ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ចំណុច​​​ធ្វើ​ឱ្យ​​ដៃ​គូ​រួមដំណេក​បំភ្លេចមិន​បាន​

12 ឆ្នាំ មុន

ការ​រួម​ភេទ​ គឺ​ជា​សុខ​ភាព​បន្ត​ពូជ​​មួយ​ដ៏​​សំខាន់​​ដែល​មិន​អាច​ខ្វះ​បាន​ ហើយ​វា​ក៏​ជា​សិល្បៈ​មួយ​ដើម្បី​​បន្ថែម​​រស​ជាតិ​ជីវិត​ដល់​មនុស្ស​​លោក​ផង​ដែរ ​។ ពាក្យ​ចាស់​លោក​​ថា «តក់ៗ​ពេញ​បំពង់» មាន​ន័យ​ថា ​កុំ​ឱ្យ​យើង​ធ្វើ​អ្វី​​មួយ​ប្រញាប់​ប្រញាល់​​ពេក ​។ ដូច​គ្នា​នេះ​ដែរ​ការ​រួម​ភេទ គឺ​មិន​ត្រូវ​ធ្វើ​ឡើង​​ដោយ​លក្ខណៈ​​បង្ខិត​បង្ខំ​​ទេ។ ការ​រួម​ភេទ​គួរតែ​ត្រូវ​ធ្វើ​ឡើង​​ដោយ​ការ​យល់​ព្រម​​រវាង​ភាគី

ការ​រួម​ភេទ​ គឺ​ជា​សុខ​ភាព​បន្ត​ពូជ​​មួយ​ដ៏​​សំខាន់​​ដែល​មិន​អាច​ខ្វះ​បាន​ ហើយ​វា​ក៏​ជា​សិល្បៈ​មួយ​ដើម្បី​​បន្ថែម​​រស​ជាតិ​ជីវិត​ដល់​មនុស្ស​​លោក​ផង​ដែរ ​។ ពាក្យ​ចាស់​លោក​​ថា «តក់ៗ​ពេញ​បំពង់» មាន​ន័យ​ថា ​កុំ​ឱ្យ​យើង​ធ្វើ​អ្វី​​មួយ​ប្រញាប់​ប្រញាល់​​ពេក ​។ ដូច​គ្នា​នេះ​ដែរ​ការ​រួម​ភេទ គឺ​មិន​ត្រូវ​ធ្វើ​ឡើង​​ដោយ​លក្ខណៈ​​បង្ខិត​បង្ខំ​​ទេ។ ការ​រួម​ភេទ​គួរតែ​ត្រូវ​ធ្វើ​ឡើង​​ដោយ​ការ​យល់​ព្រម​​រវាង​ភាគី​ទាំងពីរ ។ ​​​

