ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​ទទួលស្គាល់​សមាសភាព​ក្រុម​​ប្រឹក្សា​សង្កាត់​​គីឡូម៉ែត្រលេខ6អាណតិ្តទី3

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមាសភាព​ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​​ និង​សមាជិក​​ក្រុម​ប្រឹក្សា​សង្កាត់​​គីឡូម៉ែត្រ​លេខ​៦​អាណតិ្តទី៣​ ត្រូវ​បាន​ធ្វើ​​ពិធី​ប្រកាស​​សុព​​ល​ភាព​កាលពី​រសៀល​​ថ្ងៃទី​៣ កក្កដា ​​ក្រោម​អធិបតីភាព​លោក ឃ្លាំង​​ ហួត ​អភិបាល​ខណ្ឌ​ឫស្សី​កែវ ដោយ​មានការ​ចូល​រួមពី​មន្ត្រី​រាជ​ការ​​ និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះ​ករ ។

​ចៅ​សង្កាត់ ​ចៅសង្កាត់​រងទី១ និង​ចៅ​សង្កាត់​រង​ទី២ និង​សមាជិកក្រុមប្រឹក្សា​សង្កាត់​​នៃ​សង្កាត់​គីឡូ​មែ៉ត្រ​លេខ​៦ ដែល​ត្រូវ​បាន​ប្រកាស​សុពល​ភាព​នារសៀល​ថ្ងៃនោះមាន ​លោក ​សុខ សម្បតិ្ត ជា​ចៅ​សង្កាត់​ លោកស្រី សុខ​ ដេម៉ា ជាចៅ​សង្កាត់​រង​​ទី១ និង​លោក សុខ ឃីម ជាចៅ​សង្កាត់​​រង​ទី២ ​។ សង្កាត់​​គីឡូម៉ែត្រ​​លេខ​៦ ​មា​ន​សមាស​ភាព​ក្រុម​ប្រឹក្សា​ចំនួន​១១​នាក់​​ ក្នុងនោះ​មក​​ពី​គណបក្ស​ប្រជាជន​​​កម្ពុជា៦នាក់ ​និង​គណ​បក្ស​ សម រង្ស៊ី​​ ៥នាក់ ។​

លោក​ឃ្លាំង​ ហួត ​អភិបាល​ខណ្ឌ​ឫស្សីកែវ ​ថ្លែងថា ​​ការ​បោះ​ឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី៣នេះ ប្រព្រឹត្ត​​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ និង​ជា​​ថ្នា​ល​បណ្តុះ​បណ្តាល​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅថ្នាក់​​​ក្រោម​​ជាតិ ។​ លោក​ ​ក៏បាន​ណែនាំ​ដល់​លោក​ចៅ​សង្កាត់ និង​អស់​លោក​ លោក​ស្រីជា​ចៅសង្កាត់រង​ និង​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​អស់​​ដែល​ទើប​​​​ជាប់​ឆ្នោត​​ សូម​យក​ចិត្ត​ទុកដាក់​អនុវត្ត​​ឱ្យ​បាន​​ត្រឹម​ត្រូវ​តាម​គោល​នយោបាយ ​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តនានា​របស់ស​រាជ​រដ្ឋាភិបាល បំពេញ​ការងារ​ចំពោះ​មុខ​ឱ្យ​បាន​ម៉ត់​ចត់ រួមទាំង​​ការ​ធានា​បាន​នូវ​សាមគ្គី​​ភាព​ផ្ទៃក្នុង​​ និងយោគយល់​គ្នា ។ ត្រូវ​ខិត​ខំ​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​​​ដែល​ជា ម្ចាស់​ឆ្នោត ៕