ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វឿ​ន វាសនា បំបែក​កំណត់​ត្រា ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទះ​កម្ពុជា ទទួល​បាន​តម្លៃ​ខ្លួន​១០​ម៉ឺន​ដុល្លារ​

6 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ​៖ ពិតជា​មិន​ធ្ម​តា​មែន សមាជិក​កីឡាបាល់ទះ​វិសាខា វឿ​ន វាសនា បាន​បំបែក​

​រាជធានីភ្នំពេញ ​៖ ពិតជា​មិន​ធ្ម​តា​មែន សមាជិក​កីឡាបាល់ទះ​វិសាខា វឿ​ន វាសនា បាន​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទះ​កម្ពុជា ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​រូបគេ​និង​ត្រូវ​បាន​ផ្ទេរ​ទៅ​ចូលរួម​ប្រកប​អាជីព ជាមួយ​ក្លិប​បាល់ទះ​ថ្មី នៅ​កោះ​តៃវ៉ាន់ រយៈពេល​២​ឆ្នាំ ក្នុង​តម្លៃ​ខ្លួន​ជាង​10​ម៉ឺន​ដុល្លារ បន្ទាប់​ពី​កីឡាករ​រូប​នេះ បាន​ចប់​ភារកិច្ច​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន​កាលពី​ថ្មី​ៗ​នេះ ។

ជា​ការ​ពិត​ណាស់ កីឡាករ​របស់​ក្លិប​បាល់ទះ វិសាខា និង​ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា លោក​វឿ​ន វាសនា នឹង​ត្រូវ​ផ្ទេរ​ទៅ​ចូលរួម​ប្រកប​អាជីព​ថ្មី ជាមួយ​ក្លិប​បាល់ទះ Taichung Win Streak Men’s Volleyball នៅ​កោះ​តៃវ៉ាន់ រយៈពេល​២​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​សមាគម​កីឡាបាល់ទះ វិសាខា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ ។

តាម​សំ​ណេ​រ​ដែល​បង្ហោះ​លើ​ផេ​ក​ផ្លូវការ ក្លិប​បាល់ទះ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​នេះ បាន​សរសេរ​រៀបរាប់​ថា​៖ សមាគម​កីឡាបាល់ទះ វិសាខា សូម​ប្រកាស​ថា​កីឡាករ វឿ​ន វាសនា នឹង​ផ្ទេរ​ទៅ​ចូលរួម ជាមួយ​ក្លិប​បាល់ទះ Taichung Win Streak Men’s Volleyball នៅ​កោះ​តៃវ៉ាន់ រយៈពេល​២​ឆ្នាំ​។ ថ្នាក់ដឹកនាំ​ក្លិប ក្រុមការងារ​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​វិសាខា សូម​ជូនពរ វឿ​ន វាសនា ទទួល​បាន​ជោគជ័យ​ជាមួយ​ក្រុម​ថ្មី ។

យ៉ាងណាមិញ ថ្មី​ៗ​កន្លង​ទៅ​នេះ បើ​តាម​លោក អាំង សេរី​ពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ក្នុង​ការ live លើ​ផេ​ក​ផ្លូវការ​របស់​លោក​ថា កីឡាករ វឿ​ន វាសនា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ទៅ​ប្រកប​អាជីព​នៅ​ក្លិប​ថ្មី រយៈពេល​២​ឆ្នាំ​នេះ​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក វឿ​ន វាសនា បាន​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទះ​កម្ពុជា ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត នា​ពេល​បច្ចុប្បន្ន​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​កីឡាករ​រូប​នេះ ក៏​ធ្លាប់​បាន​ផ្ទេរ​ទៅ​លេង​ជាមួយ​ក្លិប​បាល់ទះ Lavie Long An នៅ​ប្រទេស​វៀតណាម​២​ដង​រួច​មក​ហើយ ដោយ​កាលពី​ឆ្នាំ​២០២២​ទទួល​តម្លៃ​ខ្លួន​ជាង​១​ម៉ឺន​ដុល្លារ និង​ឆ្នាំ​២០២៣ ទទួល​បាន​តម្លៃ​ខ្លួន​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ សមាជិក​របស់​ក្លិប​វិសាខា វឿ​ន វាសនា មាន​អាយុ​២២​ឆ្នាំ កម្ពស់​១,៩៨​ម៉ែត្រ ទម្ងន់​៨៥​គីឡូក្រាម ។ កីឡាករ​រូប​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដោយ​ឈ្នះ​បាន​មេដាយ​ប្រាក់ និង​សំ​រិ​ទ្ធ ២​លើក​ជាប់​ៗ​គ្នា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស វៀត ណា​ម និង​លើក​ទី​៣២ កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕ (ដោយ​៖ លោក រៀម រ៉ា​ន់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