ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​បញ្ចុក​ទឹកដោះគោ​តាម​បំពង់​អាហារ​ស្លា.ប់​ក្រោយ​ពេល​វះ​កាត់ត​បំពង់​អាហារ

13 ឆ្នាំ មុន

ខេត្ដតាកែវ ៖ កុមា​រហ៊ឹម សំ​ភេ​ត អាយុ​២​ឆ្នាំ​៩​ខែ ជា​កូន​របស់​លោក​ហ៊ុន ចាន់​ធី អាយុ​៣៧​ឆ្នាំ ម្ដាយ​ឈ្មោះ​ទូច សុខា អាយុ៣៣​ឆ្នាំ នៅ​ភូមិ​ស្ទឹង ជាប់​ទំនប់​ខ្ពប​ត្របែក ពី​ខាងលិច ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្ដតាកែវ បាន​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ កាលពីវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ ២០១០ ក្រោយ​ពេល​វះ​កាត់ត​បំពង់​អាហារ បាន​រយៈពេល​២​ថ្ងៃ​មក ។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​ហ៊ុន ចាន់​ធី ជាឪពុក​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន

ខេត្ដតាកែវ ៖ កុមា​រហ៊ឹម សំ​ភេ​ត អាយុ​២​ឆ្នាំ​៩​ខែ ជា​កូន​របស់​លោក​ហ៊ុន ចាន់​ធី អាយុ​៣៧​ឆ្នាំ ម្ដាយ​ឈ្មោះ​ទូច សុខា អាយុ៣៣​ឆ្នាំ នៅ​ភូមិ​ស្ទឹង ជាប់​ទំនប់​ខ្ពប​ត្របែក ពី​ខាងលិច ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្ដតាកែវ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ កាលពីវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ ២០១០ ក្រោយ​ពេល​វះ​កាត់ត​បំពង់​អាហារ បាន​រយៈពេល​២​ថ្ងៃ​មក ។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​ហ៊ុន ចាន់​ធី ជាឪពុក​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ថា គោលបំណង​ធំ​របស់​លោក​គឺ​ចង់ ឱ្យ​បងប្អូន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​ជួយ​ជា​ថវិកា និង​សំភារ​ក្នុងរយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មកនេះ បានដឹង​ពី ដំណើររឿង​ដែល​កូន​ហ៊ឹ​ម សំ​ភេ​ត បាន​ស្លាប់ នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​មានការ​វះកាត់ ។

ពួក​លោក​ជា​ឪពុក​ម្ដាយ​បាន​យល់ព្រម​ឯក ភាព​ជាមួយ​លោក​វេជ្ជបណ្ឌិត​សំរាប់​ការ​វះកាត់​នេះ ព្រោះ​លោក​មិន​ចង់​ឃើញ​កូន​រស់ នៅ​ដោយ​បញ្ច្រក​អាហារ​តាម​បំពង់​បញ្ចូល ទៅ​ក្នុង​ក្រពះ​តទៅ​ទៀត​ទេ ហើយ​លោក វេជ្ជបណ្ឌិត ក៏​បាន​ប្រាប់​ដែរ​ថា ដល់​ពេលវេលា នឹង​ត្រូវ​វះ​កាត់ត​បំពង់​អាហារ​ឱ្យ​កុមា​រហ៊ឹម សំ​ភេ​ត​ហើយ ។ លោក​វេជ្ជបណ្ឌិត​ទាំង​ប៉ុន្មាន នាក់​ក៏​បាន​បញ្ជាក់​ពី​ការ​សំរេចចិត្ដ​របស់​ឪពុក​ម្ដាយ​ដែរ ព្រោះថា​ការ​វះកាត់ គឺ​មាន​កត្ដា​ពីរ សំខាន់​បើ​សំណាងល្អ​គឺ​រស់រាន​មានជីវិត ។ តែអកុសល ក្រោយ​ពេល​វះ​កាត់ត​រួចរាល់​ហើយ ក្នុង​រយៈ​២​ថ្ងៃ​ក្រោយមក កុមា​រហ៊ឹម សំ​ភេ​ត កំ​ដៅ​បាន​ឡើង​រហូត​ដល់​៤០​ទៅ​៤១​អង្សារសេ ហើយ​ក៏​បាន​ស្លាប់​តែ​ម្ដង ។

ទោះបី​យ៉ាងណា លោក​ហ៊ុន ចាន់​ធី ជា​ឪពុក​កុមារ​នោះ ក៏មិនតូច​ចិត្ដ​អ្វី​ដែរ ហើយ​លោក​បាន​អរគុណ ចំពោះ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​ទី​៤ ដែល​បាន​ជួយចិញ្ចឹម​កូនប្រុស​អភ័ព្វ​របស់​លោក​តាំងពី​ចាប់កំណើត​មក ដោយ​បាន​ជួយ​ដាក់​បំពង់​បាញ់ បញ្ចូល​ទឹកដោះគោ​ឱ្យ ។រយៈពេល​ជាង​២​ឆ្នាំ កន្លង​មកនេះ កុំ​តែ​បាន​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​ទី​៤ នេះប្រហែលជា​កូន​របស់​លោក​ពុំ​មានជីវិតរស់នៅ និង​ត្រូវ​បាន​ស្គាល់​ពី​សំណាក់​សប្បុរសជនតា​មរយៈ​កោះសន្ដិភាព​ឡើយ ។

លោក​ហ៊ុន ចាន់​ធី បាន​អំពាវនាវ​ដល់សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែលបាន​ជួយ​កន្លង​មក​ជ្រាប​ជា​ដំណឹង ហើយ​ពិធីបុណ្យ​គំរប់​៧​ថ្ងៃ របស់​សព​កុមា​រហ៊ឹម សំ​ភេ​ត នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ ២០១០​។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ដែល​កូន​របស់​លោក​ស្លាប់​បាត់ទៅ គឺ​លោក​បាន​រុំ​ក្រមា​ដឹក​ចេញពី​មន្ទីរពេទ្យ តាម​ម៉ូតូឌុប​ចាប់ពី​ភ្នំពេញ​ដល់​ផ្ទះ​មាន​រយៈ ពេល​២​ម៉ោង ទើប​ដល់​លំនៅ​ឋាន​របស់​លោកវិញ ។