ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​លោក ត្រាំ នឹង​លេចឡើង​នៅ​ក្នុង​លិខិតឆ្លងដែន​សហរដ្ឋអាមេរិក កំណែ​ពិសេស

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​បញ្ជាក់​ពី​សេត​វិមាន​បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ចេញផ្សាយ​លិខិតឆ្លងដែន (​ប៉ា​ស្ព័​រ​) មួយ​ចំនួន ឬ​លិខិតឆ្លងដែន​មាន​កំណត់ (Limited Edition) ដែល​មាន​រូបភាព​របស់​ប្រធានាធិបតី​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​បញ្ជាក់​ពី​សេត​វិមាន​បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ចេញផ្សាយ​លិខិតឆ្លងដែន (​ប៉ា​ស្ព័​រ​) មួយ​ចំនួន ឬ​លិខិតឆ្លងដែន​មាន​កំណត់ (Limited Edition) ដែល​មាន​រូបភាព​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦​។

តាម​ការ​រាយការណ៍​ដំបូង​ដោយ Fox News បានឱ្យ​ដឹង​ថា លិខិតឆ្លងដែន​ទាំងនេះ នឹង​ត្រូវ​បាន​ចេញផ្សាយ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី ២៥០ នៃ​សេចក្តី​ប្រកាស​ឯករាជ្យ​សហរដ្ឋអាមេរិក​ក្នុង​ខែកក្កដា​។ មន្ត្រី​រដ្ឋបាល​អា​មេ​រិ​កម្នា​ក់បាន​បញ្ជាក់​ប្រាប់ BBC ដែរ​ថា ការ​រចនា​ថ្មី​សម្រាប់​លិខិត​ឆ្លងដែន​អា​មេ​រិ​កអម​ជាមួយ​រូបភាព​លោក ត្រាំ នឹង​មាន​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ណា​ម្នាក់ ដែល​ដាក់​ពាក្យសុំ​លិខិតឆ្លងដែន នៅ​ពេល​ដែល​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ផ្ដើម ហើយនឹង​បន្ត​ផ្ដល់​ជូន​រហូត​ដល់​អស់ពី​ស្តុក ដោយ​ការ​បោះពុម្ព​មាន​ត្រឹម ២៥ ម៉ឺន​ច្បាប់​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នេះ លិខិតឆ្លងដែន​ទាំងនេះ នឹង​មាន​ផ្តល់​ជូន​តែ​នៅ​ទីភ្នាក់ងារ​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ការ​បង្ហាញ​លិខិតឆ្លងដែន ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក រូបភាព​លោក ត្រាំ ត្រូវ​បានឃើញ​ហ៊ុំ​ព័ទ្ធ​ដោយ​អត្ថបទ​នៃ​សេចក្តី​ប្រកាស​ឯករាជ្យ និង​ទង់ជាតិ​អា​មេ​រិ​ក រួម​ជាមួយ​ហត្ថលេខា​របស់​លោក​ជា​ពណ៌​ទឹកមាស​។

អ្នកនាំពាក្យ​សេត​វិមាន​បាន​ប្រាប់ BBC ថា ការ​រចនា​លិខិតឆ្លងដែន​ស្នេហា​ជាតិ​ថ្មី​របស់​លោក ត្រាំ គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយទៀត សម្រាប់​ប្រជាជន​អា​មេ​រិ​ក​ក្នុង​ការ​ចូលរួម​អបអរសាទរ​ខួប​គម្រប់ ២៥០ ឆ្នាំ​នៃ​កំណើត​សហរដ្ឋអាមេរិក ខណៈ​រដ្ឋបាល​លោក ត្រាំ ក៏​មាន​គម្រោង​រៀបចំ​កម្មវិធី​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត រួម​ទាំង ការ​ប្រកួត​ប្រដាល់​គុន​ចម្រុះ UFC250 និង​មហោស្រព «Great American State Fair» នៅ​លើ​ទីលាន National Mall ផង​ដែរ​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ ២០០៧ មក សៀវភៅ​លិខិតឆ្លងដែន​សហរដ្ឋអាមេរិក ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង​ដើម្បី​បង្ហាញ​ពី​មោទនភាព​ជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​ប្រទេស ដូច​ជា​ការ​ចុះ​ចត​លើ​ឋាន​ព្រះ​ច័ន្ទ រួម​ជាមួយ​និមិត្តសញ្ញា​អា​មេ​រិ​ក​ដូច​ជា រូបសំណាក​សេរីភាព​ជាដើម​។

លិខិតឆ្លងដែន​មាន​កំណត់​ថ្មី​នេះ គឺជា​សកម្មភាព​ចុង​ក្រោយ​បំផុត​របស់​រដ្ឋបាល​អា​មេ​រិ​ក​បច្ចុប្បន្ន ដើម្បី​ភ្ជាប់​ឈ្មោះ និង​រូបភាព​របស់​លោក ត្រាំ ជាមួយ​កម្មវិធី​រដ្ឋាភិបាល និង​អគារ​សាធារណៈ​ផ្សេង​ៗ​ទៀត រួម​ទាំង ផែនការ​ផលិត​កាក់​មាស​អនុស្សាវរីយ៍​គម្រប់​ខួប ២៥០ ឆ្នាំ ដែល​មាន​រូបភាព​លោក ត្រាំ និង​ហត្ថលេខា​របស់​លោក នៅ​លើ​ក្រដាសប្រាក់ ១០០ ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​៕ ប្រភព ៖ BBC និង New York Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