ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​​ម៉ារីយ៉ា សារ៉ាបូវ៉ា ប្រកាស​ឈប់​ទាក់​ទង​ជាមួ​យ​គូដណ្តឹង​​​​

12 ឆ្នាំ មុន

នាង​ម៉ារីយ៉ា​​ សារ៉ា​ប៉ូវ៉ា​ កីឡាការិនី​វាយកូន​បាល់​ជនជាតិ​រុស្ស៊ី​​បាន​ត្រឡប់​ទៅ​រស់​នៅ​​ម្នាក់​ឯង​វិញ​ ក្រោយ​ពី​ចែក​ផ្លូវគ្នា​ជា​មួ​យ​លោក​សាសា ​វូចាស៊ីស ​ជាគូដណ្តឹង​និងជា​កីឡាករ​បាល់​បោះ​ជន​ជាតិ​ស្លូ​វ៉េនី ​ដោយសារតែ​គ្មាន​ពេល​វេលា​នៅក្បែរ​​គ្នា​ឱ្យ​បាន​គ្រប់​គ្រាន់ ។
កីឡា​ការិនី​វាយ​កូន​បាល់​អាយុ​២៥​ឆ្នាំ​រូបនេះ ​មានគម្រោង​​រៀបការ​ជាមួយ​គូដណ្តឹង​ជា​កីឡា​ករបាល់បោះ​នៅប្រទេស​តួក​គី ​ក្នុង​​ខែ​

នាង​ម៉ារីយ៉ា​​ សារ៉ា​ប៉ូវ៉ា​ កីឡាការិនី​វាយកូន​បាល់​ជនជាតិ​រុស្ស៊ី​​បាន​ត្រឡប់​ទៅ​រស់​នៅ​​ម្នាក់​ឯង​វិញ​ ក្រោយ​ពី​ចែក​ផ្លូវគ្នា​ជា​មួ​យ​លោក​សាសា ​វូចាស៊ីស ​ជាគូដណ្តឹង​និងជា​កីឡាករ​បាល់​បោះ​ជន​ជាតិ​ស្លូ​វ៉េនី ​ដោយសារតែ​គ្មាន​ពេល​វេលា​នៅក្បែរ​​គ្នា​ឱ្យ​បាន​គ្រប់​គ្រាន់ ។
កីឡា​ការិនី​វាយ​កូន​បាល់​អាយុ​២៥​ឆ្នាំ​រូបនេះ ​មានគម្រោង​​រៀបការ​ជាមួយ​គូដណ្តឹង​ជា​កីឡា​ករបាល់បោះ​នៅប្រទេស​តួក​គី ​ក្នុង​​ខែ​វិច្ឆិកា​ខាង​មុខ ​ប៉ុន្តែ​ជា​ចុង​ក្រោយ​នេះ​បណ្តា​អ្នកគាំ​ទ្រ​របស់​អ្នក​ទាំង​២​ប្រហែល​ជាខក​បំណង​ ​ដោយ​សារ​នាង​បាន​បង្ហើប​ឱ្យ​ដឹង​ក្រោយ​ពី​ចប់​ការ​ប្រកួត​កាលពី​ថ្ងៃទី​៣១ សីហា ​កន្លងមក​ថា ​​សេ្នហា​របស់​នាង​ជាមួយ​លោក​វូចាស៊ីស ​បាន​បញ្ចប់ ។

​ខណៈ​ពេល​ដែល​អ្ន​ក​សារព័ត៌​មាន​សាក​សួរ​ពីធាតុ​ពិត​នៃហេតុ​ការណ៍​ខាងលើ​នាង​សារ៉ាប៉ូវ៉ា​​និយាយ​ថា​«​នេះ​ជា​ការពិត​ ​គ្រប់​យ៉ាង​បាន​បញ្ចប់​តាំងពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​ម្ល៉េះ​ ហើយ​ខ្ញុំ​​កំពុងរង់​ចាំ​ថា​នឹង​មាន​​នរណា​ម្នាក់​សាក​សួរ​ពីរឿង​នេះ ​ប៉ុន្តែ​ជា​ចុង​ក្រោយ​ក៏​គ្មាន​ការ​សាក​សួរ ។ ​​ជា​ធម្មតា​​ខ្ញុំ​មិនដែល​បញ្ជាក់​​ពី​រឿង​ផ្ទាល់​ខ្លួន​​ប្រាប់​គេ​ទេ ​ទោះបី​ជា​នៅក្នុងពេល​ដែល​យើង​បាន​ទាក់​ទង​គ្នា​ ឬ​​ភ្ជាប់​ពាក្យក៏ដោយ »។

​ទោះ​ជា​យ៉ាងណា​ក៏ដោយ ​​ម៉ារីយ៉ា​ សារ៉ា​ប៉ូវ៉ា​​ នៅ​តែ​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ថា​នឹងមាន​ឱកាស​បាន​ឃើញ​រូប​នាង​ស្ថិត​​ក្នុង​ឈុត​​កូនក្រមុំ​ក្នុង​ពេលអនាគត​ជា​មិន​ខាន ​ប៉ុន្តែ​មិនទាន់​ដឹងថា ​តើ​អ្នក​ណា​ម្នាក់​ជាកូន​កំលោះ​​​នៅ​ឡើយ​ត្រូវ​ចា​ំ​មើល​បន្តិច​ទៀត ។ ​លោកអ្នក​នឹង​មាន​​ឱកាស​បាន​ឃើញ​ ព្រោះ​ថា​ការ​រៀប​អាពាហ៍​ពិពាហ៍​ចាត់​ទុក​ថា ​ជា​​រឿង​រា៉វ​ដែល​​នាង​​បាន​គិត​គូ​រ​អស់​រយៈពេល​ជា​​ច្រើន​ឆ្នាំ​កន្លងមក ។

​នាង​​​ម៉ារីយ៉ា សារ៉ាប៉ូវ៉ា ​បាន​ជួប​នឹង​លោក​សាសា​​ វូចាស៊ីស ​ជា​លើក​ដំបូង​ក្នុងពិធី​ជប់លៀង​BBQ ក្នុងឆ្នាំ​២០០៩ ។ ​នៅ​​មុន​ពេល​ដែល​អ្នក​ទាំង​២​បាន​បង្ហាញ​ខ្លួ​ន​ជា​ផ្លូវការ​ដោយ​លោក​វូចាស៊ីស​ប្រគល់​ចិញ្ចៀន​ពេជ្រ​ភ្ជាប់​ពាក្យ​តម្លៃ​២៥០.០០០​ដុល្លារ ​ដល់​នាងសា​​រ៉ា​ប៉ូវ៉ា ​នៅក្នុងឆ្នាំ​២០១០ ​ប៉ុន្តែ​ជា​ចុង​ក្រោយ​ក្តី​ស្រមៃ​របស់​អ្នក​ទាំងពីរ​ដែល​រស់​នៅ​ជាមួយ​គ្នា​​អស់​រយៈ​ពេល​៤ឆ្នាំ​បានបញ្ចប់ ៕