ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​7ចំណុច​​​​​ដែល​គួរ​ប្រុង​ប្រ​យ័ត្ន​ទាក់​ទិន​​​ជំ​ងឺ​មហា​រីក​ដោះ ​

11 ឆ្នាំ មុន

មហា​​រីក​ដោះ​ជា​មហា​រីក​ដែល​កើត​​នៅ​ក្នុង​បណ្តា​កោ​សិកា​ដោះ ។ មហា​រីក​ដោះ​មាន​ច្រើន​ប្រ​ភេទ​ តែ​ប្រ​ភេទ​ដែល​កើត​ញឹក​ញាប់​បំ​ផុត​គឺ​មហា​រីក​ក្នុង​បំ​ពង់​ទឹកដោះ ។ ជា​ធម្ម​តា​មហារីក​នេះ​តែង​កើត​មាន​លើ​ស្ត្រី ចំណែក​លើ​បុរស​មាន​តិច​តួច​បំ​ផុត​ ។​

មហា​​រីក​ដោះ​ជា​មហា​រីក​ដែល​កើត​​នៅ​ក្នុង​បណ្តា​កោ​សិកា​ដោះ ។ មហា​រីក​ដោះ​មាន​ច្រើន​ប្រ​ភេទ​ តែ​ប្រ​ភេទ​ដែល​កើត​ញឹក​ញាប់​បំ​ផុត​គឺ​មហា​រីក​ក្នុង​បំ​ពង់​ទឹកដោះ ។ ជា​ធម្ម​តា​មហារីក​នេះ​តែង​កើត​មាន​លើ​ស្ត្រី ចំណែក​លើ​បុរស​មាន​តិច​តួច​បំ​ផុត​ ។​

*រោគ​សញ្ញា៧​ចំណុច ៖
ប្រ​សិន​ជា​អស់​លោក​អ្នក​ប្រ​ទះ​នូវ​រោគ​សញ្ញា​ណា​មួយដូច​​ខាង​ក្រោម​​ សូម​ប្រ​ញាប់​ទៅ​ជួប​ជា​មួយ​វេជ្ជ​បណ្ឌិត​ជា​បន្ទាន់​ ។ វា​ជា​ការ​សំ​ខាន់​ខ្លាំង​ណាស់​ដែល​ត្រូវ​អនុ​ញ្ញាតឱ្យ​វេជ្ជ​បណ្ឌិត​វាយ​តម្លៃ​ពី​រោគ​សញ្ញា​របស់​អ្នក ។ ​រោគ​សញ្ញា​ដែល​អ្នក​អាច​ជួប​ប្រ​ទះ​មាន​ដូច​ជា ៖
១-មាន​ដុំ​ពក​លើ​ដោះ​ដែល​មាន​សភាព​ខុស​ប្លែក​ពី​សាច់​នៅ​ជុំ​វិញ​ ។
២-ចេញ​ឈាម​តាម​ក្បាល​ដោះ​ ។
៣-ទំ​ហំ​ ឬ​រាង​រៅ​​​ដោះ​មាន​ការ​ផ្លាស់​ប្តូរ​ ។
៤-ស្បែក​លើ​ដោះ​ផ្លាស់​ប្តូរ​ តួ​យ៉ាង​ដូចជា​ខួច​ជា​ដើម។
៥-ក្បាល​ដោះ​មាន​ការ​ប្រែ​ប្រួល​(​រួញ​ស្វិត​ចូល​ក្នុង​ដោះ​)​ ។
៦-របក​ក្បាល​ដោះ​ ឬ​ស្បែក​ដោះ ។
៧-ស្បែក​ដោះ​ឡើង​ពណ៌​ក្រហម​ដូចជា​សំ​បក​ក្រូច​ ។

* មូល​ហេតុ​បង្ក​ ៖
វា​មិន​ច្បាស់​ទេ​ថា តើ​អ្វី​ដែល​បង្ក​ឱ្យ​កើត​មហា​រីក​ដោះ​នោះ​ ។ វេជ្ជ​បណ្ឌិត​គ្រាន់​តែ​ដឹង​ថា មហា​រីក​ដោះ​កើត​មាន​នៅ​ពេល​​កោ​សិ​កា​ដោះ​មួយ​ចំ​នួន​ចាប់​ផ្តើម​រីក​លូត​លាស់​ប្លែក​ពី​ធម្ម​តា ។​ កោ​សិកា​ទាំង​នេះ​បំ​បែក​ខ្លួន​រហ័ស​ជាង​កោ​សិកា​សុខ​ភាព ។  ការ​ប្រ​មូលផ្តុំ​កោ​សិ​កា​បង្កើត​បាន​នូវ​ដុំ​សាច់​ ហើយ​បន្ទាប់​មក​វា​បាន​ឆ្លង​រាល​ដាល​ដល់​​ដោះ កូន​កណ្តុរ​និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​អ្នក ។
​មហា​រីក​ដោះ​ភាគ​ច្រើន​បំ​ផុត​កើត​មាន​នៅ​ក្នុង​បំ​ពង់​ផលិត​ទឹក​ដោះ​ ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​នៅ​ក្នុង​ក្រពេញ​ទឹក​ដោះ​ផង​ដែរ ។ វេជ្ជ​បណ្ឌិត​បាន​ប៉ាន់​ស្មាន​ថា មហារីក​ដោះ​ មាន​តែ​៥​ទៅ​​១០​ភាគ​រយ​ប៉ុណ្ណោះ​​ដែល​ទាក់​ទិន​ជា​មួយ​ហ្សែន​(Gene)​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ ​​និង​ពី​កូន​ទៅ​ចៅ ។

