ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ដឺរ័រ​និង​នាង​ស៊េរី​ណា​ឈាន​ចូល​ជុំ​ទី​៤​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ធំ​ US ​Open

12 ឆ្នាំ មុន

កីឡា​ករ​​​លំ​ដាប់​​ទី​​១​ពិភព​លោក​​រ៉ូ​​ជើ ហ្វេ​ដឺ​រ័រ​​​​និង​​កីឡា​ការិ​នី​​អា​មេ​រិ​ក​​ស៊េរី​ណា វីលៀម​​ទាំង​ពីរ​នាក់​​បាន​ឈាន​ចូល​ដល់​​ជុំ​ទី​៤បន្ត​ទៀត​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​​​​រៀង​ៗ​ខ្លួន​​ក្នុង​ជុំ​ទី​៣​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី១កញ្ញា​នៅ​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោក​ស្តាយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ នាងជេឡេ​ណា ជែន​កូ​វិចដែល​ជា​អតី​ត​កី​ឡាការិនី​លំ​ដាប់​ទី​១ពិ​ភព​លោក​​​ត្រូវ​ធ្លាក់​ចេញ​ពី​កម្ម​

កីឡា​ករ​​​លំ​ដាប់​​ទី​​១​ពិភព​លោក​​រ៉ូ​​ជើ ហ្វេ​ដឺ​រ័រ​​​​និង​​កីឡា​ការិ​នី​​អា​មេ​រិ​ក​​ស៊េរី​ណា វីលៀម​​ទាំង​ពីរ​នាក់​​បាន​ឈាន​ចូល​ដល់​​ជុំ​ទី​៤បន្ត​ទៀត​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​​​​រៀង​ៗ​ខ្លួន​​ក្នុង​ជុំ​ទី​៣​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី១កញ្ញា​នៅ​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោក​ស្តាយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ នាងជេឡេ​ណា ជែន​កូ​វិចដែល​ជា​អតី​ត​កី​ឡាការិនី​លំ​ដាប់​ទី​១ពិ​ភព​លោក​​​ត្រូវ​ធ្លាក់​ចេញ​ពី​កម្ម​វិធី​ប្រកួត​​ជា​ស្ថា​ពរ ​។

រ៉ូជើ ហ្វេរដឺរ័រ​​ដែល​កំពុង​តែ​ព្យា​យាម​​យក​ឈ្នះ​ពាន​ជើង​ឯក US Openជា​លើក​ទី​៦​នោះ​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Fernando Verdasco ក្នុង​លទ្ធផល​៦-៣,៦-៤​ និង​៦-៤​​ ។ ​ថ្លែង​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួតកីឡាករស្វ៊ីស​​រូប​នេះ​​បាន​បញ្ជាក់​ថា​៖«ជារឿង​ល្អ​ខ្លាំង​ណាស់​ដែល​បាន​ឆ្លង​ផុតជុំ​នេះ​។ ខ្ញុំ​បាន​ព្យាយាម​វាយ​បក​យ៉ាង​ខ្លាំង​។ នៅទី​នេះ​មាន​ខ្យល់​ខ្លាំង​ ដូច្នេះ​វា​ពិ​បាក​ប្រកួត​បន្តិច​ដែរ​»។

នៅជុំ​បន្ទាប់គេ​​​​នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​អា​មេរិក​ Mardy Fishឬកីឡាករ​បា​រាំង Gilles Simonដែល​មិន​ទាន់​បាន​បញ្ចប់​ការ​ប្រ​កួត​នៅ​ឡើយ​ ។ សូម​បញ្ជាក់​ថា​ ​ហ្វេដឺរ័រ​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌ​នេះ​ចំ​នួន​៥​លើក​រួច​មក​ហើយ​គឺ​នៅ​ឆ្នាំ ២០០៤​, ២០០៥, ២០០៦, ២០០៧និង​២០០៨​ ។​

នាង​ស៊េរីណា វីលៀម​ដែលធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​នេះ​៣លើក​រួច​មក​ហើយ​នោះ​​​ យក​ឈ្នះ​កីឡាការិនី​រុស្ស៊ី Ekaterina Makarovaក្នុង​លទ្ធផល​៦-៤​និង​៦-០​។​ នាង​បាននិយាយ​ថា៖«ខ្ញុំ​គ្រាន់​តែ​ចង់​បន្ត​ក្តី​រីក​រាយ​ថា​តើ​ខ្ញុំ​ឈ្នះ​ឬ​ចាញ់​»។
នៅជុំ​បន្ទាប់​ស៊េរីណា​​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​ឆែក​ Andrea Hlavackovaដែល​បាន​យក​ឈ្ន​ះ​កីឡាការិនី​រុស្ស៊ី​ Maria Kirilenko​ក្នុង​លទ្ធផល​៥-៧,៦-៤​និង​៦-៤ ។

កីឡាការ​ិនី​លំ​ដាប់​ទី​២​ក្នុង​កម្ម​វិធី អា​នី​យ៉េស្កា រែដ​វ៉ាន់​ស្កា​បាន​តស៊ូ​ជម្នះ​​នឹង​កំ​ដៅ​រហូត​បំ​បាក់​កីឡាការិនី​ស៊ែ​ប៊ី​ជេឡេ​ណា ជែន​កូ​វិច​ក្នុង​លទ្ធផល​ ៦-៣​និង​៧-៥ ។ ថ្លែង​បន្ទាប់​​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ កីឡាការិនី​ប៉ូ​ឡូញ​រូបនេះ​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​មាន​អា​រម្មណ៍​ដូចជា​ត្រូវ​រលាយ​ខ្លួន​ក្នុង​ពេល​ស្ថិត​នៅ​លើ​ទី​លាន​ប្រ​កួត ។ តែ​ទោះ​ជា​ក្តៅ​ខ្លាំង​យ៉ាង​ណា ខ្ញុំ​នៅ​តែ​សង្គ្រោះ​ការ​ប្រ​កួត​បាន​» ។​
ឈាន​ចូល​ជុំ​ទី​៤នោះ​ផងដែរ​មាន​កីឡាការិនី​​ស៊ែ​ប៊ី​អា​ណា អុី​វ៉ា​ណូ​វិច​ កីឡាការនី​អុី​តា​លី​Roberta Vinci កីឡាការិនី​អា​ល្លឺ​ម៉ង់ Angelique Kerber កីឡាការិនី​ឆែក Andrea Hlavackova និង​កីឡាការិនី​ប៊ុល​ហ្គា​រី Svetana Pironkova ៕