រាជធានីភ្នំពេញ ៖ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានបើកយុទ្ធនាការមួយដែលអនុញ្ញាតឲ្យតារាក្នុងស្រុក រួមមាន ពិធីករទូរទស្សន៍ MyTV តាប៊យ និងពិធីការិនីទូរទស្សន៍ CTN កញ្ញាជីជី សាក ល្បងប្រើប្រាស់ទូរស័ព្ទ XG Samsung Power Pack ដែលក្រុមហ៊ុនទើបនឹងបានចេញលក់កាលពីពេលថ្មីៗនេះ ។
ពិធីករទូរទស្សន៍ MyTV តាប៊យ ពិធីការិនីទូរទស្សន៍ CTN ពិធីករទូរទស្សន៍ MyTV សុវណ្ណ និងអតីតពិធីការិនីកម្មវិធី Cellcard Scene កញ្ញាសាមន្ថា ត្រូវបានបង្ហាញខ្លួនជាអ្នកប្រើប្រាស់ XG Samsung Power Pack នៅក្នុងព្រឹត្តិការណ៍ព័ត៌មានមួយដែលប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Cellcard នៅលើមហាវិថីព្រះសីហនុ ។ តារាម្នាក់ៗនឹងចំណាយពេលពីរបីសប្ដាហ៍ខាងមុខនេះ ដើម្បីសាកល្បងប្រើប្រាស់ XG Samsung Power Pack ។
លោក កាយ ឡូត ប្រធានប្រតិបត្តិក្រុមហ៊ុន Cellcard មានប្រសាសន៍ថា «យើងបានជ្រើសរើសតារារបស់យើងយ៉ាងហ្មត់ចត់។ តារាខ្លះត្រូវបានគេស្គាល់ដោយសារការបង្កើតនូវការនិយមភាពទាន់សម័យ ចំណែកឯតារាផ្សេងទៀតត្រូវបានគេស្គាល់ដោយសារការនិយាយអំពីទំនោរ ជាពិសេសការរីកចម្រើនផ្នែកបច្ចេកវិទ្យា»។ លោក កាយ ឡូត បន្ថែមថា «យើងគិតថា អ្នកប្រើប្រាស់ XG Samsung Power Pack របស់យើង គឺជាតំណាងដ៏ល្អបំផុតនៃស្រទាប់យុវវ័យដែលទាន់សម័យនិងមានសំឡេងកាន់តែច្រើនឡើងៗនៃប្រទេសកម្ពុជា»។ ក្នុងអំឡុងយុទ្ធនាការមួយខែនេះ ក្រុមតារាទាំងនោះនឹងត្រូវស្នើឲ្យធ្វើអត្ថាធិប្បាយអំពី XG Samsung Power Pack តាមកញ្ចក់ទូរទស្សន៍ នៅលើ Facebook និងនៅលើទំព័រកាសែតផងដែរ ។
លោក កាយ ឡូត មានប្រសាសន៍ថា «គម្រោង XG Samsung Power Pack បូករួមជាមួយនឹងទូរស័ព្ទ Samsung Galaxy មានអត្ថប្រយោជន៍ស្ទើរតែគ្មានដែនកំណត់។ យើងមានចំណាប់អារម្មណ៍ចង់ដឹងថាតើតារាម្នាក់ៗនឹងប្រើប្រាស់ XG Samsung Power Pack យ៉ាងដូចម្ដេចខ្លះ»។ ថ្មីៗនេះក្រុមហ៊ុន Cellcard បានប្រកាសអំពីកិច្ចសហការជាមួយទូរស័ព្ទ Samsung Galaxy និងគម្រោង XG របស់ Cellcard ដែលរួមមានការហៅទូរស័ព្ទ និងទិន្នន័យ ព្រមទាំងលក្ខណៈពិសេសដទៃទៀតនៅក្នុងទូរស័ព្ទដៃ Samsung Galaxy ដែលកំពុងពេញនិយមនៅកម្ពុជា ។
