ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​ដូនពេញ​លាងសម្អាត​និងធ្វើ​អនាម័យ​តាម​ច្រាំង​ទន្លេ​ចតុមុខ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើទោះ​បី​ជា​សា​​លា​ខណ្ឌ​ដូនពេញ​ ក៏ដូចជា​អាជ្ញាធរ​សង្កាត់​ ​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យប្រជា​ពលរដ្ឋ​ដែលមក​កម្សាន្ត​​តាមមាត់​ទន្លេ​និងរមណីយ​ដ្ឋានត្រូវតែ​បោះ​​​សំរាម​​ ​ ក្នុង​ធុង​សំរាម​និងការបន្ទោ​បង់ត្រូវ​ចូល​បន្ទប់​អនាម័យ​ក្តី​​​ ​ក៏​នៅតែមាន​ជនខ្វះ​សីល​ធម៌​​មួយ​​​ចំនួន​​តូច​លួច​បន្ទោ​បង់​តាម​ច្រាំង​ទន្លេ និង​បោះ​ចោល​សំរាម​ពាស​វាល​ពាសកាល​​ធ្វើឲ្យបាត់​បង់​សណ្នាប់​ធ្នាប់​និង​ប៉ះពាល់​​

រាជធានីភ្នំពេញ ៖ បើទោះ​បី​ជា​សា​​លា​ខណ្ឌ​ដូនពេញ​ ក៏ដូចជា​អាជ្ញាធរ​សង្កាត់​ ​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យប្រជា​ពលរដ្ឋ​ដែលមក​កម្សាន្ត​​តាមមាត់​ទន្លេ​និងរមណីយ​ដ្ឋានត្រូវតែ​បោះ​​​សំរាម​​ ​ ក្នុង​ធុង​សំរាម​និងការបន្ទោ​បង់ត្រូវ​ចូល​បន្ទប់​អនាម័យ​ក្តី​​​ ​ក៏​នៅតែមាន​ជនខ្វះ​សីល​ធម៌​​មួយ​​​ចំនួន​​តូច​លួច​បន្ទោ​បង់​តាម​ច្រាំង​ទន្លេ និង​បោះ​ចោល​សំរាម​ពាស​វាល​ពាសកាល​​ធ្វើឲ្យបាត់​បង់​សណ្នាប់​ធ្នាប់​និង​ប៉ះពាល់​​ដល់​​បរិស្ថាន​។ ​​​នៅព្រឹក​ថ្ងៃ​ទី១៦ ​សីហា ​លោកសុខ សម្បត្តិ​ ​អភិ​បាល​​ខណ្ឌ​ដូនពេញ​ ​ដោយ​​មានការ​ចូលរួម​ពី​អភិ​បាល​រង​​ខណ្ឌ ​​ចៅសង្កាត់​ទាំង១១ ព្រមទាំង​កម្លាំង​សណ្នាប់​ធ្នាប់ខណ្ឌ​សរុបជាង​១០០នាក់​ បាន​ធ្វើ​អនា​ម័យ​ ​និងបាញ់​ទឹកលាង​​សម្អាត​​ច្រាំងទន្លេ​ចាប់​ពី​សួន​ច្បារផ្សារ​កណ្តាលរហូត​ដល់វេទិកា​បុណ្យអុំ​​ទូក​មុខ​ព្រះបរម​រាជវាំង ។

លោកអភិបាល​ខណ្ឌដូន​ពេញ​មាន​ប្រសាសន៍​ថា​ ​ក្នុងមួួយ​សប្តាហ៍យា៉ង​​​ហោច​ណាស់​​​យើង​ត្រូវ​​​ធ្វើអនាម័យ​និងបោស​សម្អាត​​តាមមាត់​ទន្លេ​និង​បាញ់​ទ​ឹកលាងច្រាំង​ទន្លេឲ្យ​បាន​​មួយ​ដង​ដែរ ដោយមាន​សង្កាត់ទាំង​១១និង​ផ្សារ​ ​ព្រម​ទាំង​មន្រ្តីការិ​យាល័យ​​ចំណុះខណ្ឌ​ចូលរួម​។ ​​​ទី​ក្រុង​ស្អាតត្រូវ​តែមានការ​រួមចំណែក​ពីប្រជា​ពល​រដ្ឋ​​ មន្រ្តីរាជ​ការដោយ​មិនអាច​ខ្វះបាន ​​​ហើយ​​នេះ​គឺជា​ការពញ្ញាក់​​មួយដើម្បី​ឲ្យប្រជា​ពលរដ្ឋ​មើល​ឃើញ​ពី​ការ​យក​ចិត្តទុក​ដាក់របស់​អាជ្ញា​ធរ​ខណ្ឌ​​និង​​រាជ​ធានី​​ក្នុង​ការ​​ថែរក្សា​អនាម័យ​បរិស្ថាន​។ ​​បន្ទាប់​​ព​ី​​មាន​​គោល​​នយោ​បាយ​ប្រឡង​ប្រណាំង​ឃើញ​ថា​ មាន​ការ​ចូលរួម​ច្រើនពី​ប្រជាពល​រដ្ឋ ​ក៏​បុ៉ន្តែ​នៅ​មាន​ប្រជាពល​រដ្ឋមួយ​ចំនួនតូច​មិនទាន់​មានការ​ភ្ញាក់​រលឹក ​នៅ​តែបោះ​ចោលសំរាម​ផ្តេស​ផ្តា​ស​​ និង​​មិន​ទាន់​​ញែក​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។

