ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត​ករ​សម្លា.ប់​យុវ​ជន​ពិការ​ជា​ស្ត្រី​ទើប​សម្រាល​កូន​បាន​1​ខែ​ចោទ​ថា​យុវ​ជន​ពិការ​ប៉ងរំ​លោភ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​​នគរ​បាល​​ផ្នែក​​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​​៧​មករា ដោយ​​​សហ​ការ​ជា​មួយ​​នគរ​បាលប៉ុស្តិ៍​​​រដ្ឋ​​បាល​​​​បឹង​ព្រលឹត កាល​ពី​វេលា​ម៉ោង​​ជិត​២រសៀល​​ថ្ងៃទី​១ កញ្ញា បាន​​ឃាត់​ខ្លួន​​ឃាត​ករ​​សម្លា.ប់​យុវ​ជន​​ពិ​ការ​​នៅ​​ក្នុង​​ផ្ទះ ​​ដែល​​ករណី​នេះ​ជា​ជំហាន​ដំបូង​​សមត្ថ​កិច្ច​​​សន្និដ្ឋាន​​ថា ជា​អំពើ​ប្លន់​​យក​ទ្រព្យ​សម្បត្តិ។ ឃាត​ករ​ដែល​​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​​នេះ​ ឈ្មោះ​ម៉ុក វណ្ណធី ហៅ​​ស្រី​នាង ភេទ​ស្រី អាយុ​

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​​នគរ​បាល​​ផ្នែក​​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​​៧​មករា ដោយ​​​សហ​ការ​ជា​មួយ​​នគរ​បាលប៉ុស្តិ៍​​​រដ្ឋ​​បាល​​​​បឹង​ព្រលឹត កាល​ពី​វេលា​ម៉ោង​​ជិត​២រសៀល​​ថ្ងៃទី​១ កញ្ញា បាន​​ឃាត់​ខ្លួន​​ឃាត​ករ​​សម្លាប់​យុវ​ជន​​ពិ​ការ​​នៅ​​ក្នុង​​ផ្ទះ ​​ដែល​​ករណី​នេះ​ជា​ជំហាន​ដំបូង​​សមត្ថ​កិច្ច​​​សន្និដ្ឋាន​​ថា ជា​អំពើ​ប្លន់​​យក​ទ្រព្យ​សម្បត្តិ។ ឃាត​ករ​ដែល​​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​​នេះ​ ឈ្មោះ​ម៉ុក វណ្ណធី ហៅ​​ស្រី​នាង ភេទ​ស្រី អាយុ​៣២​ឆ្នាំ (ជាស្ត្រី​មេ​ម៉ាយ​កូន​ខ្ចី​ទើប​បាន​១​ខែ​​ត្រូវ​ប្តី​បោះ​​បង់​ចោល​​) មុខ​របរ​លក់​បបរ​​ ស្នាក់​​នៅ​ផ្ទះ​​លេខ​៣៣E2 ​ផ្លូវ​លេខ​១៩៨ សង្កាត់​បឹង​​ព្រលឹត​ ខណ្ឌ​៧​មករា ​ក្បែរ​​​​ផ្ទះ​យុវ​ជន​ពិការ​​ដែរ ។

