ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​មណ្ឌល​សង្គ្រោះ​មនុស្ស​ចាស់ និង​កុមារ​អត់​ទីពឹង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មណ្ឌល​សង្គ្រោះមនុស្ស​ចាស់ និង​កុមារ​អត់​ទីពឹង ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​ព្រះ​ធាតុ ក្នុង​ឃុំរលួស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល ដែលទើប​សាងសង់​រួច​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ទី​៣០ ខែ ឧសភា ក្រោម​អធិបតីភាព​លោកតា​មហាឧបាសក​ព្រឹទ្ធាចារ្យ ហ៊ុន នាង ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​សម្ដេច​ជួនណាត ។អគារ​នេះ​មាន​ទទឹង​ប្រវែង​៨​ម៉ែត្រ និងបណ្ដោយ​៦៤​ម៉ែត្រ

រាជធានី​ភ្នំពេញ ៖ មណ្ឌល​សង្គ្រោះមនុស្ស​ចាស់ និង​កុមារ​អត់​ទីពឹង ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​ព្រះ​ធាតុ ក្នុង​ឃុំរលួស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល ដែលទើប​សាងសង់​រួច​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៣០ ខែ ឧសភា ក្រោម​អធិបតីភាព​លោកតា​មហាឧបាសក​ព្រឹទ្ធាចារ្យ ហ៊ុន នាង ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​សម្ដេច​ជួនណាត ។អគារ​នេះ​មាន​ទទឹង​ប្រវែង​៨​ម៉ែត្រ និងបណ្ដោយ​៦៤​ម៉ែត្រ សំរាប់​បំរើ​ការ​ស្នាក់​នៅរបស់​លោកតា លោកយាយ កុមា​រា កុមារី ដែល​អត់​ទីពឹង ។លោក​ជំទាវ ម៉ែ​ន នារី​វុ​ឌ្ឍី ប្រធាន​នាយកប្រតិបត្ដិ និង​ជា​តំណាង​ក្រុមប្រឹក្សាភិបាល មូលនិធិ​សម្ដេច​ជួន ណាត បាន​ថ្លែង​ថា ការបង្កើត​អង្គការ​សាសនា គឺ​មូលនិធិ​សម្ដេច​ជួន ណាត មាន​ទិស​ដៅ​រួម​បំរើ​ព្រះពុទ្ធ​សាសនា វប្បធម៌ អក្សរសាស្ដ្រ ប្រពៃណី​ជាតិខ្មែរ និងបំរើ​សង្គម​ជាតិ ដោយ​មាន​គំរោង​ផែនការសកម្មភាព​ឆ្នាំ​២០១០-២០១១ លើ​ការងារមួយ​ចំនួន​រួម​មាន ៖

  1. -​គំរោង​កម្មវិធី​អភិវឌ្ឍន៍ ព្រះរាជ​បណ្ណាល័យ​សម្ដេច​សង្ឃ​ជួន ណាត នៅ​វត្ដថា​ន់ ឱ្យ​មាន​សៀវភៅ​សិក្សា​ច្រើន​អាចបំរើ​តាម​សំណូមពរ​របស់​សាធារណជន​ទូទៅបាន ។
  2. -​គំរោង​កម្មវិធី​បោះពុម្ព​សៀវភៅ វចនានុក្រម សៀវភៅ​ធម៌ ព្រមទាំង​សៀវ ភៅ​អប់រំ​ផ្សេង​ៗ​ផ្សាយ​ចេញពី​ព្រះរាជ​ប​ណ្ណាល័យ ។
  3. -​គំរោង​កម្មវិធី​ជួយ​សង្គ្រោះ មនុស្ស​ចាស់ និង​កុមារ​អត់​ទីពឹង ។
  4. -​គំរោងកម្មវិធី​លើកទឹកចិត្ដ​សិស្ស និង​និស្សិត​រៀនពូកែ​នៅ​តាម​ជនបទ​ដែល​ទីទ័ល​ក្រ ។
  5. -​គំរោងកម្មវិធី​ជួយ​ព្យាបាល​ជំងឺ​អ្នក​ទីទ័ល​ក្រ ។

