ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រើ​ចរន្ត​អគ្គិ​សនី​​ លំនៅ​ឋាន​ដែល​ប្រើ​​ក្នុង​មួយ​ខែ​​លើស​ពី​២០០kwh ឡើង​ទៅ​មាន​ការ​ប្រែ​ប្រួល​ខ្លះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឆ្លើយ​តប​​ទៅ​នឹង​បណ្តាញ​​​ផ្សព្វ​ផ្សាយមួយ​ចំនួន​ដែល​បាន​​​ចុះ​ផ្សាយ​ធ្វើ​ឱ្យ​​មតិសាធារណជន​​យល់​ច្រឡំ​​​ថា​មាន​ការ​​​ដំឡើង​ថ្លៃ​ភ្លើង​អគ្គិសនី​​នោះ ​នៅ​អគ្គិសនី​​កម្ពុជា​​កាលពី​ថ្ងៃទី​​៤ កក្កដា ​មាន​រៀបចំ​ធ្វើ​សន្និសីទ​​កាសែត​មួយដើម្បី​ប្រកាសថា ការ​ផ្សព្វ​ផ្សាយ​នោះ​មិន​ពិត​ទេ ​ការ​ពិត​​អគ្គិសនី​កម្ពុជា​មិន​បាន​ធ្វើ​ការ​ដំឡើង​ថ្លៃភ្លើង​អគ្គិសនី​ឡើយ តែ​បាន​រាប់​បញ្ចូល​​​ចំពោះ​​លំនៅ​ឋាន​ទាំងឡាយ​ណា​ដែល​​បាន​ប្រើ​ភ្លើង​​​អស់លើសពី​​២០០​​

រាជធានីភ្នំពេញ ៖ ឆ្លើយ​តប​​ទៅ​នឹង​បណ្តាញ​​​ផ្សព្វ​ផ្សាយមួយ​ចំនួន​ដែល​បាន​​​ចុះ​ផ្សាយ​ធ្វើ​ឱ្យ​​មតិសាធារណជន​​យល់​ច្រឡំ​​​ថា​មាន​ការ​​​ដំឡើង​ថ្លៃ​ភ្លើង​អគ្គិសនី​​នោះ ​នៅ​អគ្គិសនី​​កម្ពុជា​​កាលពី​ថ្ងៃទី​​៤ កក្កដា ​មាន​រៀបចំ​ធ្វើ​សន្និសីទ​​កាសែត​មួយដើម្បី​ប្រកាសថា ការ​ផ្សព្វ​ផ្សាយ​នោះ​មិន​ពិត​ទេ  ​ការ​ពិត​​អគ្គិសនី​កម្ពុជា​មិន​បាន​ធ្វើ​ការ​ដំឡើង​ថ្លៃភ្លើង​អគ្គិសនី​ឡើយ តែ​បាន​រាប់​បញ្ចូល​​​ចំពោះ​​លំនៅ​ឋាន​ទាំងឡាយ​ណា​ដែល​​បាន​ប្រើ​ភ្លើង​​​អស់លើសពី​​២០០​​គីឡូ​វ៉ាត់​ម៉ោង​ ក្នុង​មួយ​ខែ ត្រូវ​ចាត់​ទុក​ចូល​ក្នុង​ប្រភេទ​​​លក់​តម្លៃ​៨២០​រៀល ក្នុង​១គីឡូ​វ៉ាត់​​ម៉ោង​ ដែល​ពីមុន​មក​​​លំនៅ​ឋាន​ដែល​ប្រើ​អស់​ជាង​២០០​គីឡូ​វ៉ាត់ ​ម៉ោង​ គឺស្ថិត​នៅ​​ក្នុង​​តម្លៃ​លក់​​៧២០​​​រៀល​ ក្នុង​១គីឡូ​វ៉ាត់​ម៉ោង ។

