ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជាជន​​​ខណ្ឌ​ឫស្សី​កែវ​ ​នាំ អំណោយ​​ចែក​ជូន​ប្រជា​ពល​រដ្ឋ​​រងគ្រោះ​​ដោយ​អគ្គិ​ភ័យ​នៅ​សង្កាត់​ទួល​សង្កែ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​បក្ស​​ប្រជាជន​កម្ពុជា ខណ្ឌ​ឫស្សីកែវ ​​កាល​ពីរសៀល​ថ្ងៃទី​២៦ កក្កដា ២០១២ ​បាន​នាំ​អំណោយ​​​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​រង​​គ្រោះ​ដោយ​សារ​អគ្គិ​ភ័យ​​ចំនួន​១៣៩​គ្រួសារ ដោយ​អគ្គិ​ភ័យ​​ឆាប​ឆេះ​លំនៅ​ឋាន​ និង​តូប​ផ្សារ​​ទួល​សង្កែ​​កាល​

រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​បក្ស​​ប្រជាជន​កម្ពុជា ខណ្ឌ​ឫស្សីកែវ ​​កាល​ពីរសៀល​ថ្ងៃទី​២៦ កក្កដា ២០១២ ​បាន​នាំ​អំណោយ​​​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​រង​​គ្រោះ​ដោយ​សារ​អគ្គិ​ភ័យ​​ចំនួន​១៣៩​គ្រួសារ ដោយ​អគ្គិ​ភ័យ​​ឆាប​ឆេះ​លំនៅ​ឋាន​ និង​តូប​ផ្សារ​​ទួល​សង្កែ​​កាល​ពី​រសៀល​ថ្ងៃ​​ទី​២៣ កក្កដា នៅ​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​វត្តទួលសុវណ្ណារ៉ាម ហៅ​វត្ត​​ទួល​សង្កែ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ចែក​ផ្ទាល់​ពី​សំណាក់​ លោក​ឃ្លាំង ​ហួត ប្រធាន​គណៈ​កម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ឫស្សីកែវ ​និង​លោក​ស្រី អ៊ួង ​សុផល្លា ​ប្រធាន​សមា​គម​នារី​​ខណ្ឌ​ឫស្សីកែវ ​ព្រម​ទាំង​​មាន​ការ​ចូលរួម​ពី​សមា​ជិក សមា​ជិកា​បក្ស​យ៉ាង​ច្រើន​​កុះករ ។

អំណោយ​ដែល​នាំ​ចែក​ជូន​ក្នុង​ឱកាស​នោះ​ក្នុង​១​គ្រួសារ​​ទទួល​បា​ន​អង្ករ​​២០​គីឡូ​ក្រាម, មី​១កេស និង​៥០​កញ្ចប់, ទឹក​ត្រី​​១​យួរ, ទឹក​ស៊ី​អីុវ​១​យួរ, ត្រីខ​១​យួរ (១០​កំប៉ុង), សារុង​១ និង​ថវិកា​៥០.០០០​​រៀល ។ លោក​សយ កុសល ចៅ​សង្កាត់​ទួល​សង្កែ​បាន​ឱ្យ​ដឹង​ថា កាល​ពី​រសៀល​​ថ្ងៃទី​២៣ ​កក្កដា ២០១២ ​វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល​​មាន​​អគ្គិ​ភ័យ​​កើតឡើង​បង្ក​ឱ្យ​ឆាប​ឆេះ​លំនៅ​ឋាន​ប្រជា​ពល​​រដ្ឋ​ចំនួន​​៥៧​​ខ្នង​ស្មើ​នឹង​១៣៩​គ្រួសារ ។ ​បន្ទាប់​ពី​កើត​​មាន​អគ្គិ​ភ័យ​​អាជ្ញា​ធរ​​សង្កាត់​បាន​យក​ចិត្តទុក​ដាក់​​​យ៉ាង​ខ្លាំង​ចំពោះ​ប្រជា​ពល​រដ្ឋ និង​​នាំ​អំណោយ​​សង្គ្រោះ​បន្ទាន់​​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ហើយ​​រាយ​ការណ៍​​​ទៅ​គណ​បក្ស​ប្រជា​ជន​​ខណ្ឌ​​ឫស្សី​កែវ ​នាំ​អំណោយ​​ចែក​ជូន​​បន្ត​ទៀត​នៅ​ពេល​នេះ។

​លោក​ឃ្លាំង ហួត ប្រធាន​គណៈ​កម្មាធិការ​​បក្ស​ខណ្ឌ​ឫស្សី​កែវ ជំនួស​មុខ​​ឱ្យ​​ក្រុម​ការ​ងារ​គណ​បក្ស​​ប្រជាជន​​​ទាំង​អស់​សូម​ចូលរួម​​រំលែក​ទុក្ខ​ជា​មួយ​បង​ប្អូន​រងគ្រោះ​ទាំង​អស់ ។ នេះ​​ជា​​គ្រោះថ្នាក់​​ដែល​យើង​​ទាំង​អស់​គ្នា​​មិន​នឹក​ស្មាន​ដល់​គ្មាន​​នរណា​ចង់​ជួប​ប្រទះ​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