ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករសត្តឃា.តដ្ឋានជ្រូក ភូមិតាឡី១៦៨ម្នាក់ ត្រូវបានចរន្តអគ្គិសនីឆ.ក់ស្លា.ប់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​កា​.​ប់​ជ្រូក​នៅ​ទី​សត្ត​ឃា​.​ត​មួយ​កន្លែង​យីហោ​«​សត្តឃាតដ្ឋាន​ជ្រូក ភូមិ​តា​ឡី​១៦៨» ខណៈ​ធ្វើការ​ពេល​យប់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆ​.​ក់ បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ ដែល​ទើប​សម្រាលកូន ។ ដោយឡែក នៅ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​កា​.​ប់​ជ្រូក​នៅ​ទី​សត្ត​ឃា​.​ត​មួយ​កន្លែង​យីហោ​«​សត្តឃាតដ្ឋាន​ជ្រូក ភូមិ​តា​ឡី​១៦៨» ខណៈ​ធ្វើការ​ពេល​យប់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆ​.​ក់ បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ ដែល​ទើប​សម្រាលកូន ។

ដោយឡែក នៅ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ ក្រុមការងារ​នៅ​ទី​សត្តឃាត​នោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា បុរស​នោះ​ស្លា​.​ប់​បាត់​ហើយ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥​នៅ​«​សត្តឃាតដ្ឋាន​ជ្រូក ភូមិ​តា​ឡី​១៦៨» ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ដល់​ស្លា​.​ប់​បាត់បង់​ជីវិត​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ មាន​ប្រពន្ធ​ទើប​សម្រាលកូន​រួច​នៅផ្ទះ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​រំលង​អធ្រាត្រ ថ្ងៃ​កើតហេតុ បុរស​រង​គ្រោះ​បាន​ក្រោក​ធ្វើការ​កា​.​ប់​ជ្រូក លុះ​ក្រោយមក​គាត់​បាន​ទៅ​ឈរ​ផ្អែក​ខ្លួន និង​ជញ្ជាំង ហើយ​ក៏​បាន​ប៉ះ​ជាមួយ​មុខតំណរ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆ​.​ក់​ដួល​ផ្ងារ​ក្រោយ ។

ខណៈនោះ ត្រូវ​បាន​ក្រុមការងារ​នៅ​ទី​សត្តឃាត​នោះ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​សង្គ្រោះ ហើយ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា បុរស​នោះ​ស្លា​.​ប់​ហើយ ទើប​តម្កល់​ស​.​ពនៅ​ក្នុង​មន្ទីរពេទ្យ​នោះ រង់ចាំ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ។

ក្រោយ​កើតហេតុ នគរបាល​ប៉ុស្តិ៍​ដង្កោ រួម​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​.​ពនៅ​មន្ទីរពេទ្យ និង​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំងទី​សត្តឃាតដ្ឋាន​ជ្រូក​ខាងលើ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​ច្បាស់​ថា តើ​ជន​រង​គ្រ​គ្រោះ​ស្លា​.​ប់​ដោយសារ​តែ​ចរន្តអគ្គិសនី​ឆ​.​ក់​មែន ឬ​ស្លា​.​ប់​ដោយ​មូល​អ្វី​ផ្សេង​ទៀត​ក្រៅពី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