ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​ខ្សាច់​​បើក​​បុក​​ជាមួយ​​ម៉ូតូ​​សេ​125​របួស​​2​​នាក់​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​​​ដឹក​ខ្សាច់​​​មួយ​គ្រឿង​​​បា​ន​បុក​​ជាមួយ​ម៉ូតូ​​ម៉ាក​ឌ្រីម​​​​សេ​១២៥ ​​ស៊េរី​​​២០០៧ ​​ពណ៌​​​ព្រីង​​ទុំ​ មួយគ្រឿង​ ​នៅ​ចំណុច​​​ផ្លូវ​​កែង​​​បណ្តាល​​ឱ្យ​ស្រ្តី​​​​ដែល​ជិះ​ម៉ូតូ​​​​​​២នាក់​របួស​ធ្ងន់​​​ម្នាក់​និង​ស្រាល​ម្នាក់​​ ។ ហេតុ​​ការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​​​​​១០និង​​៥០នាទី​​ព្រឹក​ថ្ងៃទី​​១៧ សីហា ​​​នៅ​​តាម​​ផ្លូវ​​លេខ​២៦១ ​កែង​ផ្លូវ​​លេខ​១៩២ ​​សង្កាត់​​ទឹក​ល្អក​់ទី​​៣ ខណ្ឌ​​ទួល​គោក ​រវាង​​រថយន្ត​

រាជ​ធានីភ្នំពេញ ៖ រថយន្ត​​​ដឹក​ខ្សាច់​​​មួយ​គ្រឿង​​​បា​ន​បុក​​ជាមួយ​ម៉ូតូ​​ម៉ាក​ឌ្រីម​​​​សេ​១២៥ ​​ស៊េរី​​​២០០៧ ​​ពណ៌​​​ព្រីង​​ទុំ​ មួយគ្រឿង​ ​នៅ​ចំណុច​​​ផ្លូវ​​កែង​​​បណ្តាល​​ឱ្យ​ស្រ្តី​​​​ដែល​ជិះ​ម៉ូតូ​​​​​​២នាក់​របួស​ធ្ងន់​​​ម្នាក់​និង​ស្រាល​ម្នាក់​​ ។ ហេតុ​​ការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​​​​​១០និង​​៥០នាទី​​ព្រឹក​ថ្ងៃទី​​១៧ សីហា ​​​នៅ​​តាម​​ផ្លូវ​​លេខ​២៦១ ​កែង​ផ្លូវ​​លេខ​១៩២ ​​សង្កាត់​​ទឹក​ល្អក​់ទី​​៣ ខណ្ឌ​​ទួល​គោក ​រវាង​​រថយន្ត​ដឹក​ខ្សាច់​​ម៉ាក​ហុី​​ណូ ពណ៌ខៀវ ​​បើក​បរដោយ​​​ឈ្មោះ ​ជី ប៊ុន​ហេង ​ភេទ​ប្រុស​ ​អាយុ​១៨​ឆ្នាំ​ ​​មាន​ទីលំនៅ​​ផ្ទះ​​លេខ​៦១ ​ផ្លូវ​លេខ​​២៣០ សង្កាត់​​ទឹក​ល្អក់ទី​៣ ខណ្ឌ​ទួល​គោក ។​

​​ស្រ្តីរងគ្រោះម្នាក់​​​​ឈ្មោះ  គង់ ​សុភ័ក្រ​ ​​​អាយុ​៣១​ឆ្នាំ​ ​ជា​​អ្នក​បើក​​ម៉ូតូ​របួស​​ស្រាល​រលាត់​ដៃ​ជើង​តិច​តួច​ ​និងម្នាក់​ទៀត​ឈ្មោះ ​​យ៉ាង​​ស៊ុន ​​ អាយុ​​៤១​ឆ្នាំ​​​ ​អ្ន​ក​រួម​ដំណើរ​​​រងរបួស​​​ធ្ងន់​បោក​​​ត្រូវ​​ស្មា​​ខាង​ឆ្វេង​​​។ ​អ្នក​​​​​ទាំង​ពីរមានទីលំនៅ​​​​ភូមិ​ដំបង​កាញ់​ សង្កាត់​​ព្រែក​ឯង ​ខណ្ឌ​មានជ័យ ។ ​តាម​​សាក្សី​​នៅកន្លែង​កើត​ហេតុ​​​​បាន​ឱ្យ​ដឹង​ថា ​រ​ថយន្ត​ដឹកខ្សាច់​​​បើក​តាម​ផ្លូវ​​លេខ​២៦១ ក្នុងទិស​ដៅ​​​ពីជើង​ទៅត្បូង​​ ពេល​ធ្វើ​ដំណើរ​​​មក​ដល់​កន្លែង​កើត​ហេតុ​ជា​ផ្លូវ​​បំបែក​​​ស្រាប់​​តែ​វាក់ជាមួយ​​ម៉ូតូ​​​សេ​១២៥ ​​ស៊េរី​​២០០៧ ​ពណ៌ព្រីង​ទុំ មួយគ្រឿង​​​ជិះ​គ្នា​​២នាក់ ជា​ស្ត្រី​ធ្វើ​ដំណើរ​​​​តាម​ផ្លូវ​​លេខ​​១៩២ ​ក្នុង​ទិសដៅ​​​​ពី​លិច​ទៅ​កើត​​។ ពេល​នោះ​​​រថយន្ត​​​​បាន​ជាន់​ហ្រ្វាំង​​​អូស​ប្រមាណ​​​​ជិត​១០​ម៉ែត្រ​​​​​​​ដើម្បី​​គេច​​​​ម៉ូតូ​​​តែ​ចៀស​​មិនផុត​ក៏​​ជ្រុលទៅ​​បុក​​ម៉ូតូ​​​ផ្នែក​ខាង​​ក្រោយ​បណ្តាល​​ឱ្យ​​​​ដួល​​​រង​របួស​​​​ស្រ្តី​​​​២នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​​​​ ។

តាម​​អ្នក​​​បើក​បរ​​​រថយន្ត​​ឈ្មោះ​​ជី​ ប៊ុន​ហេង ​បាន​ឱ្យ​ដឹង​ថា នៅព្រឹក​នោះ​ខ្លួន​​​បាន​​​ដឹក​​ខ្សាច់​ពី​​ផ្លូវ​ជាតិ​លេខ​៣​​ក្នុង​គោល​បំណង​​​យក​មក​ដាក់​​ក្នុង​ការ​ដ្ឋាន​​សំណង់​​នៅសង្កាត់​​ទឹកល្អក់​​​ទី​៣ ​ពេល​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​​​​លេខ​​២៦១ ​ក៏​ជួប​​​​​​គ្រោះ​ថ្នាក់​​​ប៉ះ​ជាមួ​​​​យ​ម៉ូតូ​​តែ​ម្តង ។​​ ក្រោយ​​កើត​ហេតុ​ រថយន្ត​​និង​ម៉ូតូ​​​​ត្រូវសមត្ថ​កិច្ច​​​​​​បញ្ជូនទៅ​​​រក្សា​ទុក​​នៅ​ការិយាល័យ​​​ជំនាញ​​ខណ្ឌ​​​​សែន​សុខ​​​ រង់ចាំ​​​ដោះស្រាយ​​​ជា​ក្រោយ ៕