បើ​ប្រៀបធៀប​ទៅ​នឹង​អាយុ​កំណើត​នៃមូលនិធិ​សម្ដេច ជួន ណាត ដែល​ទើបតែនឹង បដិសន្ធិ​ឡើង​ក្នុង​រយៈពេល​មិន​ទាន់​ដល់​កន្លះ ឆ្នាំ​ផង​នោះ ការ​កំណត់​ផែនការ​សកម្មភាពទាំង​៥ គឺជា​គំរោង​កម្មវិធី​ប្រកបដោយ​ម​ហិច្ឆ​តា​មួយ ប៉ុន្ដែ​ជាមួយ​គ្នា​នេះ​ក៏​បាន​នាំ​មក ភ្លាម​ៗ​នូវ​ការ​គាំទ្រ​កក់ក្ដៅ​ផង​ដែរ​ពី​សប្បុរជន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលបាន​បង្ហាញ​នូវ​ទឹកចិត្ដ​ប្រកបដោយ​មេត្ដា ករុណា និង​បាន​បរិច្ចាគ​ទ្រព្យសម្បត្ដិ​រួម ក៏​ដូចជា​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន​ជួយ​ឧបត្ថម្ភ​គាំទ្រគំរោង​នេះ ។ក្នុង​ជំហាន​ដក​ពិសោធន៍​ជា​លើក​ទី​១ គណៈ​អភិបាល​មូលនិធិ​បាន​កំណត់​ចំនួន​លោក យាយ លោកតា និង​កុមា​រា កុមារី​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ស្នាក់​នៅ​ក្នុង​មណ្ឌលសង្គ្រោះ​នេះ​សរុប​ទាំងអស់​មាន​ចំនួន​៣០​នាក់ គឺ​លោកយាយ​១៨​នាក់ លោកតា​២​នាក់ កុមា​រា​៥​នាក់ និង​កុមារី​៥​នាក់ ។

ចាប់ពី​ថ្ងៃ​ទី៣០ ខែឧសភា តទៅ លោកយាយ លោកតា និង​ក្មួយ​ៗ​កុមា​រា និង​កុមារី​ទាំង​៣០​នាក់​ដែលសុទ្ធ​សឹង​ជា​អ្នក​ខ្វះ​ទីពឹង​បាន​ចូល​មក​រស់នៅ និង​ត្រូវ​បន្ដ​ការ​ស្នាក់​នៅ​ក្នុង​មណ្ឌល​សង្គ្រោះនេះ ក្រោម​កិច្ច​ទំនុកបំរុង​ជ្រោមជ្រែង​ពី​មូលនិ​ធិ​សម្ដេច​ជួន ណាត ពី​ព្រះ​ភិក្ខុសង្ឃ​ក្នុង​វត្ដព្រះ​ធាតុ និង​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​នឹង​ត្រូវពឹងផ្អែក​ជា​សំខាន់​លើ​សន្ដាន​ព្រះ​ទ័យ សន្ដាន ចិត្ដ​របស់​ព្រះសង្ឃ និង​សប្បុរសជន​គ្រប់​ទិសទី មុន​បង្អស់​គឺ​សប្បុរសជន​ជា​សមាជិក សមាជិ​កា​គ្រប់​ប្រភេទ​នៃ​មូលនិធិ​សម្ដេច​ជួន ណាត ដែល​មាន​ភារកិច្ច​រួម​កម្លាំង​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​សង្ឃ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ក្នុង​ឃុំ​រលួស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល​។

ក្រុមប្រឹក្សាភិបាល​មូលនិធិ​សម្ដេច ជួន ណាត ដែល​មាន​លោកតា​មហា​ឧបាសក​ព្រឹទ្ធាចា​រ្យ ហ៊ុន នាង ជា​ប្រធាន សង្ឃឹមថា សប្បុរស​ជន​គ្រប់​ទិស​ទី​នឹង​រួម​កម្លាំង​គ្នា​ជួយឧបត្ថម្ភ​មណ្ឌល​សង្គ្រោះ​មនុស្ស​ចាស់ និងកុមារ​អត់​ទីពឹង​ជា​គំរូ​នៅ​ទី​នេះ​មុនគេ ហើយនឹង​បន្ដ​រៀបចំ​មណ្ឌល​សង្គ្រោះ​ដូច​គ្នា​នេះ​នៅ តាម​តំបន់​ដទៃ​ទៀត​ក្នុង​បណ្ដា​ខេត្ដ​នានា​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទិស​ដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី និង​ជាមួយ​កាកបាទក្រហម​កម្ពុជា ។