ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ផ្សារ​ស្វាយ​​ជ្រំ​​រអ៊ូរទាំ​ថា​​ អ្នក​​ម៉ៅ​ការ​​ផ្សារ​ទុក​សំរាម​​មិន​​​កើប​ចោល

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖​​ ​ក្រុម​អាជីវ​ករ​ជា​ច្រើន​​នាក់​ដែល​លក់​​ដូរ​នៅ​ផ្សារ​ស្វាយ​ជ្រំ​​ ​​ស្រុក​ស្វាយ​ជ្រំ និយាយ​ថា ក្នុង​១​ថ្ងៃ​ៗ​ផ្សារ​នេះ​​មាន​សំរាម​​មិន​​ជា​ច្រើន​ប៉ុន្មាន​​​​ទេ ដោយ​សារ​តែ​​​អាជីវ​ករ​​​លក់​ដូរ​នៅ​ផ្សារ​នេះ​​មាន​ចំនួន​តិច​​ ហើយ​បើ​គេ​​កើប​​សំរាម​​ទាំង​នោះ​យក​ទៅ​ចោល​ជា​រៀង​រាល់​ថ្ងៃ ក៏​ប្រាកដ​​ជា​គ្មាន​បញ្ហា​​ចោទ​​​ដែរ ។ ប៉ុន្តែ​​ដោយ​​សារ​តែ​ក្រុម​​អនា​ម័យ​របស់​​​អ្នក​ម៉ៅ​ការ​​ផ្សារ​មិន​​ព្រម​កើប​រាល់​ថ្ងៃ គឺ​ទុក​​

ខេត្ត​ស្វាយ​រៀង​ ៖​​ ​ក្រុម​អាជីវ​ករ​ជា​ច្រើន​​នាក់​ដែល​លក់​​ដូរ​នៅ​ផ្សារ​ស្វាយ​ជ្រំ​​ ​​ស្រុក​ស្វាយ​ជ្រំ និយាយ​ថា ក្នុង​១​ថ្ងៃ​ៗ​ផ្សារ​នេះ​​មាន​សំរាម​​មិន​​ជា​ច្រើន​ប៉ុន្មាន​​​​ទេ ដោយ​សារ​តែ​​​អាជីវ​ករ​​​លក់​ដូរ​នៅ​ផ្សារ​នេះ​​មាន​ចំនួន​តិច​​ ហើយ​បើ​គេ​​កើប​​សំរាម​​ទាំង​នោះ​យក​ទៅ​ចោល​ជា​រៀង​រាល់​ថ្ងៃ ក៏​ប្រាកដ​​ជា​គ្មាន​បញ្ហា​​ចោទ​​​ដែរ ។ ប៉ុន្តែ​​ដោយ​​សារ​តែ​ក្រុម​​អនា​ម័យ​របស់​​​អ្នក​ម៉ៅ​ការ​​ផ្សារ​មិន​​ព្រម​កើប​រាល់​ថ្ងៃ គឺ​ទុក​​ទាល់​តែ​៧​ថ្ងៃ​​ទៅ​១០​ថ្ងៃ​ទើប​​នាំ​គ្នា​មក​កើប​ម្តង ហេតុ​​នេះ​ហើយ​ទើប​​សំរាម​​ទាំង​នោះ​ចេះ​តែ​កើន​ច្រើន​​ឡើងៗ​រហូត​​គរ​ដូច​ភ្នំ​ ហើយ​គាប់​ជួន​​​ពេល​នេះ​​ជា​​រដូវ​វស្សា​​ធ្លាក់​ភ្លៀង​ផង​នោះ គំនរ​​សំរាម​​រលួយ​ និង​ប៉ះពាល់​​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់​​​ធ្ងរ ។ ​

​​ដោយ​សារ​តែ​ភ្នាក់​ងារ​​​អនា​ម័យ​​ផ្សារ​​មាន​ការ​យឺត​យ៉ាវ​ក្នុងការ​កើប​​ប្រមូល​​សំរាម​​បែប​នេះ ទើ​ប​​​ក្លិន​​ស្អុយ​អសោចិ៍​នៃ​សំរាម​​ទាំង​នោះ​សាយ​ភាយ​​ពាស​ពេញ​ផ្សារ​ ធ្វើ​ឱ្យ​​ក្រុម​​អាជីវករ​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ដែល​ចូល​មក​ទិញ​ម្ហូប​​អាហា​រ​ពិបាក​​ទ្រាំ​​ជា​ខ្លាំង រហូត​​មាន​អ្នក​ខ្លះ​​កើត​ជា​ឈឺ​ក្បាល​​វិល​មុខ​​រក​​កល់ចង់​ក្អួត​​ក៏​មាន ។ ជា​ពិសេស​​​​សត្វ​រុយ​រាប់​ពាន់​ក្បាល​ដែល​​រោម​សំរាម​ទាំង​នោះ​បាន​ហើរ​ទៅ​ទំ​លើ​បន្លែ​​ ត្រីសាច់ និង​ទំនិញ​ផ្សេងៗ​​របស់​អាជីវ​ករ​ ​ធ្វើ​ឱ្យ​ក្រុម​អាជីវ​​ករ​​លក់​​លែង​ដាច់​ ព្រោះ​ប្រជា​ពល​រដ្ឋ​​ខ្ពើម​​រអើម​លែង​ហ៊ាន​​ទិញ​យក​​ទៅ​ទទួល​ទាន ។

