ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ព្រះ​ខ័ន​រាជ​លត់​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​2-0 ក្នុង​ជុំ​ទី​2ការប្រកួតដណ្តើមពាន​រង្វាន់មិត្តហ្វូនលីក

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ព្រះខ័ន​រាជនៅ​តែ​រក្សា​តំណែង​ជួរមុខ​ក្នុង​តារាង​ដដែល បន្ទាប់ពី​ប្រកួត​ឈ្នះ​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ ២-០ ​ក្នុង​ជុំ​ទី២​នៃ​ការ​ប្រកួត​បាល់​ទាត់​​ពាន​រង្វាន់​ METPHONE CAMBODIAN LEAGUE ២០១២ ​នៅ​លើ​ទីលាន​​ពហុកីឡដ្ឋាន​ជាតិ​ កាល​ពី​រសៀល​ថ្ងៃអាទិត្យ ទី​១៥ កក្កដា ​កន្លង​ទៅ​នេះ ។

ក្រុម​ព្រះ​ខ័ន​រាជ​រហូតមកទល់​ពេល​នេះប្រកួត​​​បាន​១៣​លើក ​រក​​បាន​២៩ពិន្ទុ ចំណែក​ក្រុម​គិរី ​វង់​សុខសែន​ជ័យ​វិញ ប្រកួត​បាន​១៣​លើក​​​ដូចគ្នា ទើប​តែ​រក​បាន​១២ ពិន្ទុ​ប៉ុណ្ណោះ ។ដោយ​ឡែក​ក្រុម​អគ្គ​ស្នង​​ការ​ដ្ឋាន​នគរបាល​ជាតិ ស្ថិត​នៅ​លេខ​រៀងទី​២ នៃ​តារាង បន្ទាប់​ពី​ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ។

ក្រុម​អគ្គ​ស្នង​ការ​​ដ្ឋាន​នគរបាល​ជាតិ​​ពេលនេះ​លេង​បាន​១៤​ប្រកួត​រក​បាន​២៧​ពិន្ទុ ចំណែក​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​វិញ​​​ទើប​តែ​លេង​បាន​១២​ប្រកួត​​រក​បាន​១៧ពិន្ទុ ប៉ុណ្ណោះ ៕