ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​រឿង​ពន្ធ​ជាមួយ​អា​មេ​រិ​ក​មាន​ភាព​ស្មុគ ស្មាញ

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​​បាន​ព្រលយ​ពាក្យ​អោយ​ដឹង​ថា​ ការ​ចរចា​ជាមួយនឹង​អា​មេ​រិ​ក​ទាក់ទង​នឹង​បញ្ហា​ពន្ធ​នឹង​មាន​ភាព​ស្មុគស្មាញ​ ។ សម្តេច​ធិ​បតី​បាន​លើក​ឡើង​យ៉ាង​​​ដូច្នេះ នៅ​ពេល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជ​ការ…

ខេត្តព្រះសីហនុ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​​បាន​ព្រលយ​ពាក្យ​អោយ​ដឹង​ថា​ ការ​ចរចា​ជាមួយនឹង​អា​មេ​រិ​ក​ទាក់ទង​នឹង​បញ្ហា​ពន្ធ​នឹង​មាន​ភាព​ស្មុគស្មាញ​ ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​យ៉ាង​​​ដូច្នេះ នៅ​ពេល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជ​ការ បុគ្គលិក កម្មករនិយោជិត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​​នៅ​​ថ្ងៃ​ទី០១ ខែ​ឧសភា​ នេះ ។ ប៉ុន្តែ​ទោះបីជា​ជា​យ៉ាងណា​ក៏​ដោយ​ចុះ សម្តេច​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ធ្វើការ​ចរចា​ដើម្បី​ការពារ​អត្ថប្រយោជន៍​ជាតិ​និង​ប្រជាជន​ ។

គួរ​បញ្ជាក់​ថា អា​មេ​រិ​កបាន​ដាក់​សម្ពាធ​ពន្ធ​លើ​ទំនិញ​កម្ពុជា​រហូត​ដល់​៤៩​ភាគរយ ហើយ​ផ្តល់​ពេល​៩០​ថ្ងៃ​សម្រាប់​ការ​ចរចា ​។

មាន​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ស្ថិត​ក្រោម​ការ​គាប​ពន្ធ​ពី​អា​មេ​រិ​ក ហើយ​ប្រទេស​ទាំងនោះ​ក៏​ដូច​កម្ពុជា​ដែរ​ កំពុង​មមារញឹក​ក្នុង​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក ​ដើម្បី​រក​ច្រក​បន្ធូរ​បន្ថយពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ចូល​ទីផ្សារ​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