ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មីន​កប់​ក្នុង​ដី​បន្សល់​ទុក​ពី​សង្គ្រាម​នៅ​រាយ​ប៉ាយ​កសិ​ករ​2​នាក់​រង​របួស​ដោយ​មីន​ផ្ទុះ​បន្ត​បន្ទាប់​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​បន្ត​​បន្ទាប់​​គ្នា​មាន​​​បុរស​២នាក់​បាន​រង​របួស​ដោយ​សារ​​ផ្ទុះ​​មីន​​ ​ដែល​ម្នាក់​ដើរ​បា.ញ់​ថ្នាំ​ស្មៅ​​​ជាន់​មីន​ផ្ទុះ​ដាច់​​កែង​ជើង ​និង​ម្នាក់​ទៀត​ជ្រុះ​​​​កាំបិត​លើ​ដី​​​ធ្លាក់​ចំ​​​គ្រាប់​មីន​កប់​ដី​​បណ្តាល​ឱ្យ​ផ្ទុះ ​។ ​ក្រោ​យ​ពេល​កើត​ហេតុ​​បុរស​ទាំង​២​​​នាក់​​ត្រូវ​​បាន​​នាំ​​ទៅ​កាន់​មន្ទីរ​ពេទ្យ ​។ ​

ខេត្ត​ប៉ៃ​លិន ​៖ ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​បន្ត​​បន្ទាប់​​គ្នា​មាន​​​បុរស​២នាក់​បាន​រង​របួស​ដោយ​សារ​​ផ្ទុះ​​មីន​​ ​ដែល​ម្នាក់​ដើរ​បាញ់​ថ្នាំ​ស្មៅ​​​ជាន់​មីន​ផ្ទុះ​ដាច់​​កែង​ជើង ​និង​ម្នាក់​ទៀត​ជ្រុះ​​​​កាំបិត​លើ​ដី​​​ធ្លាក់​ចំ​​​គ្រាប់​មីន​កប់​ដី​​បណ្តាល​ឱ្យ​ផ្ទុះ ​។ ​ក្រោ​យ​ពេល​កើត​ហេតុ​​បុរស​ទាំង​២​​​នាក់​​ត្រូវ​​បាន​​នាំ​​ទៅ​កាន់​មន្ទីរ​ពេទ្យ ​។ ​

​ករណី​ទី​១-​កសិករ​ម្នាក់​បាន​រង​របួស​ដាច់​កែង​​ជើង​ខាង​ស្តាំ​ ​និងរបួសជើង​ខាង​ឆ្វេង​​ស្រា​ល​ខណៈ​ដើរ​បាញ់​​ថ្នាំ​ស្មៅ​ក្នុង​ចម្ការ​ពោត​របស់​ខ្លួន​ ​ហើយ​​ជាន់​មីន​ប្រភេទ​គូទ​ពិល​មួយគ្រាប់​ដែល​កប់​​​ក្នុង​​ដី​សេស​សល់​តាំ​ង​​ពី​សម័យ​សង្គ្រាម​​បណ្តាល​ឱ្យ​ផ្ទុះ​កាលពី​​វេលា​ម៉ោង​៣​និង​១០​​​នាទី​រសៀល​ថ្ងៃ​ទី​១៧ ​សីហា ​​​នៅ​ភូមិ​ប៉ាង​រលឹម ​សង្កាត់​អូរ​តា​វ៉ៅ ​ក្រុង​ប៉ៃ​លិន ​។ ​ជន​រង​គ្រោះ​​ឈ្មោះ​ស្វាយ បូវ​ ​អាយុ​៤៤​ឆ្នាំ ​​។ ​

