ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​​កាក​បាទ​ក្រហម​​ខណ្ឌ​ឫស្សីកែវ ​រួម​ជា​មួយ​​ព្រះ​តេជ​គុណ សុវណ្ណ​ជោតិ ឃឹម សម្បត្តិ​ នាំអំណោយ​​ចែក​ជូន​ដល់​គ្រួសារ​​ងាយ​រង​គ្រោះ​ឮ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិកាអនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រួម​ជាមួយសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធ​សាសនា​កម្ពុជា​កាលពីព្រឹកថ្ងៃទី៣ សីហា ឆ្នាំ​២០១២ បាននាំអំណោយជាគ្រឿងឧបភោគ​បរិភោគ និងបច្ច័យមួយចំនួនទៅចែកជូន​ប្រជា​ពលរដ្ឋងាយរងគ្រោះ​ដោយ​

រាជធានីភ្នំពេញ ៖ គណៈកម្មាធិកាអនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រួម​ជាមួយសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធ​សាសនា​កម្ពុជា​កាលពីព្រឹកថ្ងៃទី៣ សីហា ឆ្នាំ​២០១២ បាននាំអំណោយជាគ្រឿងឧបភោគ​បរិភោគ និងបច្ច័យមួយចំនួនទៅចែកជូន​ប្រជា​ពលរដ្ឋងាយរងគ្រោះ​ដោយ​ផ្ទុក​មេរោគអេដស៍​ចំនួន១០គ្រួសាររស់នៅក្នុងមូលដ្ឋានសង្កាត់​ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ នៅក្នុងឱកាស​នោះ​ក៏​មានការនិមន្ត និង​អញ្ជើញចូល​រួមចែក​​ដោយ​ផ្ទាល់ដៃពីសំណាក់ព្រះតេជគុណ សុវណ្ណ ជោតិ ឃឹម សម្បត្តិ ជាប្រធានសហគមន៍មូល​និធិ​នគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជា​ចៅ​អធិការវត្តញាណរង្សីនិងលោកជា ពិសី ប្រធាន​គណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌ​ឫស្សីកែវ ព្រមទាំងព្រះសង្ឃ និងសមាជិក សមា​ជិកាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវយ៉ាង​ច្រើនកុះករ។

អំណោយចែកជូននាឱកាសនោះក្នុងមួយ​គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម គ្រឿ​ង​ឧប​ភោគ​បរិភោគ និងវត្ថុប្រើប្រាស់សរុប២២​មុខ​ព្រម​ទាំងថវិកា៧​ម៉ឺនរៀល។ អំណោយទាំងនេះ​ជា​អំណោយរបស់​កាកបាទក្រហមខណ្ឌឫស្សី​កែវ។ ដោយឡែកសហគមន៍មូលនិធិនគរកាយ​វត្តព្រះ​ពុទ្ធសាសនាកម្ពុជា​បាន​ជួយឧបត្ថម្ភក្នុង​មួយ​គ្រួសារថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រាម និង​គ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

លោកវ៉ាន ផន ចៅ​សង្កាត់ច្រាំងចំរេះទី២ បាន​ឱ្យដឹងថា កន្លងមកអនុសាខា​កាក​បាទ​ក្រហមខណ្ឌឫស្សីកែវ បានយកចិត្តទុកដាក់យ៉ាង​ខ្លាំងចំពោះ​ប្រជា​ពលរដ្ឋក្រីក្រងាយរងគ្រោះក្នុង​មូលដ្ឋាន ហើយបានណែនាំដល់មន្ត្រីកាកបាទ​ក្រហម​សង្កាត់ចុះស្រាវជ្រាវរកប្រជាពល​រដ្ឋ​ក្រីក្រ និងផ្ទុកមេរោគ​អេដស៍​ដើម្បី​នាំ​អំណោយ​មក​​ចែក​ជូនជាបន្តបន្ទាប់ហើយលើកនេះ​ចែក​ជូនដល់​ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ចំនួន១០​គ្រួសារ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