ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​អ្នក​លក់​មាស​នៅ​ផ្សារ​ពួក ខេត្ត​សៀម​រាប​ដល់​ថ្ងៃ​អង្សា​

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ​​យ៉ាង​ហោច​ណាស់​​​​​ប្រជា​ពល​រដ្ឋ​ម្នាក់​​​ត្រូវ​បាន​​​ក្រុម​​ចោរ​ប្លន់​បាញ់​ស​ម្លាប់​ និង​​​​២​នាក់​ទៀត​​ត្រូវ​​របួស​​​បាក់​ជើង ​​​​ខណៈ​​​​ព្យា​យាម​​​រត់​ចេញ​​​ពី​​កណ្តាប់​ដៃ​​ក្រុម​ចោរ​​​​ពេល​ចាប់​​​ធ្វើ​ជា​ចំណាប់​ខ្មាំង​​​ក្នុង​​​រង្វង់​​​​​ឡោមព័ទ្ធ​​​របស់​​សមត្ថ​កិច្ច​ប៉ូលិស​ កងរាជអាវុធ​ហត្ថ​ ​និង​​​កង​​ទ័ព​ដែល​​​មាន​ចំនួន​​​រាប់​រយ​​នាក់ ​។

ខេត្ត​សៀម​រាប ៖ ​​យ៉ាង​ហោច​ណាស់​​​​​ប្រជា​ពល​រដ្ឋ​ម្នាក់​​​ត្រូវ​បាន​​​ក្រុម​​ចោរ​ប្លន់​បាញ់​ស​ម្លាប់​ និង​​​​២​នាក់​ទៀត​​ត្រូវ​​របួស​​​បាក់​ជើង ​​​​ខណៈ​​​​ព្យា​យាម​​​រត់​ចេញ​​​ពី​​កណ្តាប់​ដៃ​​ក្រុម​ចោរ​​​​ពេល​ចាប់​​​ធ្វើ​ជា​ចំណាប់​ខ្មាំង​​​ក្នុង​​​រង្វង់​​​​​ឡោមព័ទ្ធ​​​របស់​​សមត្ថ​កិច្ច​ប៉ូលិស​ កងរាជអាវុធ​ហត្ថ​ ​និង​​​កង​​ទ័ព​ដែល​​​មាន​ចំនួន​​​រាប់​រយ​​នាក់ ​។ ទោះបីជា​បែប​ណា​ ​ក្រុម​ចោរ​​ក្បាល​​​​រឹង​​ក៏បាន​​ស្លាប់​​​៣នាក់​​ ​និង​ម្នាក់​​រងរបួស​ធ្ងន់​​ពេល​មាន​​ការ​បាញ់​​​ត​ដៃ​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​​ដែល​ព្យាយាម​​​តាម​​​ប្រមាញ់​​យ៉ាង​ក្តៅ​គគុក​​​តាំងពី​​វេលា​​ថ្ងៃ​ត្រង់​​ បន្ទាប់​ពី​​​​ការ​ចរចា​គ្នា​​​ទទួល​បរាជ័យ ។ ​​ហេតុការណ៍​​នេះ​បាន​កើត​ឡើង​នៅ​វេលា​​​​​រសៀល​ថ្ងៃទី​២៣​កក្កដា ​​​នៅ​ចំណុច​​​កណ្តាល​វាល​ស្រែ​ក្នុង​ភូមិ​​គោក​ខ្ពស់ ឃុំ​ល្វា​ ស្រុក​​​ពួក ដែល​មាន​​​​ចម្ងាយ​​ពីផ្សារ​ពួក​ប្រមាណ​​​​ជា​៦​គីឡូ​ម៉ែត្រ ។  ​​​ខាង​ក្រោម​​​នេះ​គឺជា​ព័ត៌​មាន​​​ជំហាន​ដំបូង​នៃ​​​ការពណ៌​នា​​​ដោយ​លម្អិត​​ជុំ​វិញ​​​ហេតុការណ៍​​ដែល​​បាន​កើត​ឡើង​​​​ ​។

