ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សមត្ថកិច្ច​ប្រកាស​រកពូ​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា​​ម្នាក់មាន​អាយ​កូ​ម​ពេញ​ចង្កេះ ពេល​នេះ​គាត់​ចូលខ្លួន​មក​បំភ្លឺ​ហើយ

1 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយ​ពី​ផេ​ក​ផ្លូវការ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បង្ហោះ​ដោយ​សរសេរ​ទាំងស្រុង​ថា «​បើ​បងប្អូន​បាន​ប្រទះ​ឃើញ​ពូ​នេះ​ជួយ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ផង ចង់​អញ្ជើញ​គាត់​មក​ហូប​តែ​ហើយ​ភិ​ភា​ក្សា​ការងារ​មួយ​ចំនួន ដោយសារ​ឃើញ​គាត់​ស្លៀកពាក់​ស៊ី​វិល​ចឹ​ង តែ​មាន​វិទ្យុទាក់ទង​ច្រើន​ណាស់ ។ នៅ​តា​ខ្មៅ…

ខេត្តកណ្តាល ៖ ក្រោយ​ពី​ផេ​ក​ផ្លូវការ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បង្ហោះ​ដោយ​សរសេរ​ទាំងស្រុង​ថា «​បើ​បងប្អូន​បាន​ប្រទះ​ឃើញ​ពូ​នេះ​ជួយ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ផង ចង់​អញ្ជើញ​គាត់​មក​ហូប​តែ​ហើយ​ភិ​ភា​ក្សា​ការងារ​មួយ​ចំនួន ដោយសារ​ឃើញ​គាត់​ស្លៀកពាក់​ស៊ី​វិល​ចឹ​ង តែ​មាន​វិទ្យុទាក់ទង​ច្រើន​ណាស់ ។

នៅ​តា​ខ្មៅ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ លោកពូ​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា​ដែល​មាន​វិទ្យុទាក់ទង​ច្រើន​បាន​ចូលខ្លួន​មក​បំភ្លឺ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ។

វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០២៥ នេះ លោកពូ​ដែល​មាន​វិទ្យុទាក់ទង​ច្រើន​បាន​ចូល​មក​បំភ្លឺ​ជូន​សម្ថ​ត​កិច្ច​ក្រុង​តា​ខ្មៅ​ហើយ ។ លោកពូ​មានឈ្មោះ នី សាលី អាយុ​៤៥​ឆ្នាំ ជា​អ្នក​ម៉ូតូ​កង់​៣​ឥណ្ឌា មាន​ប្រពន្ធ​ឈ្មោះ​លឹ​ម សុខ​ឃាង មានកូន​ក្នុង​បន្ទុក​២​នាក់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​កំពង់​សំណាញ់​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ក្នុង​នោះ លោកពូ​ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​នូវ​សម្ភារ​ដែល​ទាក់ទង​នឹង​កងកម្លាំង​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