ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ កែប ជុតិ​មា ​ផ្តល់​អង្ករ​​​ចំនួន​2តោន​​ដល់​សមាគម​​រស្មី​​កុមារ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ អង្ករ​ចំនួន​​២​តោន​​​របស់​លោក​​ កែប ជុតិ​មា ​អភិបាល​​រាជ​ធានី​ភ្នំ​ពេញ​ និង​លោក​ជំទាវ​​ ត្រូវ​បាន​​​លោក​ស្រី​​​តិមា​ វិច្ឆិកាល ជំនួយ​ការ​ផ្ទាល់​​​លោក​ កែ​ប​​ ជុតិ​មា ​ប្រគល់​​​ជូន​ដល់​​​សមា​គម​​​រស្មី​​​កុមារ​កម្ពុជា​​ នា​ព្រឹក​ថ្ងៃទី​​១៣ ​កក្ក​ដា ​នៅសាលា​​​រាជ​ធានី​ភ្នំពេញ​​​​ទៅ​តាម​ការ​ស្នើ​សុំ​​​​របស់​សមា​គម​ដើម្បី​​​ជួយ​សម្រាល​​​កា​រ​លំបាក​​​ ខ្វះ​ខាត​​​ផ្នែក​ជីវ​ភាព​​​ដល់​​ប្អូន​​ៗ​​ ក្មួយៗ​ ​ក្នុង​សមាគម។

​​លោកស្រី​ តិមា​ វិច្ឆិកាល ​ជំនួយ​ការ​​លោក​​​​អភិបាល​​រាជ​ធានី​​​ភ្នំេពញ​ បាន​នាំយក​​​ការ​សួរ​​​សុខ​​ទុក​្ខ​ដោយ​ក្តី​​​​អាណិត​​​​​​ស្រឡាញ់​ជូន​​​ដល់​​ប្អូន​​ៗ

ក្មួយ​ៗ​​ ដែល​ជា​កុមារ​​​កំព្រា​​ ក្មេង​​​អនាថា ​ក្មេង​​ទី​​ទ័ល​ក្រ​ ខ្វះ​​ទី​ពឹង​​​ ដែល​កំពុង​​​ស្នាក់​នៅ​​​​​​​សិក្សារៀន​សូត្រ​ក្នុង​​​​មណ្ឌល​ពីលោក​​ កែប ជុតិមា​ ​​​និង​​លោក​ជំទា​វ ។​ នេះ​មិន​​​មែន​ជា​​លើក​ដំបូង​​​ទេ​ ដែល​​​​លោក​អភិ​បាល​​​​​ និង​លោក​​​ជំទាវ​​​បាន​គិត​​​គូរ​ពី​​សុខ​ទុក​​​្ខរបស់​ប្អូនៗ​​​ ក្មួយៗ​​ក្នុង​មជ្ឈ​មណ្ឌល​​​សមាគម​​រស្មី​កុមារ​កម្ពុជា​ និង​កុមារ​​​កំព្រា​​នៅ​មជ្ឈ​មណ្ឌល​​ផ្សេង​ៗ​ជា​ច្រើន​​​ទៀត​ក្នុង​​​​រាជ​ធានី​ភ្នំពេញ​​ ដើម្បី​ផ្តល់​​​ភាព​​កក់​ក្តៅ​​​​ដល់​ប្អូន​​ៗ​ ក្មួយ​ៗ​ ដែល​​ជួប​ការ​​​លំ​បាក​​ខ្វះ​ខាត​ ​ក្នុង​នោ​ះ​មាន​​​ទាំង​អា​ហារ​​​ហូប​​​ចុក​ ជម្រក​ស្នាក់​នៅ​​ សម្ភា​រ​​សិក្សា​ និង​សម្ភា​រ​​ប្រើ​ប្រាស់​​​ជា​ច្រើន​ទៀត​​​ ។ ក្រៅ​ពី​​​​​អំណោយ​​​អង្ករ​​​ចំនួន​​២​តោន​​​ខាង​លើ​ លោក​អភិបាល​​ និង​លោក​ជំ​ទាវ​​​​​ក៏​បាន​​​ផ្តល់​​​​ប្រាក់​ជា​ចំណង​​​ដៃ​ចំនួន​​​​៥០​ម៉ឺន​​រៀល​ដល់​​ប្អូន​ប្រុស​​​ឈ្មោះ ប្រាក់​ ​មករា ​ជា​កីឡា​​ករ​​ប្រដាល់​​​ល្បី​ឈ្មោះ​មួយ​រូប​​​ក្នុង​ក្លឹប​​កីឡា​ប្រដាល់​​​​រស្មី​កុមារ​​​កំព្រា​​របស់​សមា​គម​​​រស្មី​​​កុមារ​​កម្ពុជា​ ដែល​បាន​រៀប​​​​​​​អា​ពាហ៍​ពិ​ពាហ៍​​​​ផង​ដែរ​ ។

លោក​​ ប៉ាត​ ​ណូន​ ​ប្រធាន​​​សមា​គ​ម​​រស្មី​​​កុមារ​កម្ពុជា​ បាន​ចាត់​​​ទុក​​​ការ​ផ្តល់​​​អំណោយ​​​ និង​ការ​គិត​​​​គូ​ររបស់​​​លោក​ កែ​ប​ ជុត​ិមា​ និង​លោក​​ជំទាវ​​​ថា ជា​គុណ​​​ូប​ការ​ៈ​​​ដ៏​ធំ​​​ធេង​​​ និង​មាន​តម្លៃ​​​សម្រាប់​ប្អូនៗ​​កុមារ​​កំព្រា​​​ ដែល​ត្រូវ​​​ការ​ចាំ​បាច់​​​ជំនួយ​​ឧបត្ថម​​​ ដើម្បី​​​ទ្រ​ទ្រង់​​​ជីវ​ភាព​​​​រស់​នៅ​ប្រចាំ​​ថ្ងៃ​​​ ។ លោក​ប៉ាត ​ណូន ​​ឱ្យ​ដឹង​ថា ​​បច្ចុ​ប្បន្ន​​​មាន​ក្មួយ​​ៗកុមារ​កំព្រា​​ស្នាក់​នៅ​​​ និង​សិក្សា​​រៀន​សូត្រ​​​ក្នុង​មជ្ឈ​មណ្ឌល​​ចំនួន​​​៧២នាក់ និង​​​និស្សិត​​​ចំនួន​​​៣២​​នាក់​ ៕