​​ចោរ​ប្លន់​​​អ្នក​លក់​មាស​​កណ្តាល​​​ថ្ងៃត្រង់​

ចាត់​ទុក​​ថាជា​អំពើ​​​​ប្លន់​​​ដ៏​ព្រហើន​​បំផុត​ដែល​​ក្រុម​ជន​សង្ស័យ​​​​​ជា​​​ចោរ​ប្លន់​ហ៊ាន​ធ្វើ​សកម្ម​ភាព​​​ប្លន់​​អ្នក​លក់​​មាស ប្តូរ​ប្រាក់​  ​ក្នុង​ផ្សារ​​​ពួក ​ដែល​ស្ថិត​ក្នុង​ភូមិ​​​ចំបក់​ហែ ​ឃុំ​ពួក​ ស្រុកពួក មាន​ចម្ងាយ​​​​​ប្រមាណ​១៦​​គីឡូ​ម៉ែត្រ​ពី​ក្រុងសៀម​រាប​ ​​​តាម​​​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​៦ ។ អំពើ​ប្លន់​​​យ៉ាង​សាហាវ​​នេះ​បាន​​​កើត​ឡើង​​​នៅ​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​​ដោយ​​​ក្រុមចោរ​​បានចូលមក​​​បាញ់​គំរាម​​​តែម្តង​​នៅ​​តូប​អ្នក​​លក់​មាស​​​ប្តូរ​ប្រាក់​២​ គឺ​តូប​លេខ​​០១B ​ដែល​មាន​​​ម្ចាស់​​​ប្តីឈ្មោះ​​ថា  ប្រពន្ធ​ឈ្មោះ​​រៀម និង​​តូប​លេខ​០២B មាន​ម្ចាស់​​ឈ្មោះ​​​ម៉ន សំបុក​ ភេទ​ប្រុស​ ។ ​តាម​ប្រភព​ព័ត៌​​​មាន​ថា ​ដោយ​សារ​​​តែមាន​​​ការ​ប្រុង​ប្រយ័ត្ន​​​​ទប់​ទល់​​នឹង​អំពើ​​ប្លន់​ជា​​យ​ថា​ហេតុ​​​ ​អ្នក​លក់​មាស​​​បាន​បែង​ចែក​​​​វត្ថុ​មាន​​​តម្លៃ​​​ដាច់​​​ពី​គ្នា គឺ​មាស​​​បាន​​​​​ដាក់​ថង់​មួយ​ផ្សេង​​​ និង​​ដាក់​​តាំង​​​​ប្លា​ទីន​ក្នុង​​​ទូចាក់សោ​ ។ ​ចោរ​ដែល​​​ចូល​មក​បាញ់​​​គំរាម​​​នោះ គឺ​បាន​​​​ទារ​យក​​សោ​ចាក់​​​ទូ​ ពេល​នោះ​​ស្ត្រី​​អ្នក​លក់​មាស​​បាន​លាក់​​ថង់​មាស​​​​ និង​ចាក់​សោ​ទូ​​​​បើក​ឱ្យ​ចោរ​​​ប្រមូល​​​យក​ប្រាក់​​​​ ន​ិង​ប្លាទីន​​​​ ឯ​តូ​ប​មួយ​ទៀត​​​​ក៏​ត្រូវ​បាន​​​​ប្រមូល​​​​​​​​​ដូច​គ្នា​​ ។ តាម​​ម្ចាស់​តូប​​​​លេខ​ ​០១​B ​បាន​ឱ្យ​សមត្ថ​កិច្ច​​ដឹង​ថា ​គ្រឿង​​​​ប្លាទីន​​​ដែល​​ក្រុម​ចោរ​​​​ប្រមូល​យក​ទៅ​នោះ​​គិត​ជា​ប្រាក់​​ប្រមាណ២ម៉ឺន​​ដុល្លារ​​​ រីឯ​​តូប​មួយ​ទៀត​​មិន​បាន​ឱ្យ​ដឹង​នោះ​ទេ​​​ក្នុង​ពេល​​​កើត​ហេតុ​​ភ្លាម​​ៗនោះ​ ។

