ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​កើន​ឡើង​តាម​ច្រក​ទ្វា​រ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សម្រាប់​ខែ​មិថុនា កន្លង​មក

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ចំនួន​ភ្ញៀវ​ទេសចរ បរទេស​​ចម្រុះ​​ជាតិ​សាសន៍​ដែល​ចូល​មក​ប្រទេស​​កម្ពុជា​តាម​ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែត​​ទៅ​ទស្សនា​​ប្រាង្គ​ប្រា​សាទ​អង្គ​រ​វត្តក៏​ដូច​ជា​ទៅ​កម្សាន្ត​​តាម​រមណីយដ្ឋាននានា​​ក្នុង​ខេត្តផ្សេងៗ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ មាន​ការ​កើន​ឡើង​​ជា​លំដាប់។ ​សម្រាប់​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​​ដែល​ចូល​មក​កម្ពុជា​​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ

ក្រុង​ប៉ោយ​ប៉ែត​ ៖ ចំនួន​ភ្ញៀវ​ទេសចរ បរទេស​​ចម្រុះ​​ជាតិ​សាសន៍​ដែល​ចូល​មក​ប្រទេស​​កម្ពុជា​តាម​ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែត​​ទៅ​ទស្សនា​​ប្រាង្គ​ប្រា​សាទ​អង្គ​រ​វត្តក៏​ដូច​ជា​ទៅ​កម្សាន្ត​​តាម​រមណីយដ្ឋាននានា​​ក្នុង​ខេត្តផ្សេងៗ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ មាន​ការ​កើន​ឡើង​​ជា​លំដាប់។ ​សម្រាប់​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​​ដែល​ចូល​មក​កម្ពុជា​​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​មានចំនួន​​៣៨.៩៨២​​នាក់ ។ ​​លោក​​ជង់ ឡឹម ប្រធាន​​មន្ទីរ​​ទេសចរណ៍​​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​​ច្រក​ទ្វារ​​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ​ចំនួន​ភ្ញៀវ​សរុប​​ប្រចាំ​ខែ​មិថុនា ​កន្លង​មក​នេះ មាន​ការ​កើន​ឡើង​​០,២៦% ប្រើ​ប្រៀប​ធៀប​ទៅ​នឹង​​ខែ​ឧសភា ​ឆ្នាំ​២០១២ ​។

លោក​​ប្រធាន​បាន​បន្ត​ថា ​ចំនួន​ភ្ញៀវ​​​សម្រាប់​ខែ​​មិថុនា ឆ្ន​ាំ​២០១២​មាន​ចំនួន​៣៨.៩៨២​នាក់ ឯ​ភ្ញៀវ​សរុប​សម្រាប់​ខែ​ឧសភា ​មាន​ចំនួន​ត្រឹម​តែ​៣៨.៨៨០​នាក់​ប៉ុណ្ណោះ ។ លោក​ក៏​បាន​ប្រៀប​ធៀប​​រយៈ​ពេល​ដូច​គ្នា​គឺ​​ខែ​មិថុនា ​ឆ្នាំ​២០១១ និង​ខែ​មិថុនា​ ឆ្នាំ​២០១២ មាន​ការ​កើន​ឡើង​​៣៦,៦៧% ដោយ​សារ​ភ្ញៀវ​សរុប​​ក្នុង​ខែ​មិថុនា ​ឆ្នាំ​២០១១ មាន​ត្រឹម​តែ​២៨.៥២២នាក់ បើ​ប្រៀប​​ធៀប​៦​ខែ​ឆ្នាំ​២០១១ និង​៦​ខែ​​ឆ្នាំ​២០១២ ​ភ្ញៀវ​សរុប​មាន​​ការ​កើន​ឡើង​​៤២,៥០% ។

លោក​ជង់​ ឡឹម​ មាន​ប្រសាសន៍​ថា​៦​ខែ​ដើម​ឆ្នាំ២០១២ ភ្ញៀវ​សរុប​មាន​​ចំនួន​២៨៩.០០៦​នាក់​ ឯ​៦​ខែ​ឆ្នាំ​២០១១​ភ្ញៀវ​សរុប​មាន​ត្រឹម​តែ​​២០២.៨០៥​នាក់ តែ​ប៉ុណ្ណោះ ។ លោក​ប្រធាន​​មន្ទីរ​​បញ្ជាក់​ថា ភ្ញៀវ​សរុប​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១២ គឺ​ភ្ញៀវ​ថៃ​ឈរ​លំដាប់​លេខ​១ ភ្ញៀវ​កូរ៉េ​លំដាប់​លេខ​២ ភ្ញៀវ​រុស្ស៊ី​​​លំដាប់​លេខ​៣ ភ្ញៀវ​អាមេរិក​លំដាប់​លេខ​​៤ និង​ភ្ញៀវ​អង់​​គ្លេស​​លំដាប់​លេខ​៥ ៕