ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​នៅ​អា​មេ​រិ​ក​ប្រគល់​ពាងទឹក​ជាង​៨០​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ

14 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ សប្បុរសជន​ខ្មែរ​នៅសហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មេ​សា បាន​ធ្វើ​អំណោយ​ជា​ពាងទឹក​ចំនួន​៨៧​ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រក្នុងស្រុក​ រលាប្អៀរ ។ អញ្ជើញ​ចូលរួម​ប្រគល់​នា​ឱកាស​នោះ​មានលោក​ម៉ឹង វី​រៈ ប្រធាន​អង្គការ​សង្គហ​អប់រំ ផ្ដល់​វិជ្ជាជីវៈ​សំរាប់​ក្មេង​កំព្រា​ខ្មែរ និង​ជាតំណាង​ឱ្យ​លោក​ម៉ឹង សុ​ត្ថា​ណាត់ ប្រធានសមាគម ជៀវ​តា ប្រចាំ​សហរដ្ឋអាមេរិក និងសហការី លោក​ពុ​ជ វណ្ណៈ អ្នកសំរបសំរួល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ និងប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត ។

ខេត្ដកំពង់ឆ្នាំង ៖ សប្បុរសជន​ខ្មែរ​នៅសហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មេ​សា បាន​ធ្វើ​អំណោយ​ជា​ពាងទឹក​ចំនួន​៨៧​ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រក្នុងស្រុក​រលាប្អៀរ ។ អញ្ជើញ​ចូលរួម​ប្រគល់​នា​ឱកាស​នោះ​មានលោក​ម៉ឹង វី​រៈ ប្រធាន​អង្គការ​សង្គហ​អប់រំ ផ្ដល់​វិជ្ជាជីវៈ​សំរាប់​ក្មេង​កំព្រា​ខ្មែរ និង​ជាតំណាង​ឱ្យ​លោក​ម៉ឹង សុ​ត្ថា​ណាត់ ប្រធានសមាគម ជៀវ​តា ប្រចាំ​សហរដ្ឋអាមេរិក និងសហការី លោក​ពុ​ជ វណ្ណៈ អ្នកសំរបសំរួល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ និងប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត ។

លោក​ម៉ឹង វី​រៈ មាន​ប្រសាសន៍​ថា អំណោយ​ជា​ពាងទឹក​នេះ គឺ​បានការ​ឧបត្ថម្ភពី​សប្បុរសជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ដោយ​ខ្លះ​ជួយ​ពាង​២-៣ ដែល​តំលៃ​ពាង​នីមួយ​ៗ គឺ​៨​ដុល្លារ សរុប​ទាំងអស់​យើង​បាន​៨៧​ពាងចែក​ជូន​បងប្អូន​ក្រីក្រ​នៅ​ស្រុក​រលាប្អៀរ ក្នុងនោះ​ចែក​នៅ​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត​ចំនួន៤៣​ពាង ជូន​ប្រជាពលរដ្ឋ​៤៣​គ្រួសារចែកនៅ​ភូមិ​ស្អ​ង ឃុំ​ប្រ​ស្នឹ​ប ចំនួន​៣០​ពាង ជូន៣០​គ្រួសារ សាលា​បឋម​សិក្សា​ក្រឡាញ់ នៅភូមិ​ស្អ​ង​ចំនួន​៧​ពាង និង​ចែក​ជូន​វត្ដ​ក្រឡាញ់រង្សី​ចំនួន​៧​ពាង ។ ចំពោះ​ម្ចាស់​អំណោយ ដែល​ផ្ដល់​ពាងទឹក​គឺ​យើង​បាន​សរសេរ​ឈ្មោះរបស់​គេ​នៅ​តាម​ពាងទឹក​នីមួយ​ៗ​អស់ហើយ​។ ដោយឡែកនៅ​ក្នុង​ពិធី​ប្រគល់​ពាងទឹក​នោះអ្នកស្រី​សោម សុ​ថា​នី និង​ស្វាមី គឺ​លោក​ម៉ឹង វណ្ណៈ បាន​ឧបត្ថម្ភ​៥.០០០​រៀល សំរាប់​មួយគ្រួសារ​ដែល​បាន​ពាងទឹក​នោះ​ផង​ដែរ ។

លោក ស្រី យ៉ែ​ម មេ​ភូមិ​អូរ​សណ្ដាន់​បានបញ្ជាក់​ថា ពាងទឹក​នេះ​មាន​ចំណុះ​៤៤០​លី​ត្រ គឺ​ធំ​ៗ​ល្អ​ប្រើប្រាស់​ណាស់ ។ លោក​ក៏​បាន​ថ្លែងអំណរ​គុណ​ដល់​សប្បុរសជន​ទាំងអស់​ទាំង​ក្នុង និង​ក្រៅប្រទេសដែល​លោក​មាន​ក្ដី​មេត្ដា​ដល់ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ និង​សូម​ជូនពរ​ជ័យដល់​សប្បុរសជន​ទាំងអស់​ឱ្យ​ជួប​តែ​ពុទ្ធ​ពរ​ទាំង៤​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