រាជធានីភ្នំពេញ ៖ ជនជាតិបរទេស៤នាក់ ស្ថិតក្នុងសភាពស្រវឹងងើបមុខមិនរួចបានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន រេចុះរេឡើងពេញផ្លូវហាក់បីដូចជា ផ្លូវមួយទិញដាច់សម្រាប់ជិះម្នាក់ឯង ខណៈបើកមកដល់ចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រថយន្តក៏រេចង្កូតទៅពន្លះរ៉ឺម៉កម៉ូតូ២គ្រឿងដែលកំពុងបើកនៅពីមុខរថយន្តពេញទំហឹង រួចបន្តទៅបុកម៉ូតូសេ១០០ មួយគ្រឿងទៀត កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ២០១២ ។ ហេតុការណ៍នេះបណ្តាលឱ្យបុរសម្នាក់ជាម្ចាស់រ៉ឺម៉កម៉ូតូត្រូវរងរបួសធ្ងន់ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដំណឹងយប់មិញដឹងថា រថយន្តបង្កហេតុម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ដោយមានអ្នកជិះចំនួន៤នាក់ជាជនបរទេស ។ ក្រោយពេលកើតហេតុភាគីខាងរថយន្តបង្កមិនបានរត់ទៅណាឡើយ គឺបានចេញសំណងទៅឱ្យភាគីរងគ្រោះទាំង៣នាក់ ទាំងរ៉ឺម៉កម៉ូតូ២គ្រឿង និងម៉ូតូមួយគ្រឿងអស់ជិត២ពាន់ដុល្លារ ។ ដោយមានការសម្របសម្រួលគ្នាហើយនោះសមត្ថកិច្ចមិនបានឃាត់រថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទៅរក្សាទុកទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