ក្រោយ​​ពី​ត្រូវ​​ឃាត់​ខ្លួន ​ស្ត្រី​ជាប់​​ចោទ​សារ​ភាព​​ថា នាង​ពិត​ជា​​បាន​សម្លាប់​​ឈ្មោះ​​ប៉ាត់ សុវណ្ណ​រ៉ា ជា​ជន​​ពិការ​ស្វិត​​ជើង​ទាំង​ពីរ​​នោះ​​ប្រាកដ​មែន ដោយ​សារតែ​​​ជន​​ពិការ​នោះ​​​​មាន​គំនិត​​អាក្រក់​ចាប់​នាង​រំ​​លោភ​​ តែ​​មិន​បាន​សម្រេច ។ នាង​​ម៉ុក វណ្ណធី រៀប​រាប់​ថា ​​នៅ​វេលា​​ម៉ោ​​​ង​ប្រមាណ​ជាង​១​​រសៀល​​ថ្ងៃទី​៣០ សីហា ​​បាន​​យក​ភួយ​​ទៅ​​ហាល​​នៅ​យ៉​​ខាង​មុខ​ផ្ទះ ពេល​នោះ​ឈ្មោះ​ប៉ាត់ សុវណ្ណ​រ៉ា ក៏​​ដើរ​ចេញ​ពី​ផ្ទះ​​របស់ខ្លួន​​​​​​ពឹងនាង​​ឱ្យ​​ជួយ​​ចូល​មើល​​តេ​ឡេ​ទូរ​ទស្សន៍​​ដែល​ប្រើ​មិន​កើត ។ ដោយ​មាន​ការ​​ពឹ​ង​ពាក់​​យ៉ាង​នេះ​ ក្រោយ​ពេល​ហាល​​ភួយ​​​ហើយ​​នាង​​ក៏​​​ដើរ​ចូល​ផ្ទះឈ្មោះ​​​សុវណ្ណរ៉ា ឯ​​សុវណ្ណរ៉ា ​​ដើរតាម​​ពី​​ក្រោយ​​​ ។ លុះ​ពេល​ចូល​ផុតដល់​​ក្នុង​ផ្ទះ​​ស្រាប់​តែ​​ឈ្មោះ​សុវណ្ណ​រ៉ា ទាញ​ទ្វារ​បិទ​ ព្រម​​ទាំង​ដាក់​គន្លឹះ​​ទៀត​ផង ហើយ​​​បាន​រុញនាង​​​ឱ្យ​​អង្គុយ​លើ​គ្រែ រួច​​ទម្លាក់​​វាំង​នន​​ និង​ចាប់​ផ្តើម​​ធ្វើ​សកម្ម​ភាព​​ប៉ង​រំ​លោភ​​ ។

តាម​ស្ត្រី​​ជា​ជន​ដៃ​ដល់​​បន្ត​ថា ខណៈ​ពេល​នោះ​​​​បាន​​ស្រវេ​ស្រវា​​រើ​បម្រះ​​ប៉ះ​ចំ​កាំ​បិត​​មុខ​ស្រួច​មួយ​នៅ​​ក្បាល​ដំ​ណេក​​ក៏​ចាក់ឈ្មោះ​​​សុវណ្ណរ៉ា​ជា​ច្រើន​​កន្លែង​ក្នុង​គោល​បំ​ណង​​ឱ្យ​គេ​ដោះ​លែង​​ ។ ដំបូង​នាង​ចាក់​រាក់ៗ​ទេ ប៉ុន្តែដោយ​សារ​​ការ​ប៉ុន​ប៉ង​​មិន​​ដក​ថយ ​នាង​ក៏​បាន​​ចាក់​​​ត្រង់​​ក​បណ្តាល​​ឱ្យ​​ហូរ​ឈាម​យ៉ាង​​ច្រើន​ និង​​ប្រកាច់​​ធ្លាក់​ពី​លើ​​គ្រែ​ ទើប​​នាង​រួចខ្លួន​​ ។ ស្ត្រី​ជាប់​ចោទ​​និយាយ​​ទៀត​ថា ពេល​ឃើញ​ជន​រង​គ្រោះ​ហូរ​ឈាម​​ច្រើន​ពេក ​​នាង​បាន​យក​​ក្រណាត់​​រុំ​ក​ហើយ​​រើ​​កកាយ​​ខោ​អាវ​ក្នុង​ទូទម្លាក់​​រាយ​ប៉ាយ​ដើម្បី​​បំ​ភាន់​​ភ្នែក​សមត្ថ​កិច្ច​ថា​​ជា​អំពើ​ប្លន់​​ បន្ទាប់​មក​​​ក៏​​​បើក​ទ្វារ​ចេញ​ទៅ​​ផ្ទះ​​​នាង​ថែម​ទាំង​​​ចាក់​​សោ​​ផ្ទះ​ជន​រង​គ្រោះ​ពី​​​ក្រៅ។ ស្ត្រី​ដៃ​ដល់​​បាន​បញ្ជាក់​​​​ថា ពេល​រើ​កកាយ​​ខោ​អាវ​ក្នុង​ទូ​​​ឃើញ​ចិញ្ចៀន​​​១​វង់ ក៏​យក​ដែរ ប៉ុន្តែ​​នៅ​ពេល​ទៅ​​លាង​ឈាម​ក្នុង​​បន្ទប់​ទឹក​​ស្រាប់​តែ​របូត​ដៃ​​ធ្លាក់​ចូល​​លូ​បង្គន់​បាត់​ទៅ​។

