រាជធានីភ្នំពេញ ៖ យុវជន៦នាក់ ជិះម៉ូតូ២គ្រឿងជិះម៉ូតូឌុបគ្នាទៅទិញអីហូប ពេលត្រឡប់មកវិញត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពប្ល.ន់យកម៉ូតូនិចមួយគ្រឿងបានសម្រេច នៅសល់ម៉ូតូមួយគ្រឿងទៀត ភ័យជិះរត់ចោលគ្នាបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០ទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅផ្លូវបេតុងខាងក្រោយវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS 1947 ។

ប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានទាក់ទងគ្នាតាមទូរស័ព្ទ ដោយអ្នកខ្លះនៅម្តុំព្រែកលៀប និងអ្នកខ្លះទៀតនៅម្តុំផ្សារអីអន២ ។

ជនរងគ្រោះបានបន្តទៀតថា ខណៈពួកគាត់ទាក់ទងរួចក៏បានជិះម៉ូតូចំនួន០២គ្រឿងចេញពីម្តុំព្រែកលៀប មានគ្នា០៥នាក់ ជិះទៅឌុបមិត្តភក្ដិម្នាក់ទៀត នៅម្តុំផ្សារទំនើបអីអន២ សរុបទាំងអស់គ្នា០៦នាក់ ក៏នាំគ្នាទៅហូបអី នៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិចិនតុង លុះនាំគ្នាហូបរួចហើយបាននាំគ្នាជូនមិត្តភក្ដិម្នាក់ នៅម្តុំផ្សារទំនើបអ៊ីអន២ ត្រឡប់ទៅផ្ទះវិញ លុះឌុបគ្នាមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញជនសង្ស័យមួយក្រុម មានគ្នា៧នាក់ជិះម៉ូតូចំនួន៣គ្រឿង បានជិះដេញនឹងកាក់ម៉ូតូពួកគាត់ ហើយស្រែកថា ពួកអែងឌឺអី រួចយកមួយសុវត្ថិភាពមកវា.យទៅលើជនរងគ្រោះ ព្រមទាំងយកដុំថ្មគ.ប់មកជនរងគ្រោះទាំង៣នាក់ បណ្តាលឲ្យផ្តួលម៉ូតូ ហើយរត់ចោលម៉ូតូ ចំណែកជនសង្ស័យបាននាំគ្នាលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។

ដោយឡែក មិត្តភក្តិជនរងគ្រោះជិះម៉ូតូមួយគ្រឿងទៀត ភ័យបានជិះរត់គេចបាត់ស្រមោល ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍មានលោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលសង្កាត់គោកឃ្លាងបានមកដល់បាននាំជនរងគ្រោះយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលតាមស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