ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ស្ត្រី​មេម៉ាយ​ពិការ​ជើងម្នាក់ ត្រូវ​ភ្លើង​ឆេះ​​អស់ទាំងស្រុង

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ស្រប​ពេល​ដែល​ម្ចាស់​មិន​នៅផ្ទះ​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ឧសភា​ឆ្នាំ​២០២៥​នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ជាមួយ​នោះ​គេ​បានឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​បូមទឹក​ជួយ​បាញ់​ពន្លត់​ហ្នឹង​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​កុំ​ឲ្យ​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​។…

ខេត្តកំពង់ចាម​: ស្រប​ពេល​ដែល​ម្ចាស់​មិន​នៅផ្ទះ​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ឧសភា​ឆ្នាំ​២០២៥​នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ជាមួយ​នោះ​គេ​បានឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​បូមទឹក​ជួយ​បាញ់​ពន្លត់​ហ្នឹង​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​កុំ​ឲ្យ​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​។

លោក​សុខ ឃាង មេឃុំ​ព្រែក​តាន​ង់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ដើមហេតុ​ដំបូង​ប្រជាពលរដ្ឋ​បានឃើញ​ផ្សែងភ្លើង​ហុយ​ចេញពី​ផ្ទះបាយ​របស់​ស្ត្រី​មេម៉ាយ​កូន​បី គ្រាន់តែ​ឃើញ​បែប​នេះ​អ្នក​ជិតខាង​បាន​សាមគ្គី​គ្នា​ខ្លះ​មាន​ម៉ូ​ទ័​រ​បូមទឹក​បាញ់​ទៅ​លើ​ភ្លើង ដែល​កំពង់​ឆេះ​ហើយ​ខ្លះ​ទៀត​ប្រុង​នាំ​គ្នា​ឡើង​តាម​ទ្វារ​ជណ្ដើរ​មុខ​ចូល​ទៅ​ជញ្ជូន​របស់ទ្រព្យ​តែ​ភ្លើង​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជញ្ជូន​របស់របរ​ឡើយ​។

លោក​មេឃុំ​មាន​ប្រសាសន៍​បន្ត​ថា ករណី​អគ្គិភ័យ ០១​កើត​ឡេ​ី​ង​ឆ្លង​ចរន្ត​បណ្ដាញ​ភ្លើង​សូ​ឡា បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ០១​ខ្នង របស់​ឈ្មោះ ឡេ​ង គ​ន្ធី ភេទ​ស្រី អាយុ ៥៧​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក វរសេនីយ៍ឯក អ៉ឹ​ម ឃឿ​ន អធិការ​នគរបាល​ស្រុក​កោះសូទិន បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​តាន​ង់ កម្លាំង​ប្រជា​កា​ពារ និង​ប្រជាពលរដ្ឋ ចុះ​ជួយ​ពន្លត់​ដោយ​ផ្ទាល់ ដោយ​ប្រេ​ី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០១​គ្រឿង របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន ។ អគ្គិភ័យ​ត្រូវ​បាន រលត់​ទាំងស្រុង​នៅ​ម៉ោង​២​និង​៤០​នាទី​រសៀល ដោយ​ប្រើប្រាស់​ទឹក​អស់ ០១​ស៊ឺ​ទែន ដោយ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ​ឡើយ ។ អគ្គិភ័យ​នេះ បណ្ដាល​ឲ្យឆេះ​ផ្ទះ​ទាំងស្រុង​០១​ខ្នង ទំហំ ៧ x ១១​ម៉ែត្រ ប្រក​ក្បឿង​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ធំ ។

មូលហេតុ ឆ្លង​ចរន្ត​បណ្ដាញ​ភ្លេ​ី​ង​សូ​ឡា​ពេល​ម្ចាស់​មិន​នៅផ្ទះ ។ លោក​មេឃុំ​អះអាង​ថា​ពេល​កើតហេតុ​ស្ត្រី​មេម៉ាយ​ម្ចាស់ផ្ទះ​ពី​ការ​ជើង​មិន​បាន​នៅផ្ទះ​ទេ​។​គឺ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កូន​នៅ​បែក​អន្លង់​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​ហើយ​ផ្ទះ​ត្រូវ​បិទទ្វារ​ចាក់សោ​។

​ក្រោយ​ពី​ហេតុការណ៍​កើតឡើង​គេ​ឃើញ​កូនពៅ​របស់​ស្ត្រី​មេម៉ាយ បាន​មក​ដល់​ផ្ទះ​កើតហេតុ ជាមួយ​នោះ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ស្រុក​ត្រៀមលក្ខណៈ​សម្បត្តិ​ដើម្បី​យក​អំណោយ​កាកបាទក្រហម​ចែក​ជូន​ដល់​ស្ត្រី​មេម៉ាយ​រង​គ្រោះជា​ម្ចាស់ផ្ទះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