យោង​តាម​ចម្លើយ​​សារ​ភាព​​របស់​ស្ត្រី​​ត្រូវ​ចោទ​​ថា ​ពិត​ជា​បាន​ចាក់​សម្លាប់​​ជន​រង​គ្រោះ​​ដោយ​​អះ​អាង​​ថា​ជា​ការ​​ការ​​​ពារ​ខ្លួន​​នៅ​ពេល​គេ​ប៉ុន​ប៉ង​​រំ​លោភ​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​​​​សារ​ភាព​​ថា យុវ​ជន​​ពិការ​​ប៉ុន​ប៉ង​រំ​លោភ​​នោះ​​មិន​ដឹង​ថា​​​ជាការ​ពិត​​ ឬ​ក៏​យ៉ាង​ណា​​នោះ​ទេ ហើយ​ ក្រោយពី​​ការ​ចាប់​ខ្លួន​​សមត្ថ​កិច្ច​​នគរ​បាល​​ខណ្ឌ​៧​មករា ក៏បាន​រៀប​ចំ​​សំណុំ​រឿង​បញ្ជូន​​​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​​​នៅរសៀល​ថ្ងៃទី​២ កញ្ញា​​​ ។

គួរ​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​៣​រសៀល​​ថ្ងៃទី​​៣០ សីហា មាន​ការ​​ភ្ញាក់​ផ្អើល​​មួយ​នៅ​ផ្ទះ​​លេខ​១៥​E2 ផ្លូវ​​លេខ​១២៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​​មករា ក្រោយ​ពី​​យុវ​ជន​ម្នាក់​​ជា​ជន​ពិការ​​ស្វិត​​ជើង​ទាំង​២​ត្រូវ​​ជន​មិន​ស្គាល់​មុខ​​អារ​.ក​​សម្លាប់នៅ​​ក្នុង​​ថ្លុក​ឈាម ។ បន្ទាប់​ពី​​មាន​ករណី​​នេះ​កើត​​ឡើង ​​សមត្ថ​កិច្ច​​គ្រប់​លំ​ដាប់​​ថ្នាក់​បាន​ចុះ​​ទៅ​ពិនិត្យ​​ ​និង​​បាន​​សន្និ​ដ្ឋាន​​ជា​ជំហា​ន​ដំបូង​ថា​​ជា​អំពើ​ប្លន់​​ ។ ការ​​​សន្និដ្ឋាន​​ថា​ជា​អំពើ​​ប្លន់​​នោះ ​ពី​ព្រោះ​​នៅ​កន្លែង​កើត​ហេតុ​បាន​បន្សល់​ទុក​​របស់​​របរ​​រាយ​​ប៉ាយ​ពេញ​ផ្ទះ ជា​ង​នេះ​ទៀត​​​ក្រុម​គ្រួសារ​​​​ជន​រង​គ្រោះ​​​បញ្ជាក់​​ថា ​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​​​គឺ​​ចិញ្ចៀន​​១​វង់​​ផង ។ ក្រោយ​ពី​​ការ​ស្រាវ​ជ្រាវ​​យ៉ាង​​ដុត​ដៃ​​ដុត​ជើង​​របស់​​​នគរ​បាល​ខណ្ឌ​​៧​មករា រយៈ​ពេល​៣​ថ្ងៃ​​ក្រោយមក​​ឃាត​ករ​ក៏​​​ត្រូវ​បាន​​វែក​មុខ​​ ៕