​ចោ​រ​មានគ្នា​​​៤នាក់​​​ជិះ​​រថយន្ត​ និង​​ម៉ូតូ​

​តាម​ប្រ​ភព​​​​ព័ត៌​មាន​​​​បាន​ឱ្យ​ដឹង​ថា ​​ក្រុម​ចោរ​​​​​​ប្លន់​មាន​គ្នា​​​​ទាំង​អស​់​​​៤នាក់​​​​ប្រដាប់​ដោយកាំភ្លើង​​​​​​​អាកា​​​​​កាត់​ស្នូក​​(ច្នៃ​)​​មួយ​ដើម​​និង​​កាំភ្លើង​​​​ខ្លី​​​​ម៉ាក​ កា​​៥៩​ ចំនួន​​៣ដើម​​​​ គឺ​​​​​​អាវុធ​គ្រប់​ដៃ​​ ។ រថយន្ត​​​​​​ចោរ​មួយ​គ្រឿង​នោះ​មា៉ក​​​​កាមរី​​ ស៊េរី​​​១៩៩៥​ ពណ៌​ស្លែ​ និង​ម៉ូតូ​​​មួ​យ​គ្រឿង​​​​មិន​ស្គាល់​ម៉ាក ។ ​ក្រោយ​ពេ​ល​​ធ្វើ​សកម្ម​ភាពហើយ​នោះ​ ក្រុម​​ចោ​រ​​​​បាន​គេច​​​ខ្លួន​តាម​​​​បណ្តោយ​ផ្លូវ​ជាតិ​​​លេខ​​៦​ទៅ​​ទិស​ខាង​​លិច​​ ដោយ​មា​ន​ការ​​​​បាញ់​​​​​​បើក​ផ្លូវ​​​ផង​ដែរ​ ។

សមត្ថ​កិច្ច​តាម​ប្រមាញ់​យ៉ាង​ក្តៅ​គគុក​

អំពើ​ប្លន់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​​​​ក្នុង​ផ្សារ​​​ពួក​ ហើយ​​​មាន​ការ​បាញ់​​គំរាម​​​ពី​​​សំ​ណាក់​​ក្រុម​ចោរ​​​​ផង​នោះ​​ កម្លាំង​​​​សមត្ថ​កិច្ច​​​​ប៉ូលិស​ និង​​​កង​រាជ​អាវុធ​ហត្ថ​​​​​ស្រុក​ពួក បានចេញ​​​​សហ​ការ​គ្នា​ភ្លាម​ៗ​​ផង​ដែរ​​​ក្នុង​ការ​បង្ក្រាប​ ។ ​ក្រុម​ចោរ​​​បា​នប៉ះ​​ទង្គិច​​​ជា​មួយ​កម្លាំង​​​​​​សមត្ថ​កិច្ច​​ឡោម​​ព័ទ្ធ​​​​ដែល​នៅ​មិន​ឆ្ងាយ​​​​ប៉ុន្មាន​​ពី​ផ្សារ​ពួក​​ ។ កង​កម្លាំង​​​​​​របស់​ប៉ូលិស​​ និង​កង​រាជ​អាវុធ​ហត្ថ​​​​​​​​ស្រុក​ពួក​ ត្រូវ​បាន​​​​បន្ថែម​​​​​​ចំនួន​​​​ជា​លំដាប់​​​​​​ដែល​​​​​​​អង្គ​ភាព​នីមួយ​​ៗ​​​​មាន​​គ្នា​​​រាប់​សិប​​​នាក់​ និង​​​បន្ត​​​​​​​បន្ទាប់​កម្លាំង​​​​​​​​យោ​ធាក៏​ចេញ​​​ធ្វើ​ប្រតិ​បត្តិ​ការ​​​​ដែរ​ក្នុង​​​ការ​បង្ក្រាប​​ក្រុម​​ចោរ​​ដ៏​ប្រហើន​​​នេះ ។ ​ការ​ព្យា​យាម​​​រត់​​គេច​​​របស់​ក្រុម​ចោរ​​​​នេះ​ បាន​ធ្វើ​​​​ឱ្យ​មន្ត្រី​​​​ប៉ូលិស​​​ដែលមាន​​ឋានៈ​ជា​​​​​​​ប្រធាន​ប៉ុស្តិ៍​​​​រដ្ឋ​បាល​​​ទ្រាំង​​​ត្រូវ​​​​​របួស​​បាក់​ជើង​​ដោយ​ការ​​​បើក​​រថយន្ត​​បុក​​​ពី​សំណាក់​​​ក្រុម​ចោរ​ ។

​ការ​​តាម​ប្រមាញ់​​​​ក្រុម​ចោរ​​​​ក្នុង​រយៈ​​ពេ​ល​​មួយ​​​ម៉ោង​​​ក្រោយម​ក​​​ ក៏​មា​ន​ការ​​​បាញ់​​គ្នា​​មួយ​ប្រាវ​​​​ទៀត​នៅ​​​ចំណុច​​​ភូមិ​​​រកា​​ ឃុំ​​​ល្វា​ ​ស្រុក​​​​ពួក​ ដដែល​ ដោយ​ក្រុម​ចោរ​​បាន​​​បង្ខំ​​​ចិត្ត​​​ប្លុង​​​រថយន្ត​​​ និង​ម៉ូតូ​​​ចោល​ ហើយ​​​រត់​​កាត់​​វាល​ស្រែ​​​​ឆ្ងាយ​ពី​​ផ្លូវ​ជាតិ ។