​​តាម​​ប្រភព​ព័ត៌​មាន​​​​ឱ្យ​ដឹង​ថា​​ ​នៅ​ថ្ងៃ​កើត​ហេតុ​វេលា​ម៉ោង​២​រសៀល ​ជន​រងគ្រោះ​បាន​យក​ថ្នាំ​បាញ់​ស្មៅ​ទៅ​លាយ​ទឹក​បាញ់​ក្នុង​ចម្ការ​ពោត​ចំនួន​២​ហិក​តា ​ជាមួយ​ប្រពន្ធ​​និងកូន​ប្រុស​ម្នាក់​នៅ​ក្បែរ​មាត់​អូរ​ដែលជា​កន្លែងកើត​ហេតុ​ ​។ ​លុះ​ដល់​ម៉ោង​ជាង​៣​រសៀល​ ខណៈ​កំពុង​​ដើរ​បាញ់​ថ្នាំ​​​នៅ​ប្រប​មាត់​អូរ​ក្នុង​ចម្ការ​ពោត ​ក៏​ជាន់​ទៅ​លើ​គ្រាប​់​មីន​​ប្រភេទ​​គូទ​ពិល​ដែល​ផុស​ចេញ​ពី​ក្នុ​ង​ដី​ បណ្តាល​ឱ្យ​ផ្ទុះ​ឡើ​ង​ដាច់​កែង​ជើង​ខាង​ស្តាំ​ ​។ ​​​ពេល​ផ្ទុះ​នោះ​​​ប្រពន្ធ​និងកូន​ដែល​ឈរ​នៅ​ក្បែរ​មិន​រងរបួស​​ទេ ​និង​បាន​​ហៅ​បង​​ប្អូន​និងអ្នក​ជិត​ខាង​ឱ្យ​​មក​ជួ​យ​​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​ ។ ​​គ្រូ​ពេទ្យ​​បាន​វះ​កាត់​និង​​​​ដេរ​ភ្ជិត​​សាច់​ទៅ​វិញ​ ហើយ​ប្រាប់​ថា ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​​​ទេ ​តែ​បាន​​ដាច់​និង​បែក​ឆ្អឹង​​កែង​ជើង​ខាង​ស្តាំ​​ជា​២​ដែល​ត្រូវ​សម្រាក​ព្យា​បាល​រយៈ​ពេល​យូ​រទើប​​ជា​សះ​ស្បើយ​ ។ ​

​​ស្ត្រី​ឈ្មោះ​ចិន ​ថេង ​អាយុ​៤២​ឆ្នាំ​ ​ជា​ប្រពន្ធ​​ជន​រងគ្រោះ​​ឱ្យ​ដឹងថា ​​ដី​ចម្ការ​របស់​គាត់​​នេះ​​ បាន​​ភ្ជួរ​​ដាំ​ពោត​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​​មិន​ដែល​​មាន​​គ្រោះ​ថ្នាក់​​ដោយ​សារ​គ្រាប់​មីន​នោះ​ទេ ​។ ចំណែក​​ប្រភព​ព័ត៌​មាន​​ពី​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​ភូមិ​ប៉ាង​រលឹម​​​ឱ្យ​ដឹងថា ​នៅ​ត្រង់​ម្តុំ​ដែល​​ជន​រង​គ្រោះ​ផ្ទុះ​មីន​ដាច់​ជើង​នេះ​អាច​​​នៅ​សល់​​គ្រាប់​មីន​កប់​ក្នុង​ដីជាច្រើ​ន​គ្រាប់​ទៀត ​ពី​ព្រោះ​​​ជា​រៀង​រាល់​ឆ្នាំ​ គេ​តែង​​តែ​ប្រទះ​​ឃើញ​គ្រាប់​​មីន​មួយ​ចំនួន​ផុស​ចេញ​ពី​ក្នុង​ដី ​ខណៈ​ដែល​មាន​​ភ្លៀង​ខ្លាំង​​ហូរច្រោះ​ដី​ទៅ​ក្នុងអូរ​ ។ ​ជា​រៀង​រាល់ថ្ងៃ​ ​ពួកគាត់​​​ដែល​មាន​ចម្ការ​នៅ​ក្បែរ​តំបន់់​នោះ​​តែង​តែ​ព្រួយ​បារម្ភ​ក្រែង​មាន​គ្រោះ​ថ្នាក់​​ដោ​យ​​សារមីន ។​​

​ករណី​ទី​២-​​​​កសិករ​​​ម្នាក់​​ទៀត​ឈ្មោះ​ស្រែង​ ម៉ុន ​អាយុ​៣៥​ឆ្នាំ​ ​​បា​ន​​រង​របួស​ដោយ​សារ​គ្រាប់​មីន​សេស​សល់​​ក្នុ​ង​ដី​ចម្ការ​បាន​ផ្ទុះ​​​​ ខណៈ​​គាត់​​នាំ​ប្រពន្ធ​​និ​ង​ប្អូន​ចំនួន​៤នាក់​​ទៅ​កាប់​ព្រៃ​ចម្ការ ​ហើយ​​​របូត​ដៃ​ធ្លាក់​កាំបិត​ខ្វែវ​ទៅ​​ចំ​​លើ​​​ដី​ចំ​​មីន​ស្គរ​១​គ្រាប់​បណ្តាល​ឱ្យ​​ខ្ទាត​អំបែង​ត្រូវ​របួស​​​មួយ​​កំណាត់​​ខ្លួន​ផ្នែក​ខា​ង​មុខ​ឡើង​លើ ​​​កាល​ពីវេលា​ម៉ោង​​៨​​និង​​៤០​​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ​​​នៅ​ចម្ការ​ក្នុង​​ភូមិ​អូររអិល​​ ឃុំ​ស្ទឹងកាច់ ​ស្រុក​សាលា​ក្រៅ​​ ។ ​​

