ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Button​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រណាំង​រថ​យន្ត ​F1​នៅ​បែល​ហ្ស៊ិក

12 ឆ្នាំ មុន

កីឡា​ករ​​អង់​​គ្លេស Jenson Button​​​ទទួ​ល​​បាន​​ក្តី​​រីក​​រាយ​​ជា​​ថ្មី​​ម្តង​​ទៀត​​បន្ទាប់​ពី​​រូប​គេ​​​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រ​ណាំង​រថយន្ត​កម្ម​វិធី​ Belgian Formula One Grand Prix​នៅ​ទីលាន​ប្រណាំងក្រុង​ ​​Spa Francorchamps​ប្រទេស​​បែល​ហ្ស៊ិក​កាល​ពី​ថ្ងៃ​សៅរ៍​ទី១​​​ខែកញ្ញា​​​កន្លង​ម​ក​នេះ​ ។​

កីឡា​ករ​​អង់​​គ្លេស Jenson Button​​​ទទួ​ល​​បាន​​ក្តី​​រីក​​រាយ​​ជា​​ថ្មី​​ម្តង​​ទៀត​​បន្ទាប់​ពី​​រូប​គេ​​​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រ​ណាំង​រថយន្ត​កម្ម​វិធី​ Belgian Formula One Grand Prix​នៅ​ទីលាន​ប្រណាំងក្រុង​ ​​Spa Francorchamps​ប្រទេស​​បែល​ហ្ស៊ិក​កាល​ពី​ថ្ងៃ​សៅរ៍​ទី១​​​ខែកញ្ញា​​​កន្លង​ម​ក​នេះ​ ។​

Button​វ័យ៣២​ឆ្នាំ​បើក​បរ​ឱ្យ​​ក្រុម​ប្រណាំង​ម៉ាក​ឡា​រ៉ឹន​បាន​បញ្ចប់​ការ​ប្រណាំង១​ជុំ​ទី​លាន​​ដោយ​ប្រើ​អស់​ថិរវេលា​​១នាទី​និង​៤៧.៥៧៣​​​វិនាទី​ដណ្តើម​បានការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ជា​លើក​ទី​១​ក្នុង​ការ​ប្រ​ណាំង​៦០​លើក​កន្លង​មក​នេះ ​​។ កីឡាករ​ដែល​បើក​លឿន​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​​២បាន​ទៅលើកីឡាករជប៉ុន Kamui Kobayashi​​​ ។ Kobayashi​​​ ​​​​ដែល​បើក​បរ​ឱ្យ​​ក្រុម​ Sauberបាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​​​១នា​ទី ៤៧.៧១​វិ​នា​ទី យឺត​ជាង​Button​០.២៩៨​​​វិនាទី ។

ចំណែកកីឡាករ​ដែល​បើក​លឿន​ដណ្តើ​ម​បាន​ចំ​ណាត់​ថ្នាក់​លេខ​​៣បាន​ទៅលើ​វេណេ​ស៊ុយអេឡា​ Pastor Maldonado​​​​​។ Maldonado​​​​​ដែល​​បើក​​បរឱ្យ​​ក្រុម​Williams​បាន​បញ្ចប់​ការ​ប្រណាំងដោយ​ប្រើ​​ថិរវេលា១នា​ទី​និង ៤៧.៨៩៣​វិ​នា​ទី​ ​យឺត​ជាង Button ​០.៣២០​វិនាទី​​​។​សម្រាប់ Button​​ជ័យ​ជម្នះ​ក្នុង​វគ្គ​នេះ​គឺ​ជា​ការ​បើក​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​​ជើង​ឯក​លើក​ទី​២របស់​ខ្លួន​​នៅក្នុងរដូវ​កាល​ប្រណាំ​ង​ឆ្នាំ​២០១២​នេះ​ និង​ជា​លើក​ទី​១៤​ក្នុង​អា​ជីព​​​ ។

ជើង​ឯក​ពិភពលោក​ឆ្នាំ​២០០៩រូបនេះ​​ បាន​ថ្លែង​​​​ថា​៖«ជ័យ​ជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​រក​អ្វី​មក​ថ្លែង​ពី​អារម្មណ៍​បាន​ទេ​។ គឺជា​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់​បំ​ផុត។ វា​ជា​ឱកាស​ដ៏​វិសេស​វិសាល​បំ​ផុតមួយ​ផង​ដែរ​ក្នុង​ការ​ឈាន​ទៅ​រក​ពាន​ជើង​ឯក​ជា​ថ្មី​ម្តង​ទៀត​ ​»​។​
 ចំណែក​កីឡាករ​ហ្វាំង​ឡង់ Kimi Raikkonen​​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៤​បន្ទាប់​ពី​បាន​ប្រើ​អស់​ថិរវេលា​ ១នា​ទី​និង ៤៨.២០៥​វិ​នា​ទី ខណៈ​កីឡាករ​កំពុង​នាំ​មុខ​លើ​តារាង​ជើង​ឯក​ពិភពលោក​ឆ្នាំ​២០១២​ហ្វឺ​​ណាន់​ដូ អា​ឡុន​សូ​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​៦ តាម​ពី​ក្រោយ​កីឡាករ​ម៉ិកស៊ិក​ Sergio Perez​ដែល​ប្រើ​អស់​ថិរវេលា១នាទី​និង ៤៨.២១៩​វិ​នា​ទី ស្ថិត​នៅ​លំ​ដាប់​ទី​៥ ។​

កីឡាករ​ជើង​ខ្លាំង​​​របស់អូ​ស្ត្រា​លី Mark Webberបញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៧​បន្ទាប់​ពី​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង Button ០.៨១៩​វិ​នា​ទី ។ ការ​ប្រ​ណាំង​លើក​នេះ Webber​​​បាន​ទទួល​ការ​ពិ​ន័យ​ពី​បទ​ផ្លាស់​ប្តូរ​​ប្រ​អប់លេខ ។ កីឡាករ​វ័យ​៤៣​ឆ្នាំ​របស់​អា​ល្លឺ​ម៉ង់ Michael Schumacherបញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដេាប់​ទី​១៣​បន្ទាប់​ពី​ប្រើ​អស់​ថិរវេលា​១នា​ទី​និង ៤៩.៧៤២​វិ​នា​ទី​ តាម​ពី​ក្រោយ​កីឡាករ Sebastian Vettelនិង Nico Hulkenberg ៕