ដើម្បីឆ្ពោះ​​ទៅ​រក​ការ​​រួម​ភេទ​​ឱ្យ​ដៃ​គូ​មិន​អាច​បំភ្លេច​បាន​​ យើង​ត្រូវ​ត្រៀម​ខ្លួន​​ជា​ស្រេច​មុន​នឹង​ចាប់​បើក​ប្រតិ​បត្តិ​ការ។ តើ​​យើង​ត្រូវ​រៀបចំ​អ្វី​ខ្លះ​ដើម្បី​​បន្សល់​ទុក​អនុស្សាវរីយ៍​ឱ្យ​ដៃ​គូ​បំភ្លេច​មិន​បាន​ក្រោយ​ពេល​រួមភេទ?
១-ការ​រៀបចំបន្ទប់
បន្ទប់​សម្រាប់​រួម​ភេទ​​ត្រូវ​​តែ​មាន​លក្ខណៈ​បែប​មនោ​សញ្ចេតនា​ ។ ​យើង​ត្រូវ​រៀបចំ​ភ្លើង​រាត្រី​​​ពណ៌​ក្រហម​ស្រាល ឬ​អាច​ដុត​ភ្លើង​ទៀន​ជំនួស​វិញ​ក៏​បាន ។ លើស​ពី​នេះ​​​ទៀត​ត្រូវ​ចាក់​ចម្រៀង​បទ​​មនោ​សញ្ចេត​នា​​​ដោយ​បើកសំឡេង​​តិចៗ ។
២-ផ្តល់​កាដូ
ការផ្តល់​​កាដូ​​ដូច​ជា​សម្លៀក​បំពាក់​, គ្រឿង​សម្អាង, គ្រឿង​អលង្ការ ផ្កា​កុលាប​ ឬ​លិខិត​អញ្ជើញ​មើល​ភាព​យន្ត​ ឬក៏​បបួល​ញ៉ាំ​អាហារ​​ខាង​ក្រៅ​​ គឺ​​ជា​នុយ​​ដែល​អាច​ជួយ​ឱ្យ​​ដៃ​គូ​របស់​យើង​​មាន​អារម្មណ៍​​ពុះ​កញ្ជ្រោល​​ផ្លូវភេទ​ និង​មានទំនុក​ចិត្ត​មក​លើ​យើង ​ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ។
៣-ជ្រើស​រើស​អាហារ​ដ៏​ត្រឹមត្រូវ
ដើម្បី​​បង្កើន​​អារម្មណ៍​​ដៃ​គូ​របស់​យើង​ឱ្យ​​​កាន់​តែ​ពេញ​ចិត្ត​​ថែម​ទៀត​នោះ គឺ​ត្រូវ​ធ្វើ​ឱ្យ​​ប្រាកដ​ប្រជាថា បន្ទប់​​របស់​យើង​​គឺ​ពោរ​ពេញ​ទៅ​​ដោយ​​ម្ហូប​អាហារ និង​បង្អែម​​ដ៏​មាន​​ឱជារស​ ហើយ​ត្រូវ​រៀបច​ំ​ឱ្យ​មាន​សោភ័ណ​ភាព​​ស្អាត​ជានិច្ច និង​មាន​អនាម័យ​ ។ ស្រា​ក្រហម, ផ្លែឈើ​ចិត​រួច​​​ស្រេច, ស្ករ​សូកូឡា និង​ទឹក​​បរិសុទ្ធ​ជា​ដើម ត្រូវ​ត្រៀម​​ទុក​សម្រាប់​​អ្នក​ទាំង​ពីរ​ក្រោយ​​ត្រឡប់​មក​ពី​លេង​ឋាន​សួគ៌​វិញ​ ។
៤-​នាំ​ដៃ​គូ​ទៅ​កម្សាន្ត​នៅ​ខាង​ក្រៅ
​សូម​កុំ​ប្រញាប់​​ប្រញាល់​​វាយ​​លុក​ចូល​បន្ទាយ​ខ្មាំង​ ប្រសិន​បើ​​យើង​មិន​បាន​ស៊ើប​ការណ៍​ច្បាស់​លាស់ ។ ប្រសិន​​មាន​លទ្ធ​ភាព​គួរ​នាំ​ដៃ​គូ​​ទៅ​កម្សាន្ត​តាម​ក្លឹប​រាត្រី​​ដែល​មាន​លក្ខណៈ​បែប​មនោ​សញ្ចេតនា​ ដើម្បី​ឱ្យ​​ដៃ​គូរបស់​យើង​ចាប់​ផ្តើម​បោះ​ជំហាន​​បណ្តើរៗ​​បើក​សោ​​ទ្វារ​អារម្មណ៍​​ផ្លូវភេទ​រំភើប​ញាប់​ញ័រដែល​ឈាន​ទៅ​ដល់​ការ​ចង់​រួម​ភេទ​ ។
៥-បញ្ឆេះ​ចំណង់​ភេទ
នេះ​គឺ​​ជា​ចំណុច​​ចុងក្រោយ​​ដែល​គូ​ស្នេហ៍​​ទាំង​ពី​រចាប់​ផ្តើម​ធ្វើ​សកម្ម​ភាព​​កាន់តែ​ស៊ី​ជម្រៅ​​ទៅៗ។ ត្រង់​ចំណុច​​នេះ​បុរស​គប្បី​ថើប​ថ្នាក់​ថ្នម​​គូស្នេហ៍​របស់​ខ្លួន ពិសេស​កន្លែង​សំខាន់ៗ​លើ​រាង​កាយ​របស់​នាង​ ។ ​បាតដៃ និង​បបូរ​មាត់​របស់​អ្នក​ពេល​នេះ​​មាន​នាទី​សំខាន់​​ណាស់​ក្នុង​ការ​នាំ​គូ​ស្នេហ៍​​ឈាន​ឆ្ពោះ​ទៅ​ឋានព្រះ​ចន្ទ ​ដោយ​គួរ​ប្រើ​ពេល​បបោស​អង្អែល​យូរបន្តិច ។ បន្ថែម​ពី​​នេះ​​ទៀត​ភាគី​បុរស​ក៏​គួរ​គប្បី​ជ្រើសរើស​យក​វិធី​រួម​ភេទ​ផ្សេងៗ​គ្នា​មក​ប្រើ​ប្រាស់​​ដើម្បី​កុំ​ឱ្យ​ច្រំដែល៕