*កត្តា​ប្រ​ឈម​ទាំង​ឡាយ ៖
មាន​កត្តា​មួយ​ចំ​នួន​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រ​ឈម​នឹង​ជំ​ងឺ​នេះ​ ប៉ុន្តែ​កត្តា​ខ្លះ​ពិត​ជា​មិន​មានន័យ​ថា អ្នក​ត្រូវ​តែ​កើត​ជំ​ងឺ​នេះ​ទេ ។ ស្ត្រី​ភាគ​ច្រើន​ដែល​បាន​កើត​ជំងឺ​នេះ​នៅ​តែ​មិន​ទាន់​យល់​ដឹង​ច្រើន​នូវ​កត្តា​ប្រ​ឈម​ជាង​ស្ត្រី​ដែល​មិន​ទាន់​កើត​នោះ​ទេ​។
​កត្តា​ដែល​ងាយ​ធ្វើ​ឱ្យ​​អ្នក​ប្រ​ឈម​នឹង​មហា​រីក​ដោះ​រួម​មាន ៖
– មាន​ភេទ​ជា​ស្ត្រី
– ឈាន​ចូល​វ័យ​ចំ​ណាស់​ ៖ អ្នក​កាន់​តែ​ចាស់​ការ​ប្រ​ឈម​កាន់​តែ​មាន​ខ្ពស់ ។ ស្ត្រី​ដែល​ចូល​ដល់​វ័យ​​ចាប់​ពី​៥៥​ឆ្នាំ​ឡើង​ទៅ​ប្រ​ឈម​នឹង​ជំ​ងឺ​នេះ​ខ្លាំង​ជា​ង​ស្ត្រី​វ័យ​ក្មេង ។
-​ ធ្លាប់​កើត​ជំ​ងឺ​នេះ​ម្តង​រួច​មក​ហើយ ៖ ប្រ​សិន​ជា​អ្នក​ធ្លាប់​កើត​ជំ​ងឺ​នេះ​លើ​ដោះ​ម្ខាង​ពី​មុន​មក​ នោះ​វា​អាចកើត​មាន​លើ​ដោះ​ម្ខាង​ទៀត។​
– មាន​ម្តាយ​ ឬ​បង​ស្រី​ធ្លាប់​កើត​ជំ​ងឺ​នេះ ។
– ធ្លាប់​ថត​ឆ្លុះ​ដោយ​កាំ​រស្មី ៖ ប្រ​សិន​ជា​អ្នក​ធ្លាប់​ទទួល​ការ​ព្យា​បាល​ទ្រូង​ដោយ​កាំ​រស្មី​កាល​ពី​នៅ​ក្មេង​ អ្នក​អាច​ប្រ​ឈម​នឹង​ជំ​ងឺ​នេះ​ពេល​ក្រោយ​​​​ក្នុង​ជី​វិត ។​
​-ធាត់​លើស​ទម្ងន់ ៖ ​ជា​លិ​កា​ខ្លាញ់​ដែល​ផលិត estrogenអាច​នឹង​ជួយ​បង្កើន​ល្បឿន​មហា​រីក ។

* ឆាប់​មាន​រដូវ ៖ ស្ត្រី​មាន​រដូវ​មុន​អា​យុ​១២ឆ្នាំ​ប្រ​ឈម​នឹង​ជំ​ងឺ​មហា​រីក​ដោះ​ខ្ពស់ ។​
– អស់​រដូវ​ក្នុង​អា​យុ​ចាស់​ពេក ៖ ប្រ​សិន​ជា​អ្នក​អស់​រដូវ​ចាប់​ពី​វ័យ​៥៥​ឆ្នាំ​ អ្នក​ពិត​ជា​ប្រឈម​​​នឹង​ជំ​ងឺ​នេះ ។
– មាន​កូន​ទី​១​ក្នុង​វ័យ​​ចាប់​ពី​៣៥​ឆ្នាំ ។
– ទទួល​ទាន​គ្រឿង​ស្រ​វឹង ។

*វិធី​ទប់​ស្កាត់ ៖
ការ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការរស់​នៅ​ប្រ​ចាំ​ថ្ងៃ​អាច​ជា​វិធី​ល្អ​មួយ​កាត់​បន្ថយ​មហា​រីក​ដោះ។ នេះ​​ជា​វិធី​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង៖
– ប្រ​សិន​ជា​ជៀស​មិន​រួច​នូវ​គ្រឿង​ស្រ​វឹង​ អ្នក​អាច​ទទួល​វា​ត្រឹម​កម្រិត​មធ្យម​ ។
-ធ្វើ​លំ​ហាត់​ប្រាណ​​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​៣០​នា​ទី​ ៥ទៅ​​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ។ ប្រ​សិន​ជា​មិន​អាច​ទៅ​រួច​ អ្នក​អាច​ចាប់​ផ្តើម​សន្សឹម​ៗ។​
-កំណត់​លើ​ការ​ព្យា​បាល​អ័រ​ម៉ូន​ក្រោយ​ពី​អស់​រដូវ ។
-រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរក្នុង​កម្រិត​នៃ​​សុខ​ភាព៕