ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​​សុំលែងលះ ដុ.ត​ផ្ទះឪពុកក្មេក​ឆេះ​អស់ទាំង​ស្រុង​

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ ខឹង​ប្រពន្ធ​​សុំលែងលះ បុរសជាប្តីបាន​ដុត​ផ្ទៈ​ឪពុក​ បណ្តាល​ឱ្យ​​ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារៈ​អស់​ជាង​១០​ម៉ឺន​បាត​ ត្រូវ​កម្លាំង​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៥​ស្ថិត​នៅ​ភូមិ​ទួល​ប្រាសាទ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ។…

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ ខឹង​ប្រពន្ធ​​សុំលែងលះ បុរសជាប្តីបាន​ដុត​ផ្ទៈ​ឪពុក​ បណ្តាល​ឱ្យ​​ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារៈ​អស់​ជាង​១០​ម៉ឺន​បាត​ ត្រូវ​កម្លាំង​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៥​ស្ថិត​នៅ​ភូមិ​ទួល​ប្រាសាទ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បានឱ្យដឹងថា​ ​ក្រោយ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ ក​ម្លាំ​ងសមត្ថកិច្ច​​ចុះ​អន្តរាគមន៍​ពន្លត់​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បាញ់​ពន្លត់​មិន​រាលដាល​ឆេះ​ដល់​ផ្ទៈ​អ្នក​ជិតខាង​តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​ទាំងស្រុង​និង​សម្ភារៈ​ ហើយ​កម្លាំងសមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​បង្ក​ដុត​ផ្ទៈ​មានឈ្មោះ ជុំ រតនៈ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​(​ត្រូវជា​កូន​ប្រសាម្ចាស់​ផ្ទៈ​)​។

នាយ​ប៉ុស្តិ៍​នគរបាល​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ជន​បង្ក​ដែល​ដុត​ផ្ទៈ​ឆេះ​អស់ទាំង​ស្រុង​ និង​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ដុត​ផ្ទៈ​ចោល​ព្រោះ​ខឹង​ប្រពន្ធ​សុំលែងលះ​នៅ​ពេល​ឪពុក​ទៅ​ធ្វើ​សន្តិសុខ​ទៅ​យាម​បាត់​ហើយ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​នៅ​ផ្ទៈ​។

នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​៖​ម្ចាស់​ផ្ទៈ​ឈ្មោះ ជុំ ចាន់​ថន អាយុ​៦១​ឆ្នាំ​(​មុខ​រប​រសន្តិសុខ​)​ដែល​ត្រូវ​កូនបង្កើត​ខឹង​ប្រពន្ធ​សុំ​លេង​លៈ​ដុត​ផ្ទៈ​ឆេះ​អស់​១​ខ្នង​ទាំងស្រុង​ជា​ប្រភេទ​ផ្ទៈ​ឈើ​លើ​ថ្ម​ក្រោម​ដែល​មាន​ទំហំ​១២​ម៉ែត្រ​គុណ​៩​ម៉ែត្រ​និង​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទៈ​អស់​ជាង​១០​ម៉ឺន​បាត ។

ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត​ដុត​ផ្ទៈ​ឪពុក​ម្តាយ​ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារៈ​ជាង​១០​ម៉ឺ​ត​បាត​ក្រោយ​កម្លាំង​ជំនាញ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉េ​ត​សាកសួរ​ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​អនុវត្តន៍​បន្ត​តាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