ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រឆាំង​ថៃ​ចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង​បាងកក

14 ឆ្នាំ មុន

ពួក​ប្រឆាំង​ថៃ​ជា​ច្រើន​ពាន់​នាក់​បាន​ចាប់ ផ្ដើម​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​១២ មីនា នៅ ក្រុង​បាងកក សំរាប់​ចលនា​តវ៉ា​យ៉ាង​ធំ​មួយ ដែល​ពួក​គេ​មាន​គំរោង​រៀបចំ​ធ្វើ​ក្នុង​ប៉ុន្មាន ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​រៀប ចំការ​បោះ​ឆ្នោត​មុន​កាលកំណត់​មួយ ។សមាជិក​កងកំលាំង​សន្ដិសុខ​ថៃ​ចំនួន ប្រមាណ​ជា​៥០.០០០​នាក់ ត្រូវ​កេណ្ឌ​ប្រមូល ដើម្បី​ត្រៀម​ទប់ទល់​ចំពោះ​សភាពការណ៍​អា ក្រក់​នានា ។ ពួក​អ្នកគាំទ្រ​អតីត​នាយក​រដ្ឋ មន្ដ្រី​ថៃ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា

ពួក​ប្រឆាំង​ថៃ​ជា​ច្រើន​ពាន់​នាក់​បាន​ចាប់ ផ្ដើម​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​១២ មីនា នៅ ក្រុង​បាងកក សំរាប់​ចលនា​តវ៉ា​យ៉ាង​ធំ​មួយ ដែល​ពួក​គេ​មាន​គំរោង​រៀបចំ​ធ្វើ​ក្នុង​ប៉ុន្មាន ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​រៀប ចំការ​បោះ​ឆ្នោត​មុន​កាលកំណត់​មួយ ។សមាជិក​កងកំលាំង​សន្ដិសុខ​ថៃ​ចំនួន ប្រមាណ​ជា​៥០.០០០​នាក់ ត្រូវ​កេណ្ឌ​ប្រមូល ដើម្បី​ត្រៀម​ទប់ទល់​ចំពោះ​សភាពការណ៍​អា ក្រក់​នានា ។ ពួក​អ្នកគាំទ្រ​អតីត​នាយក​រដ្ឋ មន្ដ្រី​ថៃ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ដែល​គេ និយម​ហៅ​ថា ពួក​អាវ​ក្រហម​បាន​ប្រមូលផ្ដុំ គ្នា​ក្រោម​ទង់​នៃ​រណសិរ្ស​រួបរួម ដើម្បី​លទ្ធិ ប្រជាធិបតេយ្យ​ប្រឆាំង​លទ្ធិផ្ដាច់ការ​ប្រមូលផ្ដុំ​គ្នា​ក្នុង​តំបន់​៥ នៃ​ទីក្រុង​បាងកក ដោយ​ពួក គេ​បាន​ស្រែក​ការ​ទាមទារ​ទាំងឡាយ​តាម ប្រដាប់​បំពង​សំលេង ។ បាតុកម្ម​ធំ​នឹង​កើត មាននៅ​ចុង​សបា្ដហ៍​នេះ​ដោយ​ប្រមូលផ្ដុំ មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​នា​ថ្ងៃ​ទី​១៤ មីនា ។

ពួក​អ្នក​រៀបចំ​បាតុកម្ម​ប្រកាស​ថា នឹង​មាន​មនុស្ស​ចូលរួម​ដល់​ទៅ​១​លាន​នាក់​។ សហគ្រាស និង​សាលារៀន​ភាគច្រើន​បាន បិទទ្វារ ហើយ​ក្រុមហ៊ុន​ជា​ច្រើន​អនុញ្ញាត​ឱ្យ និយោជិត​ពួក​គេ​ធ្វើការ​នៅផ្ទះ ។ ពលរដ្ឋ ក្រុង​បាងកក​មួយ​ចំនួន​មានការ​បារម្ភ​ចំពោះ ការ​ផ្ទុះ​អំពើ​ហិង្សា ហើយ​រដ្ឋាភិបាល​របស់ លោក​អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា ខ្លួនឯង​ក៏​បារម្ភ​ពី គ្រោះថ្នាក់​នៃ​ចលាចល​ដែរ ។កាលពី​ឆ្នាំ​២០០៨ ពួក​ប្រឆាំង​លោក​ថា​ក់ ស៊ី​ន​ដែល​ស្វះស្វែង​ផ្ដួលរំលំ​រដ្ឋាភិបាល​ដឹកនាំ ដោយ​មនុស្ស​ជំនិត​របស់​លោក​ថា​ក់​ស៊ី​ន​បាន លើកគ្នា​ចូល​កាន់កាប់​វិមាន​រដ្ឋាភិបាល​រយៈ ពេល​៣​ខែ ហើយ​ចូល​កាន់កាប់​ព្រ​លាន​យន្ដ ហោះ​អន្ដរជាតិ​ក្រុង​បាងកក​រយៈពេល​៨​ថ្ងៃ​។ ក្រុម​អាវ​ក្រហម​អះអាង​ថា ពួក​គេ​នឹង​ប្រើ ប្រាស់​យុទ្ធវិធី​ដូច​គ្នា​នេះ​ដែរ ។