ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តភ្លើង​​ចេញពីបង្គោល​ចូលរោង​បុណ្យ​សព​គំរប់៧ថ្ងៃឆក់ស្លា.ប់

14 ឆ្នាំ មុន

ខេត្តកំពត ៖ គ្រូ​បង្រៀន​មួយរូប​ឈ្មោះ​ស្រេង ប៊ុន​សេង ​​បានត្រូវ​​​ចរន្ត​​អគ្គិសនី​​​ឆក់ស្លា.ប់​នៅ​រោង​បុណ្យ​មួយ​កន្លែង​មុខសាលា​ស្រុក​កំពង់​ត្រាច កាលពី​វេលាម៉ោង៣​​រសៀល​ថ្ងៃទី២៨ មករា ។ តាមអ្នក​នៅកន្លែង​កើត​ហេតុ​​និយាយ​ថា ​នា​រសៀលថ្ងៃនោះ​នៅផ្ទះ​លោកតា​កាវ ឡាង ​មាន​ធ្វើបុណ្យ​ខួបសព​ប្រពន្ធគាត់​ដែល​ស្លា.ប់​គំរប់៧​ថ្ងៃ​​ ហើយ​បុរស​រង​គ្រោះ​ជាគ្រូបង្រៀន​រូបនោះ​​ជា​អ្នកចាត់ចែង​តភ្លើង​​សំរាប់ពិធីបុណ្យ​ដោយតចេញពីបង្គោល​​បណ្តាញ​អគ្គិសនី​តាមផ្លូវ

ខេត្តកំពត ៖ គ្រូ​បង្រៀន​មួយរូប​ឈ្មោះ​ស្រេង ប៊ុន​សេង ​​បានត្រូវ​​​ចរន្ត​​អគ្គិសនី​​​ឆក់ស្លាប់​នៅ​រោង​បុណ្យ​មួយ​កន្លែង​មុខសាលា​ស្រុក​កំពង់​ត្រាច កាលពី​វេលាម៉ោង៣​​រសៀល​ថ្ងៃទី២៨ មករា ។ តាមអ្នក​នៅកន្លែង​កើត​ហេតុ​​និយាយ​ថា ​នា​រសៀលថ្ងៃនោះ​នៅផ្ទះ​លោកតា​កាវ ឡាង ​មាន​ធ្វើបុណ្យ​ខួបសព​ប្រពន្ធគាត់​ដែល​ស្លាប់​គំរប់៧​ថ្ងៃ​​ ហើយ​បុរស​រង​គ្រោះ​ជាគ្រូបង្រៀន​រូបនោះ​​ជា​អ្នកចាត់ចែង​តភ្លើង​​សំរាប់ពិធីបុណ្យ​ដោយតចេញពីបង្គោល​​បណ្តាញ​អគ្គិសនី​តាមផ្លូវ ។ ទោះបី​ជាបែបណា សកម្ម​ភាពបែបនេះត្រូវ​​​បាន​គេ​គ្រប់គ្នាហាម​ឃាត់​​កុំ​ឱ្យត ព្រោះ​ធ្លាប់​បានឆក់​ក្មេង​ប្រុស​​ម្នាក់ម្តងហើយតែ​មិនស្លាប់ ។ ថ្វីបើមានការឃាត់បែប​នេះ​ក្តី តែលោក​ស្រេង ប៊ុនសេង និយាយថា កុំភ័យ​អី​ព្រោះ​​គាត់មាន​ជំនាញ​តភ្លើង​១០​ឆ្នាំហើយ ផ្ទុយ​ទៅ​វិញគ្រាន់តែ​បើក​ប្រអប់​ភ្លើង​ និងដៃ​ម្ខាង​អោប​បង្គោល​ភ្លើងក៏​ឆក់​ផ្ងារ​ក្រោយ​ធ្លាក់មកដី​ ។

ក្រោយ​ពី​កើត​ហេតុការណ៍នោះ​ ក៏​មានការ​ខិតខំ​ជួយសង្គ្រោះ​ដោយ​អ្នក​ខ្លះ​​កើបភក់​យក​មកប៉ាត​លើដង​ខ្លួន​ និង​ខ្លះ​ជួយ​ធ្វើ​ចលនា​ ប៉ុន្តែ ទោះ​ជា​ខំប្រឹង​ជួយ​យ៉ាងណា​ក៏ឥត​ប្រយោជន៍​​ដែរ ព្រោះ​គ្រូ​បង្រៀន​រូបនេះ​បានស្លាប់​ទៅ​ហើយ ។ ដោយការ​មិនអស់ចិត្ត ក្រុមគ្រួសារ​ក៏បាន​​ដឹក​សពមកមន្ទីរពេទ្យ​ខេត្ត​ទៀត ប៉ុន្តែទី​បំផុត​ត្រូវដឹក​សព​យក​ទៅធ្វើបុណ្យ​វិញ ។​ អាជីវករ​ផ្សារ​កំពង់​​ត្រាចបាន​ចូលរួម​សោកស្តាយ​លោក​ស្រេង ប៊ុន​សេង ហៅ​គ្រូឡេវ ដែលមានមុខរបរ​​ច្រើន​ដូច​ជា​ថត​​កាស្សែត​លក់​នៅផ្សារ និងមា​នមី​ក្រូ​ ម៉ា​ស៊ីន​​ភ្លើង សំរាប់ជួល​ក្នុងពិធី​ផ្សេងៗផង ។ មន្ត្រី​​នគរបាល​​និយាយ​ថា លោកគ្រូឡេវ​មានជំនាញ​តភ្លើង​យូរ​ហើយ​តែ​ភ្លាត់​ស្នៀត​បែរ​ជាបាត់​បង់​ជីវិត​​ដោយ​គ្មាន​​អ្នកណា​អា​ច​ជួយ​បាន ហើយ​ក៏​មានមនុស្ស​៥នាក់​ហើយ​ដែល​ត្រូវ​អគ្គិសនី​ឆក់​ស្លាប់កន្លង​មកនៅ​ក្នុង​ស្រុកនេះ​​ ៕