ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីម្យុងបាក់បានសន្យាកាលពីថ្ងៃទី៣កញ្ញា បង្កើតខ្សែដៃអេឡិចត្រូនិកក៏មានប្រសិទ្ធភាព ពង្រីកការផ្សព្វផ្សាយព័ត៌មាននានា ពីពួកជនខិលខូចចាប់រំលោភរួមភេទហើយគ្រោងចាត់រាល់វិធានការដែលអាចធ្វើទៅបានប្រឆាំងពួកចាប់រំលោភក្នុងនោះរួមមានការក្រៀវបែបគីមី ខណៈការក្តៅក្រហាយរបស់សាធារណជនមានការកើនឡើងក្រោយការចាប់ពង្រត់និងការរំលោភក្មេងស្រីអាយុ៧ឆ្នាំម្នាក់កាលពីសប្តាហ៍មុនមក ។
លោកលីម្យុងបាក់ បានធ្វើការសន្យានេះក្នុងសុន្ទរកថាមួយដោយលោកហៅការចាប់រំលោភយ៉ាងសាហាវ កាលពីសប្តាហ៍មុនថាជាអំពើឧក្រិដ្ឋមួយដែលអាចប្រព្រឹត្តដោយមនុស្សដែលមានចិត្តដូចសត្វធាតុ ។បុរសគ្មានការងារធ្វើអាយុ២៣ឆ្នាំម្នាក់រស់នៅជិតផ្ទះជនរងគ្រោះអាយុ៧ឆ្នាំនោះនៅទីក្រុងណាជូខេត្តJEOLLA ខាងត្បូងបានត្រូវចាប់ខ្លួនហើយជននោះសារភាពថាគេបានលបចូលក្នុងផ្ទះក្មេងស្រីនេះ ហើយចាប់ពង្រត់នាងយកទៅរំលោភ ។
លោកលីក៏មានប្រសាសន៍ផងដែរថាការលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកជនខិលខូចចាប់រំលោភនឹងត្រូវពង្រីកហើយប្រសិទ្ធភាពរបស់ខ្សែដៃអេឡិចត្រូនិក ក៏នឹងត្រូវពង្រឹងដែរ។ ប្រសិនបើវិធានការទាំងនោះនៅពុំទាន់គ្រប់គ្រាន់់នោះចាំបាច់ត្រូវចាត់វិធានការដែលអាចធ្វើទៅបានក្នុងនោះរួមមានទាំងការក្រៀវបែបគីមីផង។ លោកបន្តថារដ្ឋាភិបាលត្រូវប្រមូលផ្តុំរាល់សមត្ថភាពក្នុងគោលបំណងបង្ការឧក្រិដ្ឋកម្មហើយធានាសន្តិសុខឱ្យសង្គម ។ ពិសេសបំផុតយើងនឹងត្រូវធ្វើការខិតខំប្រឹងប្រែងនានាដើម្បីលុបបំបាត់ចោលឧក្រិដ្ឋកម្មផ្លូវភេទប្រឆាំងបណ្តានារីនិងកុមារ ៕
ចែករំលែកព័តមាននេះ