ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុ​រស​ជន​ដល់​ដៃ​លោកតា​ឯកោ​តាម​រយៈ​កោះសន្ដិភាព

13 ឆ្នាំ មុន

ខេត្ដព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១០ វេលា​ម៉ោង​១០ និង​១៥នាទី ភ្នាក់ងារ​កោះសន្ដិភាព​ប្រចាំ​នៅ​ខេត្ដព្រៃវែង រួម​ដំណើរ​ជាមួយ​លោក​នាង យ៉ា​ន ជំទប់​ទី​១ ឃុំ​ព្រែក​ខ្សាយ “​ក​” ស្រុក​ពាម​រក៍ បាន​នាំ​យក​អំណោយ​របស់​សប្បុរសជន​ដែលបាន​ផ្ដល់​ជូន​លោកតា​ឈួ​ន សំ រស់នៅ​ភូមិ ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​“​ក​” ស្រុក​ពាម​រក៍ តាម​រយៈ​កោះសន្ដិភាព ដើម្បី​នាំ​ទៅ​ប្រគល់ ជូន​លោកតា​ដោយ​ផ្ទាល់​ដៃ​រួម​មាន​គ្រឿង​ឧបភោគបរិភោគ​ដូច​ជា

ខេត្ដព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១០ វេលា​ម៉ោង​១០ និង​១៥នាទី ភ្នាក់ងារ​កោះសន្ដិភាព​ប្រចាំ​នៅ​ខេត្ដព្រៃវែង រួម​ដំណើរ​ជាមួយ​លោក​នាង យ៉ា​ន ជំទប់​ទី​១ ឃុំ​ព្រែក​ខ្សាយ “​ក​” ស្រុក​ពាម​រក៍ បាន​នាំ​យក​អំណោយ​របស់​សប្បុរសជន​ដែលបាន​ផ្ដល់​ជូន​លោកតា​ឈួ​ន សំ រស់នៅ​ភូមិ ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​“​ក​” ស្រុក​ពាម​រក៍ តាម​រយៈ​កោះសន្ដិភាព ដើម្បី​នាំ​ទៅ​ប្រគល់ ជូន​លោកតា​ដោយ​ផ្ទាល់​ដៃ​រួម​មាន​គ្រឿង​ឧបភោគបរិភោគ​ដូច​ជា​អង្ករ ទឹកស៊ីអ៊ីវ អំបិល ស្ករ​.​ស ព្រមទាំង​ថវិកា​មួយ​ចំនួន ។

អំណោយ​ដែល​កោះសន្ដិភាព​ញំ​នាំ​ទៅផ្ដល់​ជូន​លោកតា គឺ​ទទួល​បាន​ពី​សប្បុរសជន រួម​មាន ១-​លោក​ប៊ូ រ៉ា និង​លោកស្រី​អ៊ូ ចាន់ ថន ជួយ​ឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​រៀល ២-​លោក​សោម បូ​នី និង​ភរិយា ជួយ​ឧបត្ថម្ភថវិកា​៣០​ដុល្លារ​អា​មេ​រិ​ក ៣-​កញ្ញា​ជា ស្រី​រ័​ត្ន ឧបត្ថម្ភ​អង្ករ​៣​គីឡូក្រាម អំបិល​២​កញ្ចប់ ទឹកស៊ីអ៊ីវ​២​ដប ស្ករ​.​ស​កន្លះ​គីឡូក្រាម រួម​នឹង ថវិកា​១​ម៉ឺន​រៀល ៤-​លោក​តែ សុ​ខឡុង ឧបត្ថម្ភ​ថវិកា​២០​ម៉ឺន​រៀល ។នេះ​ជា​អំណោយ​ជា​លើក​ទី​៤​ហើយ​ដែលកោះសន្ដិភាព​ទទួល​បាន​ពី​សប្បុរសជន​ដែលមាន​សទ្ធា​ជ្រះថ្លា​បាន​បរិច្ចាគ​ធនធាន​ថវិកាផ្ទាល់ខ្លួន​ជូន​ដល់​លោកតា​ចាស់ជរា​ឯកោតាម​រយៈ​ការ​អំពាវនាវ​របស់​កោះសន្ដិភាព​។

លោក​នាង យ៉ា​ន ជំទប់​ទី​១ ឃុំ​ព្រែក ខ្សាយ​“​ក​” បាន​សំដែង​នូវ​ក្ដីរ​ភើ​ប​យ៉ាង​ក្រៃ លែង និង​ក្នុង​នាម​លោក​ជា​ក្រុមប្រឹក្សា​ឃុំ ជួសមុខ​ឱ្យ​លោកតា​ឈួ​ន សំ សូម​អរគុណ និង ដឹងគុណ​ចំពោះ​លោក​អ្នកជា​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ទាំងអស់ ដែល​បាន បរិច្ចាគ​ថវិកា​ជួយ​ដល់​លោកតា​ឈួ​ន សំ សូមអស់លោក​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ ។ មួយ​ចំណែក​ទៀត លោក​ក៏​បានសំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះសារព័ត៌មាន​កោះសន្ដិភាព​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មនុស្សធម៌​ជួយ​ដល់​ជន​ក្រីក្រ ឯកោ​ដូច​លោកតា​ឈួ​ន សំ នេះ ជាដើម ។ សូម​ឱ្យ​សារព័ត៌មាន​កោះសន្ដិភាព​ដំណើ​ការកាន់តែ​ល្បីឈ្មោះ​ និង​ពេញ​និយម​ទូ​ទាំងប្រទេស និង​លើ​ឆាក​អន្ដរជាតិ​ថែម​ទៀត​ ៕