ចាប់​ប្រជាពលរដ្ឋ​៤​នាក់​ធ្វើចំណាប់​​ខ្មាំង​

ការរត់​គេច​របស់ក្រុមចោរទាំង​៤​នាក់​​នៅ​កណ្តាល​​វាល​ស្រែ​នោះ​​ដោយ​សារ​តែ​​ស្ថិត​ក្នុង​រង្វង់​ឡោម​ព័ន្ធ​របស់​កម្លាំង​ប៉ូលិស​ កង​រាជ​​អាវុធ​ហត្ថ​និងកង​យោធា​ផង​នោះ​ ក្រុម​ចោរ​បាន​ចាប់​ភ្ជង់​ប្រជាពលរដ្ឋ​៤នាក់​ដែល​កំពុង​ស្ទូង​ស្រូវ​ធ្វើ​ជា​ចំណាប់​ខ្មាំង ​ធ្វើ​ឱ្យ​ការ​ផ្ទុះ​អាវុធពី​សំណាក់​សមត្ថ​កិច្ច​ត្រូវ​​បាន​បន្ធូរ​ការ​បាញ់​សំឡុត​ ដោ​យសា​រ​ខ្លាច​​ត្រូវ​របួស​ឬ​ស្លាប់​ចំណាប់​ខ្មាំង​ដែល​គ្មាន​កំហុស​ ​។ ​ការ​ស្ថិតក្នុង​ការ​ឡោម​ព័ទ្ធ​​នេះ​​ ក្រុម​ចោរ​ប្លន់​បាន​បាញ់​សម្លាប់​ចំណាប់​​ខ្មាំង​ម្នាក់​ជាការ​គំរាម​ដល់​កម្លាំង​សមត្ថក​ិច្ច​​មិន​ឱ្យ​តាម​ពួក​ខ្លួន​ ។ នេះជាការអះ​អាង​របស់​មន្ត្រី​ប៉ូលិស​មួយ​រូប​ដែល​ស្ថិត​ក្នុង​រង្វង់​ប្រតិបតិ្ត​​ការ​​ដែល​មាន​កិច្ច​សហ​ការជាមួយ​កង​រាជ​អាវុធហត្ថ​ ចំណែក​កម្លាំង​យោធា​បាន​ឡោម​ព័ទ្ធ​ពី​ខាង​ក្រៅ​ ។

ការចចារដោយក្រុម​​ចោរ​ទំលាក់​​អាវុធ​បរាជ័យ

ក្នុង​ចម្ងាយ​ផ្លូវ​​ដែល​ក្រុម​ចោរ​​​ព្យាយាម​​​គេច​ខ្លួន​​ពី​​២ទៅ​៣គីឡូ​​ម៉ែត្រ​​កម្លាំង​​សមត្ថកិច្ច​​​បាន​ព្យាយាម​​​​ធ្វើការ​​ចរចា​​ដោយ​សន្តិ​វិធី​​​ជាមួយ​ក្រុម​ចោរ​​​ទាំង​នោះ​គឺ​ប្រើ​​ចិត្ត​សាស្ត្រ​​ឱ្យ​មានការ​​ទម្លាក់​​​អាវុធ​និង​ដោះ​លែង​​ចំណាប់​ខ្មាំង ។ ក្រុម​ចោរ​​​បាន​ចាប់​​យក​ដំបូក​​កណ្តាល​ស្រែ​​មួយ​ដើម្បី​​ជា​លេណដ្ឋាន​​ស្ថិតក្នុង​​ភូមិ​គោក​ថ្មី​ ឃុំ​ល្វា​ ស្រុក​ពួក។ ការ​ព្យាយាម​​​ចរចា​បាន​​ទទួល​បរាជ័យ​​ និង​បាន​អូស​បន្លាយ​​ដល់​ម៉ោង​​​ប្រមាណ​​៣រសៀល ។​

លោក​អនុសេនីយ៍​​ឯក​ ទេព​ ពុំ​សែន​ អធិការ​​ប៉ូលិស​​ស្រុក​ពួក បាន​​ឱ្យ​ដឹងថា ការចរចា​​ជាមួយ​ក្រុម​ចោរ​​ត្រូវ​បរាជ័យ​​មិន​អាច​ប្រើ​ចិត្ត​សាស្ត្រ​ឱ្យ​ពួក​ចោរ​ទម្លាក់​អាវុធ​បាន​ទេ​ ទោះ​បី​ជា​បែប​ណា​​កម្លាំង​​​​ប៉ូលិស​​​និង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​បាន​បង្កើន​ចំនួន​​ឡោម​ព័ទ្ធ​​ជុំ​ជិត​​ទាំង​អស់​​គឺ​មិន​អាច​​ឱ្យ​ចោរ​អាច​​រត់​រួច​ឡើយ ។