ស្ត្រី​​ម្នាក់​ដែល​ជា​អាជីវ​ករ​លក់​ដូរ​​នៅ​ក្នុង​ផ្សារ​​នេះ​​និយា​យ​ថា រាល់​ថ្ងៃ​នេះ​ពួក​គាត់​​មាន​ការ​លំបាក​​ណាស់ ដោយ​សារ​តែ​សំរាម​ទាំង​អស់​នៅ​​ក្នុង​​ផ្សារ​ត្រូវ​បាន​គេ​កើប​​យក​មក​គរ​ទុក​នៅ​ចំ​កណ្តាល​​ផ្សារ​​ខាង​ក្រោយ​តូប​​លក់​របស់​គាត់ ដូច្នេះ​រូប​គាត់​ត្រូវ​​អង្គុយ​​ហិត​ក្លិន​​ស្អុយ​​របស់​សំរាម​​ទាំង​នេះ​ជា​រៀង​រាល់​ថ្ងៃ​​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សុខ​ភាព​​របស់​គាត់​ជា​​ខ្លាំង ។ ​រូប​គាត់​​បាន​ព្យា​យាម​​ប្រាប់​​ក្រុម​អ្នក​ម៉ៅ​ការ​​ផ្សារ​ជា​ច្រើន​ដង​​មក​ហើយ​​ឱ្យ​ឆាប់​កើប​​សំរាម​ទាំង​នេះ​​យក​ទៅ​ចោល ប៉ុន្តែ​​ក្រុម​អ្នក​ម៉ៅ​ការ​​ផ្សារ​នេះ​​មិន​ព្រម​ធ្វើ​​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​អាជីវ​ករ​​សោះ ។

អាជីវ​ករ​​ជា​ច្រើន​នាក់​​​នៅ​ផ្សារ​​ស្វាយ​ជ្រំ​​នេះ​បាន​លើក​ឡើង​ថា ពួក​គាត់​ចង់​​ឱ្យ​មន្ត្រី​ធំ​ៗ​​នៅ​ថ្នាក់​​ស្រុក​ក៏​ដូច​ជា​ខេត្ត​ចុះ​​មក​មើល​​​ផ្សារ​ស្វាយ​ជ្រំ​​នេះ​ខ្លាំង​ណាស់ ព្រោះ​ពេល​​ណា​ដែល​មាន​​មន្ត្រី​  ធំ​​ៗចង់​ចុះ​​មក​មើល​​ម្តង​ៗ​ ​ក្រុម​អ្នក​ម៉ៅ​ការ​​ផ្សារ​​តែង​តែ​នាំ​គ្នា​​មក​ប្រមូល​កើប​សំរាម​​យក​ទៅ​ចោល និង​សម្អាត​​បរិស្ថាន​​​ក្នុង​ផ្សារ​ជា​មុន​​១​ថ្ងៃ​យ៉ាង​ស្អាត​​ មិន​​ឱ្យ​​មន្ត្រី​ធំ​ៗ​ទាំង​នោះ​​បាន​ឃើញ​គំនរ​​សំរាម​​ និង​ក្លិន​ស្អុយ​​នៃ​សំរាម​ទាំង​នោះ​​ឡើយ ដូច្នេះ​​ក្រុម​អាជីវ​ករ​ក៏​​បាន​ស្រូប​​យក​ខ្យល់​អាកាស​ល្អ​​នៅ​ពេល​នោះ​ដែរ ។

ឆ្លើយ​​តប​ចំពោះ​ការ​រអ៊ូ​រទាំនេះ មន្ត្រី​​យោ​​ធា​ម្នាក់​ឈ្មោះ​មន ជា​តំណាង​​អ្នក​ម៉ៅ​​ការ​ផ្សារ​ស្វាយ​ជ្រំ នេះ​បាន​​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​​ថា រឿង​សំរាម​​នេះ​ក្រុម​អនា​ម័យ​​គេ​បាន​ចុះ​​កើប​ប្រមូល​​ជា​ប្រចាំ​​ គឺ​២​ ឬ​៣​ថ្ងៃ​ម្តង តែ​​ឱ្យ​ស្អាត​គ្មាន​​សំរាម​​សោះ​​ គឺ​មិន​អាច​ទេ ផ្សារ​ណា​ក៏​​ដូច​ផ្សារ​ណា​ដែរ តែង​​តែ​មាន​សំរាម​​ ដូច្នេះ​​លោក​សុំ​មិន​​បក​ស្រាយ​ទេ ព្រោះ​រវល់​​ខ្លាំង​ណាស់ ៕