ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ប្រទេស​ G7 អំពាវ​នាវ​​​ឱ្យ​​បង្កើន​ទិន្ន​ផល​​ប្រេង

12 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​​ហិរញ្ញ​វត្ថុ​​បារាំង​​លោក Pierre Mos covici ថ្លែង​ថា បណ្តា​​រដ្ឋ​មន្ត្រី​​​មក​ពី​ក្រុម​ប្រទេស​ឧស្សា​ហកម្ម​ G7 នឹង​អំពាវ​​​នាវ​ឱ្យ​​ប្រទេស​ផលិត​​ប្រេង​​នៅ​លើ​ពិភព​លោក​​ទាំង​អស់​​បង្កើន​​ផលិត​ផល​ដើម្បី​កាត់​បន្ថយ​​តម្លៃ។ លោក​រដ្ឋ​មន្ត្រី​​ថ្លែង​​​នៅ​ក្នុង​​​បទ​សម្ភាសន៍​មួយ​​តាម​ទូរ​​ទស្សន៍​ TF1 បារាំង យ៉ាង​ដូច្នេះ​​ថា​«ខ្ញុំ​បាន​​ឈាន​ដល់​​កិច្ច​ព្រម​​ព្រៀង​​ជា​មួយ​បណ្តា​ប្រទេស G7 ដោយ​អំពា​វ​នាវ​​ឱ្យ​

រដ្ឋ​មន្ត្រី​​​ហិរញ្ញ​វត្ថុ​​បារាំង​​លោក Pierre Mos covici ថ្លែង​ថា បណ្តា​​រដ្ឋ​មន្ត្រី​​​មក​ពី​ក្រុម​ប្រទេស​ឧស្សា​ហកម្ម​ G7 នឹង​អំពាវ​​​នាវ​ឱ្យ​​ប្រទេស​ផលិត​​ប្រេង​​នៅ​លើ​ពិភព​លោក​​ទាំង​អស់​​បង្កើន​​ផលិត​ផល​ដើម្បី​កាត់​បន្ថយ​​តម្លៃ។ លោក​រដ្ឋ​មន្ត្រី​​ថ្លែង​​​នៅ​ក្នុង​​​បទ​សម្ភាសន៍​មួយ​​តាម​ទូរ​​ទស្សន៍​ TF1 បារាំង យ៉ាង​ដូច្នេះ​​ថា​«ខ្ញុំ​បាន​​ឈាន​ដល់​​កិច្ច​ព្រម​​ព្រៀង​​ជា​មួយ​បណ្តា​ប្រទេស G7 ដោយ​អំពា​វ​នាវ​​ឱ្យ​ប្រទេស​ផលិត​ប្រេង​ទាំង​អស​​់​បង្កើន​​ការ​ផលិត​ដើម្បី​កាត់​បន្ថយ​​តម្លៃ​​ប្រេង​​ ។

ស្ថិត​ក្រោម​​សម្ពាធ​​​នយោបាយ​​ដ៏​ធ្ងន់​​ធ្ងរ​នៅ​​ក្នុង​ប្រទេស​​បារាំង​​ដើម្បី​កាត់​បន្ថយ​​តម្លៃ​ប្រេង​​នៅ​ស្ថានីយ​​បូម​ប្រេង​នោះ លោក Moscovici បាន​ប្រកាស​​ថា ​រដ្ឋា​ភិ​បាល​​នឹង​ចំណាយ​​ទឹក​ប្រាក់​​៣០០​លាន​អឺរ៉ូ​​ដើម្បី​កាត់​បន្ថយ​​តម្លៃ​ប្រេង​សម្រាប់​ម្ចាស់​យាន​យន្ត ។

​នៅ​ក្នុង​គម្រោង​​នេះ​​តម្លៃ​ប្រេង​​នៅ​ស្ថានីយ​​បូម​​ប្រេង​​​នឹង​ធ្លាក់​ដល់​៦​សេន ។ បន្ថែម​​ទៅ​លើ​​របាយ​ការណ៍​​របស់​ក្រុម​​ប្រទេស​ G7 លោក Moscovici បាន​បន្ថែម​​ថា​ យន្ត​ការ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​​ដើម្បី​​បន្ធូរ​បន្ថយ​​សម្រាប់​​បណ្តា​ប្រទេស​​ដែល​គិត​​ថា​តម្លៃ​​ប្រេង​គឺ​ជា​​ផ្នែក​​មួយ​ដ៏​សំខាន់​​សម្រាប់​ថវិ​កា​របស់​គេ​ ។

សូម​បញ្ជាក់​ថា ក្រុម​ប្រទេស G7 រួម​មាន អាេមរិក កាណាដា ជប៉ុន ចក្រ​ភព​​អង់​គ្លេស អាល្លឺ​ម៉ង់ បារាំង និង​អីុតាលី ។ ក្រុម​ប្រទេស​​ទាំង​អស់​នេះ​​បាន​អំពាវ​នាវ​​ដល់​ប្រទេស​​ផលិត​ប្រេង​​ទាំងអស់​នាំ​គ្នា​លើក​ស្ទួយ​​​ផលិត​ផល​ ខណៈ​​ដែល​មាន​ការ​​ព្រួយ​បារម្ភ​​ចំ​ពោះ​​ព្យុះ​​សង្ឃរា​​អីុសាក់ និង​​ភាព​តាន​តឹង​​ជា​មួយ​នឹង​ប្រទេស​អីុរ៉ង់​ ។ ព្យុះ​​សង្ឃ​រា​​អីុសាក់ នេះ​បាន​បោក​បក់​មក​លើ​​ឈូង​សមុទ្រ​ម៉ិច​​ស៊ិក​​ ជា​កន្លែង​ផលិត​​ប្រេង​​ដ៏​ធំ ។

ពួក​​ពាណិជ្ជ​​ករ​ព្យា​ករ​ថា អាមេរិក​​អាច​នឹង​​យក​វិធាន​ការ​យុទ្ធ​​​សាស្រ្ត​ប្រេង​​បម្រុង​​មក​ប្រើ​ប្រាស់​​ ​ក្នុង​នោះ​​ប្រេង​ស្តុក​​ទុក​​គ្រា​អាសន្ន​​ចំនួន​៦៩៦​​លាន​បារ៉ែល​នឹង​​ត្រូវ​បង្កើត​​ឡើងដើម្បី​​ទប់​ទល់​ការ​​រំខាន​​ពី​ការ​ផ្គត់​ផ្គង់​​បន្ទាប់​​ពី​ការ​​ដាក់​ទណ្ឌ​កម្ម​ប្រេង​​របស់​អង្គ​ការ OPEC កាល​ពី​ឆ្នាំ​​១៩៧៣-១៩៧៤ ៕