ចំណាប់​​ខ្មាំង​​​​​រត់​ ចោ​រ​បាញ់​​​​រះ​របួស​​​បាក់​ជើង​​​​២នាក់​​ ការ​បង្ក្រាប​​ត្រូវ​បាន​បញ្ចប់​

លោកអធិការ​​​​និយាយ​ថា ​យើង​ពិត​ជា​​​​​លំបាក​​​ក្នុង​ការ​ប្រើ​កម្លាំង​បង្ក្រាប​​ក្រុម​ចោរ​​នេះ​​ ដោយ​​សារ​ចំណាប់​​ខ្មាំង​​​ស្ថិត​ក្នុង​​​កណ្តាប់​ដៃ​​​​ក្រុម​ចោរ​​​ ។ នៅ​វេលា​​ម៉ោង​​​៣រសៀល​​​​ក្រុម​ចោរ​​​បាន​បាញ់​រះ​​​អស់​ជា​ច្រើន​គ្រាប់​​​ គឺ​ជា​ការ​​រត់​គេច​​​របស់​​ចំណាប់​ខ្មាំង​​​ទាំង​​៣នាក់​​ ។ ការ​បាញ់​​​រះ​របស់​ក្រុម​ចោរ​​​​បណ្តាល​ឱ្យ​​​​ចំណាប់​ខ្មាំង​​​២នាក់​​​​របួស​​​បាក់​ជើង​​​​ ក្នុង​នោះ​​​ម្នាក់​របួស​​​ជើង​ទាំង​​២​​តែ​ម្តង​ ។

​ដោយ​សារ​​​ស្ថិត​ក្នុង​​​ស្ថានភាព​​​រត់​គេច​​​របស់​ចំណាប់​ខ្មាំង​​​​ ទើប​កម្លាំង​​​​សមត្ថ​កិច្ច​​​​​ធ្វើ​ការ​បាញ់​ស្រោច​ទៅលើ​​ដំបូក​ដែល​ក្រុម​ចោរ​​​​​​លាក់​ខ្លួន​ បណ្តាល​ឱ្យ​​​​​​ពួក​ចោ​រ​ទាំង​​៤នាក់​​​​​​ដួល​ដេក​​​​រដូក​រណែល​​​​​ ក្នុង​នោះ​​៣នាក់​​​​​​ត្រូវ​ស្លាប់​​​​ និង​ម្នាក់​ទៀត​​​រង​របួស​​​​ធ្ងន់​ធ្ងរ​ ។ លោក​​​វរសេនីយ៍​​ឯក​​​​ ត្រី​ ​យូរ៉ា​ ​មេ​បញ្ជា​ការ​​​កង​​រាជ​អា​វុធ​ហត្ថ​​​ខេត្ត​​​ មាន​ប្រសាសន៍​​​ថា តាម​ពិត​​ទៅ​កម្លាំង​​​សមត្ថ​កិច្ច​​​ដែល​​​ឡោម​​ព័ទ្ធ​​​ក្រុម​ចោរ​នេះ​​​មិន​មាន​បំណង​បាញ់​​​ប្រហា​រ​ទៅ​លើ​​​ចោរ​​ទាំង​​នេះ​​​ទេ ​តែពួក​គេ​​​​​​​ពិ​ត​ជា​សាហាវ​ពេក​​​​ គឺ​បាន​បាញ់​​​សម្លាប់​​ចំណាប់​ខ្មាំង​ម្នាក់​​​​មិន​ញញើត​ដៃ​​​ ហើយ​បាន​បាញ់​​រះ​មក​លើ​​​​​​ចំណាប់​ខ្មាំង​​​ដែលគ្នា​រត់​គេ​ច​​​​​​ មាន​​តែ​បាត​ដៃ​ទទេ។ ​មិន​តែ​ប៉ុណ្ណោះ​​​​​ ក្រុម​ចោរ​​​​បាន​គប់​គ្រាប់​​បែក​​​​មក​លើ​សមត្ថ​កិច្ច​​​ទៀត​ តែ​​សំណាង​ល្អ​​​​គ្រាប់​បែក​​​នោះ​មិន​​ផ្ទុះ​​​​ ទើប​​​​​សម្រេច​ចិត្ត​ផ្ទុះ​អាវុធ​​​តែ​ម្តង​ ។ នៅ​ម៉ោង​ជាង​​៣​​​​​​រសៀល​ ប្រតិ​បត្តិ​ការ​​​ត្រូវ​បាន​បញ្ចប់​​​ដោយចោរ​​​៣នាក់​​​​ត្រូវ​​​​ស្លាប់​ និង​​​របួស​​​ធ្ងន់​ម្នាក់​​​ ចំណែក​​​​ប្រជា​ព​ល​រដ្ឋ​​​ជា​ចំណាប់​ខ្មាំង​​​៤នាក់​​​ ត្រូវ​ចោរ​​​បាញ់​ស្លាប់​​ម្នាក់​ចំ​ក្បាល ​និង​របួស​​​បាក់​ជើង​​​២នាក់​​ ។ ការ​​បញ្ចប់​​​ភាព​​តាន​តឹង​​​​របស់​ក្រុម​​​ចោរ​ គឺ​​​សមត្ថ​កិច្ច​​​​ប្រើ​​​​ពេល​វេលា​​​តែ​រយៈ​ពេល​​​១៥​នាទី​​​ប៉ុណ្ណោះ ។