​ប្រភព​​ព័ត៌​មាន​ពី​​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ​​តុង ​ណាំ ​អាយុ​៤៧​ឆ្នាំ​​ ​បាន​ឱ្យ​ដឹងថា ​​ដោយ​ខ្វះ​ដី​ដំា​ដំណាំ​​ទើប​នៅ​មុន​ថ្ងៃ​កើត​ហេតុ​​ប្អូន​ប្រុស​ម្នាក់​របស់គាត់​បាន​ទៅសុំ​ឱ្យ​ពួក​គាត់​​មក​ជួយ​កាប់​ព្រៃ​ក្នុង​ចម្ការ​ ហើយ​ដោយ​សារ​ប្អូន​រក​ជួល​មនុស្ស​មិន​បាន​និ​ងចង់​ជួយ​កាប់​​ព្រៃ​​ឱ្យ​ប្អូន​ផង ​ទើប​នៅ​ថ្ងៃ​កើតហេតុ​វេលាម៉ោង​៧​ព្រឹក​​ពួកគាត់​ទាំង​ពីរ​នាក់​ប្តីប្រពន្ធ​ និងបង​ប្អូន​ចំនួន​​៤នាក់​ទៀត​​​នាំ​គ្នា​ទៅ​ជួយ​​កាប់​ព្រៃ​ក្នុង​ចម្ការ​ប្អូន​ប្រុស​​ឈ្មោះ​​ចក់ ​អាយុ៤១​ឆ្នាំ​​​ ដែល​បាន​ទិញ​​តពី​គេ​តាំង​​ពី​យូរ​ម​ក​ហើយ ​។ ​ប្រភព​​បន្តទៀត​ថា ​ពួកគាត់​ឈរ​កាប់​ព្រៃ​​នៅក្បែរ​ៗ​គ្នា​ចម្ងាយ​ប្រហែល​ជា​៥​ម៉ែត្រ​ពី​ប្តី​របស់គាត់​ លុះ​កាប់​បាន​​ប្រហែល​ជាង​១​ម៉ោង ​ស្រាប់​តែ​​ប្តី​របស់គាត់​បា​នរបូតដៃ​ធ្លាក់​កាំបិត​​ខ្វែវ​ទៅខាង​មុខ ​បណ្តា​លឱ្យ​ចុង​​​កាំបិត​​​ធ្លាក់​​ប៉ះ​ចំ​គ្រាប់​​​មីន​បណ្តាល​ឱ្យ​ផ្ទុះលាន់​​ឮ​យ៉ាង​ខ្លាំង ​​។ ​​គ្រាន់​​តែ​ឮ​សូរ​ផ្ទុះ​​ភ្លាម​ ​ប្អូន​ៗ​​ទាំង​៤​នាក់​របស់គាត់​​ដែល​កំពុង​តែឈ​រកាប់​​ ក៏​បាន​​ទម្លាក់​កាំ​បិត​ចោល​ រួច​នាំ​គ្នា​រត់​ទៅ​មើល​​ប្តី​​គាត់​​​ដែល​​កំពុង​តែ​ឈរ​​ភាំង​ស្មារតី​​ដោយ​រង​របួស​ផ្នែក​ខាង​​​មុខចាប់​ពី​ពាក់​កណ្តាល​​ខ្លួន​ឡើងទៅ​​ខាង​លើ ​។

​គ្រូពេទ្យ​បាន​ឱ្យដឹង​ថា ​ជន​រងគ្រោះ​ត្រូវ​បាន​​អំបែង​មីន​ស្គរ​និង​កម្ទេច​ដី​ខ្ទាត​ត្រូវដើ​ម​ទ្រូង ​និង​មុខ​របួស​ធ្ងន់ ​ចំណែ​ក​ភ្នែក​របស់គាត់​វិញ​មើល​ច្បាស់​​​ស្ទុង ៗ ​ហើយ​ក៏​មាន​កម្ទេច​ដី​តូច​ៗ​នៅ​ជាប់​​នៅ​នឹង​កែវ​ភ្នែក​​​​ផង​ដែរ ​។ ​ទោះ​បី​ជា​យ៉ាង​នេះក្តី ​គ្រូពេទ្យ​និង​ខិតខំ​លាងភ្នែក​របស់គាត់​នឹង​ដាក់​បន្តក់​​ថ្នាំ​សាក​ល្បង​មើល ​ដើម្បី​ពិនិត្យ​​ឱ្យ​ដឹង​ថា ​​តើ​​​អាច​ជាសះស្បើយ​មើល​ឃើញ​ដូច​ដើម​ឬ​យ៉ាង​ណា ​៕