កិច្ចព្រមព្រៀងនេះត្រូវបានពិពណ៌នាថា ជាកិច្ចព្រមព្រៀងលើកដំបូងបង្អស់សម្រាប់ទីផ្សារទូរស័ព្ទចល័តនៅកម្ពុជា មានន័យថា គ្រប់ទូរស័ព្ទ Samsung Galaxy SIII, Samsung Galaxy Note, Samsung Galaxy Tab 7.7 និងទូរស័ព្ទ Samsung Galaxy ផ្សេងទៀត នឹងមានភ្ជាប់ជាមួយគម្រោង XG របស់ Cellcardដែលរួមមានកញ្ចប់សេវាសម្រាប់ការហៅទូរស័ព្ទនិងទិន្នន័យអ៊ីនធើរណេតរួចជាស្រេច ។
ការផ្ដល់ជូននេះមានសម្រាប់តែទូរស័ព្ទ Samsung Galaxy ដែលមានប័ណ្ណធានា ហើយអនុញ្ញាតឲ្យអតិថិជនអាចទិញដោយបង់ប្រាក់ជាមុនក៏បាន ឬបង់រំលស់ប្រចាំខែ៥៩ដុល្លារក្នុងមួយខែ ។ ការផ្ដល់ជូននេះរួមបញ្ចូលទាំងអត្ថប្រយោជន៍គម្រោង XG និងការផ្ដល់ជូនទិន្នន័យបន្ថែមផងដែរ។ គម្រោងឥណទានសម្រាប់ XG Samsung Power Pack នេះកំពុងត្រូវបានផ្ដល់ជូនដោយ AEON មកពីប្រទេសជប៉ុន ។
តារាដែលចូលរួមនៅក្នុងយុទ្ធនាការ«សាកល្បងប្រើប្រាស់»នេះត្រូវបានគេស្គាល់ច្បាស់ដោយសារចំណាប់អារម្មណ៍និងជំនាញរបស់ពួក
គេ។
-ពិធីករតាប៊យដែលទស្សនិកជនស្គាល់ថា ជាអ្នកជំនាញផ្នែកតន្ត្រីសម័យកូរ៉េ K-pop និងការកម្សាន្តទូទៅ ។
-ពិធីការិនីជីជី ដែលគេស្គាល់ដោយសារបុគ្គលិកលក្ខណៈចូលចិត្តនិយាយលេងសើច និងចំណាប់អារម្មណ៍លើភាពទាន់សម័យ និងប្រព័ន្ធព័ត៌មានសង្គម ។
-ពិធីករសុវណ្ណ មកពីកម្មវិធីជជែកអំពីបច្ចេកវិទ្យារបស់ទូរទស្សន៍ MyTV និងចំណេះដឹងអំពីនិន្នាការបច្ចេកវិទ្យាចុងក្រោយបង្អស់។
-កញ្ញា សាមន្ថា ត្រូវបានគេស្គាល់ថាជាសហគ្រិនវ័យក្មេងដែលជាគំរូដ៏ល្អសម្រាប់និស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនាបច្ចុប្បន្ន ។ សាមន្ថា ធ្លាប់បម្រើការជាពិធីការិនីប៉ុស្តិ៍ CTN និង MyTV ។
Cellcard គឺជាបណ្ដាញទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។ក្រុមហ៊ុនCellcard ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦និងបានផ្ដល់សេវាទូរស័ព្ទចល័តដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លះកន្លងមក ។
បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកជាង៧០០នាក់ ដែលបម្រើការងារនៅក្នុងការិយាល័យជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា និងមានអតិថិជនប្រមាណ៣ លាននាក់ដែលមានបណ្ដាញសេវាទូរស័ព្ទចល័តគ្របដណ្ដប់ទូទាំងប្រទេស។ ទោះស្ថិតក្នុងទីផ្សារ ទូរគមនាគមន៍ដែលវិវឌ្ឍឥតឈប់ឈរក្ដី ក្រុម ហ៊ុន Cellcard នៅតែបន្ដផ្ដល់សេវាជូនប្រទេស កម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ប្រកបដោយ ការប្ដេជ្ញាចិត្តខ្ពស់៕
ចែករំលែកព័តមាននេះ