ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​អេ​ស្ប៉ាញ​ Antonio ​Piedra​ឈ្នះ​ដំណាក់​ទី​១៥​ប្រណាំង​កង់ ​Tour ​of​ Spain

12 ឆ្នាំ មុន

Antonio Piedra​បាន​​ធ្វើ​​ឱ្យ​​មិត្ត​​រួម​​ក្រុម​​ក៏​ដូច​ជា​​អ្នក​​គាំ​​ទ្រ​​ក្នុង​​ស្រុក​​​របស់​​ខ្លួន​​ទ​ទួល​បាន​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ដំ​ណាក់​ទី​១៥​​​ប្រ​ណាំង​កង់​នៅ​លើ​ទឹក​ដី​កំណើត​កម្ម​វិធី Tour of Spain​​ឆ្នាំ​២០១២​។ ការ​ប្រ​ណាំង​នៃ​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៨៦,៥​​គី​ឡូ​ម៉ែ​​ត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Lagos de Covadonga ប្រ​ទេស​អេស្ប៉ាញ​​​​កាល​ពី​ថ្ងៃអា​ទិត្យ​ទី​២​​​ខែកញ្ញា​កន្លង​មក​

Antonio Piedra​បាន​​ធ្វើ​​ឱ្យ​​មិត្ត​​រួម​​ក្រុម​​ក៏​ដូច​ជា​​អ្នក​​គាំ​​ទ្រ​​ក្នុង​​ស្រុក​​​របស់​​ខ្លួន​​ទ​ទួល​បាន​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ដំ​ណាក់​ទី​១៥​​​ប្រ​ណាំង​កង់​នៅ​លើ​ទឹក​ដី​កំណើត​កម្ម​វិធី Tour of Spain​​ឆ្នាំ​២០១២​។ ការ​ប្រ​ណាំង​នៃ​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៨៦,៥​​គី​ឡូ​ម៉ែ​​ត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Lagos de Covadonga ប្រ​ទេស​អេស្ប៉ាញ​​​​កាល​ពី​ថ្ងៃអា​ទិត្យ​ទី​២​​​ខែកញ្ញា​កន្លង​មក​នេះ​​​​ ។

Piedraដែល​ជិះ​កង់​ឱ្យ​ក្រុម Caja Ruralបាន​យក​ឈ្នះ​ដំណាក់​​​​មាន​ចម្ងាយ​ផ្លូវ១៨៦,៥​គីឡូ​ម៉ែត្រ​​​​ចេញ​ដំណើរ​ពី​ទី​ក្រុង​ La Robla ​​​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Lagos de Covadonga​​​​ដោយ​​​​​​បាន​​​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំ​ផុត​គឺ​៥ម៉ោង​១​​​​​​នាទី​និង២៣​​​វិនាទី​យក​ឈ្នះ​កីឡាករ​ម​ិត្ត​រួម​ជាតិ​Ruben Perez​​​ ជិះ​​កង់​​ឱ្យ​​ក្រុម Euskaltel-Euskadi​ ​និងឈ្នះ​កីឡាករ​បា​រាំង​​ Lloyd Mondoryជិះ​កង់​​ឱ្យ​ក្រុម​ AG2R La Mondiale​ដែលបាន​ប្រើ​ថិរវេលា​ច្រើន​ជាង ២នា​ទី​និង​២វិ​នា​ទីស្មើ​ៗគ្នា​ ។​

​​គេ​បាន​ថ្លែង​​​ថា​​៖«ខ្ញុំ​មិន​ដែល​​​ស្រ​មៃ​​ថា អាច​ឈ្នះ​មួយ​ដំ​ណាក់​ដូចជា​ថ្ងៃ​នេះ​ទេ ។ ក្រុម​របស់​យើង​បាន​សហ​ការ​គ្នា​​យ៉ាង​ល្អ​។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​គ្មាន​អ្នក​ណា​ម្នាក់​តាម​ទាន់​ខ្ញុំ ។ ទទួល​បាន​ជ័យ​ជម្នះ​គឺ​ជា​ក្តី​រីក​រាយ​ដ៏​ធំ​ធេង​មួយ »។​
ទោះ​ជា​យ៉ាង​ណា សម្រាប់​Piedra​ ជ័យ​ជម្នះ​ក្នុង​​ដំណាក់​ទី​១៥​នេះនៅ​មិន​ទាន់​អាច​ជួយ​រូប​គេ​នាំ​មុខ​លើ​តារាង​ថិរវេលា​សរុប​បាន​នៅ​ឡើយ​ទេ​​​ដ្បិត​កីឡាករ​មិត្ត​រួម​ជាតិ​របស់​គេ​គឺ Joaquim Rodriguezដែល​បាន​បញ្ចប់​ការ​​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​១២​នោះ​នៅ​​តែ​សន្សំ​​ពេល​​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​​​បន្ត​គ្រង​អាវ​កាក់​ពណ៌​ក្រ​ហម​ក្នុង​នាម​ជា​អ្នក​​នាំ​មុខ​គេ​​​ដដែល​​​ ។ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​១៥​ដំណាក់​មក​នេះ​ Joaquim Rodriguez​បាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៥៨​​ម៉ោង​១៧​​​នា​ទី​និង២១​​​​វិនាទី​នាំ​មុខ​កីឡាករមិត្ត​រួម​ជាតិ​ខ្លួន​អា​ល់​បឺ​តូ កុង​តា​ឌ័រ​​​​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង​២២វិ​នា​ទី​។

ចំ​ណែក​កីឡាករ​អង់​គ្លេស​ Christopher Froome​​ បាន​ធ្លាក់​មក​​លំ​ដាប់​ទី​៤​ក្រោម​កីឡាករ​អេស្ប៉ាញ​ម្នាក់​ទៀត​គឺ Alejandro Valverde​​បន្ទាប់​ពី​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង​កីឡាករ​ Rodriguez ១នា​ទី​និង​៤១​​នា​ទី ។​សូម​បញ្ជាក់​ថា​ ​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣.៣៦០គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​១៥ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៨៦,៥​​​​​​​​​គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំង​ចាប់​ចេញ​ដំណើរ​ពី​ទី​ក្រុង La Robla ​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Lagos de Covadonga​​​​ប្រ​ទេ​ស​អេស្ប៉ាញ​​ ៕