ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! អា​មេ​រិ​ក​​គាប​ពន្ធ​ហើយ ក្រុមប្រឆាំង​ទៅ​បញ្ចុះបញ្ចូល​ឱ្យអឺរ៉ុប​ដាក់​ទណ្ឌកម្ម​ទៀត

9 ម៉ោង មុន
  • ព្រះសីហនុ

ខណ​:​ដែល​អា​មេ​រិ​ក​កំពុង​ដាក់​សម្ពាធ​ពន្ធ​មក​លើ​ប្រទេស​កម្ពុជា​នោះ មាន​អ្នកនយោបាយ​ប្រឆាំង​បាន​ទៅ​ប្រាប់​សហភាព​អឺរ៉ុប​អោយ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ថែម​ទៀត​។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​​​លើក​ឡើង​យ៉ាង​​​ដូច្នេះ នៅ​ពេល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា​…

ខណ​:​ដែល​អា​មេ​រិ​ក​កំពុង​ដាក់​សម្ពាធ​ពន្ធ​មក​លើ​ប្រទេស​កម្ពុជា​នោះ មាន​អ្នកនយោបាយ​ប្រឆាំង​បាន​ទៅ​ប្រាប់​សហភាព​អឺរ៉ុប​អោយ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ថែម​ទៀត​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​​​លើក​ឡើង​យ៉ាង​​​ដូច្នេះ នៅ​ពេល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា​ នេះ ។

សម្តេច​ធិ​បតី​បាន​និយាយ​បន្ថែម​ទៀត​ថា ការ​ធ្វើ​ដូច្នេះ​ ជា​សកម្មភាព​យកជើងរាទឹក​ ហើយ​មិ​ន​ជួយ​អ្វី​ដល់​កម្ពុជា​ទេ ពីព្រោះ​ការ​ដាក់​សម្ពាធ​បន្ថែម​បែប​នេះ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​កម្មករ​ដោយ​រួម​ទាំង​អ្នក​ដែល​គាំទ្រ​ដល់​ក្រុមប្រឆាំង​ផង​។

គួរ​បញ្ជាក់​ថា អា​មេ​រិ​កបាន​ដាក់​សម្ពាធ​ពន្ធ​លើ​ទំនិញ​កម្ពុជា ​រហូត​ដល់​៤៩​ភាគរយ ហើយ​ផ្តល់​ពេល ៩០​ថ្ងៃ​សម្រាប់​ការ​ចរចា​ ។

ប៉ុន្តែ​ទោះបីជា​​​យ៉ាងណា​ក៏​ដោយ​ចុះ សម្តេច​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ធ្វើការ​ចរចា​ដើម្បី​ការពារ​អត្ថប្រយោជន៍​ជាតិ​ និង​ប្រជាជន​។

មាន​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ស្ថិត​ក្រោម​ការ​គាប​ពន្ធ​ពី​អា​មេ​រិ​ក ហើយ​ប្រទេស​ទាំងនោះ​ក៏​ដូច​កម្ពុជា​ដែរ​ កំពុង​មមារញឹក​ក្នុង​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក ​ដើម្បី​រក​ច្រក​បន្ធូរ​បន្ថយពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ចូល​ទីផ្សារ​អា​មេ​រិ​ក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