​វត្ត​មាន​​មន្ត្រី​ដឹក​នាំ​​​ការ​បង្ក្រាប

ជាមួយ​នឹង​​កង​កម្លាំង​​​សមត្ថកិច្ច​រាប់​រ​យ​នាក់​នេះ​ គេ​ក៏​ឃើញ​មាន​​វត្ត​មាន​​​​លោក​ឧត្តម​​សេនីយ៍​ឯក​ ជា ម៉ន មេ​បញ្ជាការ​​ភូមិភាគទី​​៤ លោក​ឧត្តម​​​សេនីយ៍​ត្រី​​ ម៉ន​ សាម៉ុច មេ​បញ្ជាការ​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​ និង​លោក​ឧត្តម​សេនីយ៍​ត្រី​ សត ណាឌី​ ស្នងការ​​ប៉ូលិស​ខេត្ត ។ ប្រជាពល​រដ្ឋ​​ដែល​ជា​ចំណាប់​ខ្មាំង​​​ដែល​ស្លាប់​យោង​តាម​ប្រភពព័ត៌​មាន​​ជំហាន​ដំបូង​​គឺឈ្មោះ ក្តាន អាយុ​​២៤​ឆ្នាំ ​ត្រូវ​​ចោរ​បាញ់​ចំក្បាល​ ចំណែក​​​ចំណាប់​ខ្មាំង​​​២នាក់​ទៀត​​ដែល​របួស​​ដោយ​ចោរ​បាញ់​រះ​បាក់​ជើង​នោះ​១-ឈ្មោះ​ ថៃ ផេត អាយុ​​២៥ឆ្នាំ និង​ឈ្មោះ​ស្រី ស្រឹប​​ អាយុ​៣០​ឆ្នាំ ។ រី​ឯម្នាក់​​ទៀត​មិន​ត្រូវ​បាន​​ស្គាល់​ឈ្មោះ​ទេ​ ​ដោយ​សារ​​តក់​ស្លុត​​លោកបាន​គេច​ខ្លួន​បាត់​ ។ ចំណាប់​ខ្មាំង​​ទាំង​​៤នាក់​ជាអ្នក​រស់នៅ​ភូមិ​រកា​ ឃុំ​​ល្វា ស្រុក​ពួក​ ទាំងអស់​គ្នា​ ។ ចំពោះ​ការ​រឹបអូស​​បាន​មក​វិញ​​នូវ​គ្រឿង​អលង្ការ​ និង​ប្រាក់​​ដែល​ចោរ​ប្លន់​​យក​ទៅ​នោះ​​ មិន​ទាន់​មាន​​​ការ​អះ​អាង​ជា​ផ្លូវ​ការ​​​ពី​មន្ត្រី​​​សមត្ថកិច្ច​​​នៅ​ឡើយ​ទេ​​ ដោយគ្រាន់​តែ​​សង្ស័យ​ថា ​ស្បោង​ខ្មៅ​​មួយ​នៅ​ចុង​ជើង​ខ្មោចចោរ​ ប្រហែល​ជា​​គ្រឿង​អលង្ការ​ដែល​ចោរ​ប្លន់​បាន​ ៕