ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​ប្រគល់​ថវិកា​​សហ​គមន៍​មិត្ត​នគរ​បាល​​ជាតិ ជូន​ដល់​​គ្រួសារ​​យុទ្ធ​ជន​​​ពលី​

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១២ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ មាន​រៀបចំ​ពិធី​ប្រគល់​ថវិកា​សហ​គម​ន៍​មិត្ដ​នគរបាល​ជាតិ​កម្ពុជា ជូន​ដល់​នាយ​-​នាយ​រង និង​មន្ដ្រី​នគរបាល​ដែល​បាន​ទទួលមរណភាព​ ក្រោម​អធិបតីភាព​លោក​ផា​ន់ សុ​ផេង ទីប្រឹក្សា​ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​មួយ​រដ្ឋសភា និង​ជា​ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​មូល​ដា្ឋ​ន​សហ​គម​ន៍​មិត្ដ​នគរបាល​ជាតិ​កម្ពុជា​ខេត្ដ

ខេត្ត​កំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១២ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ មាន​រៀបចំ​ពិធី​ប្រគល់​ថវិកា​សហ​គម​ន៍​មិត្ដ​នគរបាល​ជាតិ​កម្ពុជា ជូន​ដល់​នាយ​-​នាយ​រង និង​មន្ដ្រី​នគរបាល​ដែល​បាន​ទទួលមរណភាព​ ក្រោម​អធិបតីភាព​លោក​ផា​ន់ សុ​ផេង ទីប្រឹក្សា​ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​មួយ​រដ្ឋសភា និង​ជា​ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​មូល​ដា្ឋ​ន​សហ​គម​ន៍​មិត្ដ​នគរបាល​ជាតិ​កម្ពុជា​ខេត្ដ និង​មាន​ការ​ចូល​រួម​ពី​លោក​ស្នងការ ស្នង​ការ​រង​ផង​ដែរ ​។

​ថវិកា​​ដែល​នាំ​យក​ទៅ​នា​ឱកាស​នោះ​​មាន​ចំនួន​២៤​លាន​រៀល​ទៅ​ប្រគល់​ជូន​ដល់​គ្រួសារ​មន្ដ្រី​នគរបាល​ដែល​បាន​ទទួលមរណ​ភាព​ចំនួន​៦​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​សហ​គម​ន៍​មិត្ដ នគរបាល​ជាតិ​ចំនួន​៤​លាន​រៀល​ ទី​១-គ្រួសារ​លោក​វរ​សេនី​យ៍​ត្រី ញា សា​រ៉ាត ទី២-គ្រួសារ​លោក​អនុ​សេនី​យ៍​ទោ យ៉ង់ សាឡា​ត់ ទី​៣-គ្រួសារ​លោក​អនុ​សេនី​យ៍​ត្រី ហែម ជាវ ទី៤-គ្រួសារ​លោក​ព្រិល​បាល​ឯក ម៉ី ឡា ទី៥-គ្រួសារ​លោកព្រិល​បាល​ទោ យ៉ា​ត តូ និង​ទី​៦-គ្រួសារ​លោក ពលបាលឯក ផូ ឃុ​យ ។ ​លោក​ផា​ន់ សុ​ផេង​ បាន​ពាំនាំ​ប្រសា​ស​ន៍​ផ្ដាំផ្ញើ​​ចូលរួមរំ​លែ​ក​ទុក្ខ​ពី​សំណាក់​លោក​នាយ​ឧត្ដម​សេនី​យ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ពេល​ដែល​ទទួល​បាន​នូវ​ថវិកា​នេះ​ហើយ​ធ្វើ​យ៉ាងណា​! កែច្នៃ​ដើម្បី​​ឱ្យ​ជីវភាព​គ្រួសារ​បងប្អូន​រស់នៅ​បាន​សមរម្យ​ទៅ​តាម​សម័យ​បច្ចុប្បន្ន ដែល​កំពុង​តែ​អភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹ​ក​នាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​ទាំង​៣ ជា​ពិសេស​គឺ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នឹងមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​តែ​មួយ​គត់​!​ ដែល​ជួយ​សង្គ្រោះ​អាយុជីវិតរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ជួប​ការលំបាក​វេទនា​ទាន់​ពេលវេលា​គ្រប់​កាលៈ​ទេសៈ​ ៕