រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថានយោបាយផ្ការីករបស់រាជរដ្ឋាភិបាល គឺធ្វើការអភិវឌ្ឍប្រទេស ដើម្បីប្រជាពលរដ្ឋដែលខុសពីនយោបាយផ្ការីករបស់ក្រុមប្រឆាំងឧទ្ទាមក្រៅច្បាប់នាំតែប្រជាពលរដ្ឋខុសច្បាប់ ។
ការលើកឡើងរបស់សម្តេចបវរធិបតី បន្ទាប់ក្រុមប្រឆាំងនៅក្រៅប្រទេសបានប្រើនយោបាយផ្ការីកដោយញុះញង់ប្រជាពលរដ្ឋប្រឆាំង និងរាជរដ្ឋាភិបាលតាមរយៈសកម្មភាពខុសច្បាប់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ» ខេត្តកណ្តាល ព្រឹកថ្ងៃទី៦ ឧសភា ២០២៥ថា៖«គេប្រើនយោបាយផ្ការីកអ្វីធ្វើទៅ ខ្ញុំមិនខ្វល់ទេ ខ្ញុំដឹងតែធ្វើការអភិវឌ្ឍប្រទេសដើម្បីប្រជាជន ។
ខ្ញុំនឹងចូលរួមសម្ភោធសមិទ្ធផលនានាដែលសម្រេចបានជាមួយប្រជាពលរដ្ឋ ។ សមិទ្ធផលជាតិជាច្រើនហើយ ខ្ញុំបានសម្ពោធជាបន្តបន្ទាប់ និងចុងឆ្នាំនេះក៏នឹងមានសមិទ្ធផលមួយចំនួនទៀតនឹងត្រូវសម្ពោធ» ។
សម្តេចបវរធិបតិក៏បន្តស្នើដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស ហើយធ្វើការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ដូច ផ្លូវ ស្ពាន …។
សម្តេចបវរធិបតីបានលើកឡើងទៀតថា ទោះបីជាកម្ពុជាមិនមានការអភិវឌ្ឍន៍ដូចបណ្តាប្រទេសនានាក្តីតែកម្ពុជាបានអភិវឌ្ឍបន្តិចម្តង ៕
ចែករំលែកព័តមាននេះ