធផល ១៩អាន់​ឌ័រ ១៩៤​​ ។ កីឡាករ​​អៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អុីល​រ៉យ​​បញ្ចប់​ការ​ប្រ​កួត​៣​ជុំ​ធ្វើ​បាន​លទ្ធផល​សរុប ១៦​អាន់​ឌ័រ ១៩៧​​ស្ថិត​នៅ​លំ​ដាប់​ទី​២​ ។ សូម​បញ្ជាក់​ថា កី​ឡាករ​ម៉ាក​អុីល​រ៉យ​ទើប​តែ​ដណ្តើម​បាន​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ PGA​ Tour​ចំនួន​២​លើក​ប៉ុណ្ណោះ​ក្នុង​អា​ជីព​ ។

ជ័យ​ជម្នះ​លើក​ទី​២​របស់​គេ​កើត​មាន​នៅ​ក្នុង​កម្ម​វិធី PGA Championshipកាល​ពី​ខែ​សី​ហា ។ ដោយ​ឡែក​ក្នុង​កម្ម​វិធី​នេះ​ គេ​បាន​នាំ​មុខ​អស់​២​ជុំ​គឺ​ជុំ​ទី​១​និង​ទី​២ ។​ គេ​បាន​ថ្លែង​ថា ៖«ឥឡូវនេះ​ ខ្ញុំ​បាន​មក​ចូល​រួម​កម្ម​វិធី​នេះ​ហើយ​ ។ អ្វី​ដែល​ខ្ញុំ​ប្រា​ថ្នា​គឺ​លេង​ឱ្យ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ខ្ញុំ​ ប្រ​ហែល​ជា​អាច​ធ្វើ​ការ​វាយ​តម្លៃ​អ្វី​ៗ​សាជា​ថ្មី​មុន​នឹង​ចូល​ប្រ​កួត​ក្នុង​ថ្ងៃ​ផ្តាច់​ព្រ័ត្រ ។ តែ​យ៉ាង​ណា ខ្ញុំ​សប្បាយ​ចិត្ត​​ជា​ខ្លាំង​ចំពោះ​លទ្ធផល​នៅ​២ថ្ងៃ​  ដំ​បូង​​ ។ ខ្ញុំ​ដឹង​ថា ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​​នេះ​ទៀត​នៅ​ថ្ងៃ​ស្អែក​ទើប​ធា​នា​បាន​ថា អ្វី​ៗ​មិន​ងាយ​ប្រែ​ប្រួលដូច​ជា​ថ្ងៃ​នេះ​ »។

តាម​ពី​ក្រោយ​៣ស្ត្រូក​គឺ​កីឡាករ​អា​មេរិក​ថៃ​ហ្គ័រ វូដ​និង Dustin Johnson ។ អ្នក​ទាំង​២​ឆ្លង​កាត់​៣ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​ស្មើ​គ្នាគឺ ១៣​អាន់​ឌ័រ​ ២០០​​​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ៣ស្ទួន​ ។ ព្រឹត្តិការ​ណ៍​ប្រ​កួត Deutsche Bank Championshipមាន​ទឹក​ប្រាក់​រង្វាន់​សរុប​ ៨​លាន​ដុល្លារ​អា​មេរិក ៕