​​ដូច្នេះ​ក្នុងនាម​អាជ្ញាធរ​ ​លោក​​សូមសំណូម​ពរ​ដល់​​ប្រជា​ពល​រដ្ឋដែល​មកដើរ​កម្សាន្ត​​តាមមាត់​ទន្លេ​ក៏​ដូច​ជា​រមណីយ​ដ្ឋានទាំង​អស់ ​មេត្តា​យក​សំរាម​​ទៅ​ដាក់​​ក្នុង​ធុងសំរាម ព្រោះបច្ចុប្បន្ន​ធុង​សំរាម​បាន​ដាក់​គ្រប់ទី​កន្លែង ។ បើសិន​ជាមិន​មាន​ការ​ចូលរួម​ពី​បង​ប្អូន​ប្រជា​ពល​រដ្ឋទេ​ ​​នោះ​ទី​​ក្រុង​យើង​ពិត​​ជា​គ្មាន​អនាម័យ​និងធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ម្យា៉ងវិញ​ទៀត​ក៏​​ដើម្បី​អបអរ​សាទរ​កិច្ច​ប្រជុំ​កំពូល​អាសា៊ន​ដែលនឹ​ង​ប្រព្រឹត្ត​ទៅនៅ​កំឡុង​ខែ​វិច្ឆិ​កា ​ខាងមុខ​ដែល​​ត្រូវ​តែ​នាំ​គ្នា​ថែរ​ក្សា​អនាម័យ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ ។
លោកគឹម វុត្ថា ប្រធានផ្នែក​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូនពេញ​​និយាយ​ថា​ ​ជាគោល​ការណ៍​​របស់​សាលា​រាជធានី​ភ្នំពេញ​ក៏ដូចជា​តាមការ​ចង្អុល​បង្ហាញ​​​របស់​​លោក​អភិបាល​ខណ្ឌដូន​ពេញ​ដែរ។ លោក​តែង​តែ​ដឹកនាំ​កម្លាំងសណ្តាប់​ធ្នាប់ចុះ​រៀបចំ​សណ្តាប់​ធ្នាប់តាម​ដងផ្លូវដែល​មាន​ម្ចាស់​ហាង​យក​ចិញ្ចើម​ផ្លូវដាក់​តាំងទំនិញ​​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ដល់​ប្រជា​​​ពល​​ធ្វើដំណើរ​។

ជាពិសេស​នោះ​កម្លាំង​សណ្តាប់​ធ្នាប់​ត្រូវតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ណែ​នាំ​ដល់​​ប្រជា​ពលរដ្ឋ​ដែលមក​ដើរ​កម្សាន្ត​​​​តាមរមណីយ​​ដ្ឋាននិង​មុខ​ព្រះ​បរម​រាជ​​វាំង​ ​កុំឲ្យ​ចោល​សំរាម​លើផ​្លូវ​សាធារណៈ​ ត្រូវយក​សំរាម​​ដាក់​​​ចូល​ក្នុង​ធុង​សំរាម ។ ជាមួយគ្នា​នេះ​​​ ​ផ្នែក​​សណ្តាប់​ធ្នាប់ខណ្ឌ​​​ធ្វើ​ការបាញ់​ទឹក​លាង​សម្អាត​​តាមច្រាំង​ទន្លេជា​ប្រចាំ​ ព្រោះ​មាន​ជនខ្វះ​សីល​ធម៌​​មួយចំនួន​តូចនៅ​តែ​លួច​​បន្ទោ​បង់​តាម​មាត់​ច្រាំង​ទន្លេ ​បណ្តាល​ឲ្យ​មាន​​ក្លិន​មិន​ល្អ​​​ប៉ះ​ពាល់​​ដល់​ការដើរ​កម្សាន្ត​​របស់​ភ្ញៀវ​អន្តរ​​ជាតិ ​៕