ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Daniel Geale ​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ខ្សែ​ក្រវាត់​ស្ថាប័ន​WBA​បន្ទាប់​ពី​ឈ្នះ​កីឡា​ករ​ Sturm​ដោយ​ពិន្ទុ

12 ឆ្នាំ មុន

Daniel Geale​ដណ្តើម​​​បាន​​កិត្តិ​​យស​​ជូន​​ប្រ​ទេស​​អូ​​ស្ត្រា​​លី​​រ​បស់​​ខ្លួន​​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​កីឡាករ​អា​ល្លឺ​ម៉ង់ Felix Sturmក្នុង​ការ​ប្រ​កួត​ពេញ​១២​ទឹក​នៅ​សង្វៀន​KoenigPilsener Arenaក្រុង Oberhausenប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​រាត្រី​ថ្ងៃ​អា​ទិត្យ​ទី​២​កញ្ញា​កន្លង​មក​នេះ ។

Daniel Geale​ដណ្តើម​​​បាន​​កិត្តិ​​យស​​ជូន​​ប្រ​ទេស​​អូ​​ស្ត្រា​​លី​​រ​បស់​​ខ្លួន​​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​កីឡាករ​អា​ល្លឺ​ម៉ង់ Felix Sturmក្នុង​ការ​ប្រ​កួត​ពេញ​១២​ទឹក​នៅ​សង្វៀន​KoenigPilsener Arenaក្រុង Oberhausenប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​រាត្រី​ថ្ងៃ​អា​ទិត្យ​ទី​២​កញ្ញា​កន្លង​មក​នេះ ។

​ក្នុង​នាម​ខ្លួន​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF​ Daniel Gealeបាន​យក​ឈ្នះ Felix Sturm​ក្នុង​លទ្ធផល​ពិន្ទុ ១១៦-១១២​ដណ្តើម​បាន​ខ្សែ​ក្រវាត់ស្ថា​ប័ន WBA​ក្នុង​ប្រ​ភេទទម្ងន់ Super World middleweight ។​ថ្លែង​បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​២​ស្ថា​ប័ន​ Daniel Gealeបាន​បញ្ជាក់​ថា​៖ «នេះ​ជា​សុ​បិន​មួយ ប៉ុន្តែ​យើង​ជឿ​ជាក់​ថា សុ​បិន​នេះ​ពិត​ជា​​អាច​ក្លាយ​មក​ជា​ការ​ពិត ។ Felix Sturm​ជា​​កីឡាករ​ជើង​ខ្លាំង​យូរ​មក​ហើយ ប៉ុន្តែ​គេ​មិន​ដែល​ធ្លាប់​ប៉ះ​ជា​មួយ​ខ្ញុំ​ទេ​ពី​មុន​មក ។ ពួក​យើង​ទាំង​២​បាន​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​នៅ​រាត្រី​នេះ ។ មាន​២-៣​ដង​​ដែល​​​គេរងការ​​​​ឈឺ​ចាប់​ក្រោម​កណ្តាប់​ដៃ​ដ៏​ធ្ងន់​របស់​ខ្ញុំ »។ ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​បន្ថែម​ថា​៖«ខ្ញុំ​អស់​កម្លាំង​បន្តិច​ដែរ ប៉ុន្តែ​លទ្ធផល​នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់ »។​

សូម​បញ្ជាក់​ថា Daniel Gealeធ្វើ​បាន​ល្អ​បំ​ផុត​​ក្នុង​ទឹក​ទី​៣ ។ នៅ​ទឹក​នេះ​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​រហ័ស​រហួន​របស់​ខ្លួន​ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះក្តី Sturmដែល​៦​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​គេច​បាន​យ៉ាង​ល្អ​និង​បាន​វាយ​បក​មក​វិញ​ដោយ​កណ្តាប់​ដៃ​ស្តាំ ។ យ៉ាង​ណា​ក៏​ដោយ Daniel Gealeចាប់​មាន​ប្រៀប​និង​គ្រប់​គ្រង​ការ​ប្រ​កួត​ក្នុង​​ទឹ​ក​ទី​៦​​ហើយ​ប្រៀប​នេះ​មាន​រហូត​ដល់​ទឹក​ទី​១០ ។

នៅ​២​ទឹក​ចុង​ក្រោយ​ Sturm​បាន​វាយ​បក​វិញ​ដោយ​​ការ​បញ្ជូន​កណ្តាប់​ដៃ​ចំ​ៗ​គោល​ដៅ​​យ៉ាង​ល្អ​ ។ ២ទឹក​នេះ​ការ​ប្រ​កួត​របស់​កីឡាករ​ទាំង​២​មើល​ទៅ​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​នោះ​ទេ​ហើយ​ដែល​បញ្ហា​នេះ​នាំ​ឱ្យ​ចៅ​ក្រម​​ពិ​បាក​ក្នុង​ការ​ឱ្យ​ពិន្ទុ ។ សូមបញ្ជាក់​ថា Daniel Gealeធ្លាប់​ប្រ​កួត​ឈ្នះ​២៨​លើក​ ចាញ់​១​និង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​១៥លើកខណៈ​ Felix Sturmឈ្នះ​៣៧ ចាញ់​៣ ស្មើ​២​ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១៦លើក ៕