ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់ប្រហារ​​​​ក្នុង​សាលា​រៀន​​មួយនៅ​​ប្រេស៊ីល​ស្លាប់​​​សិស្ស​សាលា​​​១១នាក់

15 ឆ្នាំ មុន

មានកើត​ហេតុការណ៍​សម្លាប់​​​រង្គាល​យ៉ាង​សាហាវ​​​នៅសាលារៀន​មួយ​ក្នុង​ទីក្រុង​រីយ៉ូ​ឌឺ​ហ្សា​​​ណេ​រ៉ូ ប្រទេ​សប្រេស៊ីល ​កាលពីល្ងាច​ថ្ងៃទី​​​៧ មេសា ​កន្លងមក បណ្តាល​ឱ្យស្លាប់​​ក្មេង​សិស្ស​​សាលា​​​ជាង​​១០នាក់​ និងជិត​​​២០នាក់ទៀត​​រង​របួស ។ មន្ត្រី​​ម្នាក់ដែល​​​នៅ​កន្លែង​កើត​ហេតុ​​​និយាយ​​ឱ្យ​ដឹង​​ថា បុរស​​ម្នាក់ប្រដាប់​ដោយ​​អាវុធ​ធុន​​​ធ្ងន់​​បានដើរ​​​ចូលក្នុងសាលា​​ដែល​ខ្លួន​ធ្លាប់​រៀន ​ហើយ​បាញ់​​​​រះ​ទៅលើ​ក្មេង​សិស្ស​​​សាលា

មានកើត​ហេតុការណ៍​សម្លាប់​​​រង្គាល​យ៉ាង​សាហាវ​​​នៅសាលារៀន​មួយ​ក្នុង​ទីក្រុង​រីយ៉ូ​ឌឺ​ហ្សា​​​ណេ​រ៉ូ ប្រទេ​សប្រេស៊ីល ​កាលពីល្ងាច​ថ្ងៃទី​​​៧ មេសា ​កន្លងមក បណ្តាល​ឱ្យស្លាប់​​ក្មេង​សិស្ស​​សាលា​​​ជាង​​១០នាក់​ និងជិត​​​២០នាក់ទៀត​​រង​របួស ។ មន្ត្រី​​ម្នាក់ដែល​​​នៅ​កន្លែង​កើត​ហេតុ​​​និយាយ​​ឱ្យ​ដឹង​​ថា បុរស​​ម្នាក់ប្រដាប់​ដោយ​​អាវុធ​ធុន​​​ធ្ងន់​​បានដើរ​​​ចូលក្នុងសាលា​​ដែល​ខ្លួន​ធ្លាប់​រៀន ​ហើយ​បាញ់​​​​រះ​ទៅលើ​ក្មេង​សិស្ស​​​សាលា​​ បណ្តាល​ឱ្យ​​ស្លាប់​​​​សិស្ស​សាលា​ចំនួន​​១១នាក់ ​និង​​១៨​នាក់​ទៀត​រង​របួស​​ក្រោយ​មកទើប​​បាញ់​សម្លាប់​ខ្លួន​ឯង ។​

អាជ្ញាធរ​បានផ្តល់​​អត្តសញ្ញាណ​​ខ្មាន់​កាំភ្លើង​​នោះ​​មានឈ្មោះ​ Wellington Menezes de Olivera អាយុ​​២៤​ឆ្នាំ ​ធ្លាប់រៀន​​នៅសាលា​​​នេះ​ដែរ ​​។ ប៉ូលិស​និយាយ​ថា ខ្មាន់កាំភ្លើង​​នេះ​បាន​បន្សល់​ទុក​​​លិខិត​មួយ​ដែលក្នុងលិខិត​​​នោះ​គេ​និយាយ​ថា ​​គេ​ចង់​ធ្វើអត្តឃាត ។​ ប្រធានាធិបតី​​ប្រេស៊ីល​​ លោកស្រី​​ឌី​ល​ម៉ា ​​រ៉ូ​ស​សែហ្វ​ ​ថ្លែង​ថា ​លោកស្រី​​​មានការ​​រន្ធត់​យ៉ាង​ខ្លាំង​​ចំពោះ​​ការបាញ់​​ប្រហារ​យ៉ាង​សាហា​វនេះ ។ ​លោកស្រី​ថ្លែង​​​ទៀត​ថា «​ក្មេងៗ​​ស្លូត​ត្រង់​​​​ទាំង​នោះ​​បានបាត់បង់ជីវិត​​​ និង​អនាគត​របស់ពួក​គេ»។ រដ្ឋ​មន្ត្រី​​​ក្រសួងអប់រំ​​​ប្រេស៊ីល​​ លោក Fernando Haddad បាន​​ចាត់ទុកការ​វាយ​ប្រហារ​​​​នេះ​ថា ជា​សោក​នាដ​កម្ម​ដែលមិនធ្លាប់​កើត​មាន​ពី​មុនមក​ក្នុង​​ប្រវត្តិ​​សាស្ត្រ​​​របស់​ប្រទេស។

តាមប្រភពព័ត៌មាន​​​ថា កុំតែ​ប៉ូលិ​​​សទៅដល់ កន្លែង​កើតហេតុទាន់ពេល កុំ​អី​ការវាយប្រហារ​​នោះបណ្តាល​ឱ្យស្លាប់​​​ក្មេង​សិស្ស​​​សាលា​​ច្រើន​នាក់​ទៀត ។ នៅពេល​ទៅដល់​កន្លែង​កើតហេតុ ​ប៉ូលិស​​ម្នាក់​បានស្ម័គ្រ​​ស្លាប់​​ដោយ​​បាញ់​ត​គ្នា​​​ជា​មួយខ្មាន់កាំភ្លើង​​ ហើយ​បណ្តាល​ឱ្យខ្មាន់កាំភ្លើង​​នោះ​រង​របួស​ បន្ទាប់​មក​ខ្មាន់​កាំភ្លើង​​​រូបនេះក៏​បាញ់សម្លាប់​ខ្លួន​ឯង​តែ​ម្តង​ ដោយ​បាញ់​ចំ​ក្បាល។​ចំណែក​​​ប៉ូលិស​​​​នោះត្រូវ​បានគេ​ចាត់ទុក​ថា ជា​វីរ​​បុរសម្នាក់ ៕​