​លោក​​ចាន់ សុដាវ៉ាត អគ្គនាយក​​រង​​​ទទួល​​ ​បន្ទុក​​ការងារ​​ផែន​ការ​និង​បច្ចេកទេស​នៃ​អគ្គិសនី​​ កម្ពុជា​​មាន​​ប្រសាសន៍​ថា ​បច្ចុប្បន្ន​​អគ្គិសនី​លក់​ថ្លៃ​​ភ្លើង​មាន៣​ប្រភេទ​ គឺទី​១-​សម្រាប់​លំនៅ​ឋាន​ដែល​​​ប្រើ​​ភ្លើង​ក្នុង​មួួយខែ​មិន​លើស​ពី​៥០​គីឡូ​វ៉ាត់​ម៉ោង (KWH) ​តម្លៃ​​៦១០​រៀល​ក្នុង​​មួយ​​​​គីឡូ​វ៉ាត់​ម៉ោង ។ ​ទី២-​​លំនៅ​ឋាន​​ដែល​ប្រើ​​ចាប់​ពី​៥១​គីឡូ​វ៉ាត់​ម៉ោងឡើង​ទៅ​លក់​៧២០​​រៀល ក្នុង​១គីឡូ​វ៉ាត់​ម៉ោង ហើយទី៣-​គឺ​ស្ថាប័ន​​រដ្ឋ ស្ថាន​ទូត​ និង​គេហដ្ឋាន​​បរទេស​លក់​​តម្លៃ៨២០​រៀល​ក្នុង​១គីឡូវ៉ាត់​ម៉ោង​ ។ ប៉ុន្តែ​​ចាប់​ពី​ថ្ងៃទី​១ ខែ​​កញ្ញា​ខាង​មុខនេះ អគ្គិសនី​កម្ពុជា​​បាន​​កាត់​ប្រភេទ​លំនៅ​ឋាន​​​​ទាំងឡាយ​ណា​ដែល​ប្រើ​ភ្លើង​អស់​លើស​ពី​២០០​គីឡូ​វ៉ាត់​ម៉ោង​​ ចូល​​ទៅ​ក្នុង​ប្រភេទ​​លក់​ទី​៣ គឺ​តម្លៃ​៨២០​​រៀល​ ក្នុង​១គីឡូ​វ៉ាត់​ម៉ោង ​ដូចលក់​ឱ្យ​​ស្ថាប័ន​​រដ្ឋ ស្ថាន​ទូត និង​គេហឋាន ជនបរទេស​ដែរ។  ដូច្នេះ​តម្លៃ​ភ្លើង​អគ្គិសនី​មិន​មាន​​ការ​ឡើង​ថ្លៃអ្វីទេ គឺគ្រាន់​តែ​​​ប្រភេទ​​​លំនៅ​ឋាន​​ដែល​មាន​​លទ្ធភាព​ប្រើ​​លើស​​ពី​​២០០​គីឡូ​វ៉ាត់​ម៉ោង ​ឡើង​ទៅ​ឱ្យ​ទទួលយក​តម្លៃ​ដូចលក់​ឱ្យ​ស្ថាប័ន​​រដ្ឋ​ ស្ថា​ន​ទូត​ និង​គេ​ហដ្ឋាន​ជន​បរទេស​តែ​ប៉ុណ្ណោះ​​ ។

លោកចាន់​ សុដាវ៉ាត​ បញ្ជាក់​ថា​ មូល​ហេតុ​ដែល​អគ្គិសនី​កម្ពុជា​ធ្វើ​បែប​នេះគឺ​មាន​​ពី​រ​មូល​ហេតុ​ ទី​១-​កម្ពុជា​ជាប្រទេសមួយ​ដែល​ទទួលទិញ​អគ្គិសនី​​ពី​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ដូច​ជា​វៀតណាម​ ឡាវ​ និងថៃ​ ។​ បច្ចុប្បន្ន​ ទាំង​ថៃ​និង​វៀតណាម​ បាន​ឡើង​ថ្លៃ​ភ្លើង​អគ្គិសនី​មក​​លើ​កម្ពុជា​ ចំនួន​៣០​%​ ទៅ​ហើយ​​គឺ​ឡើង​ចាប់​ពី​ថ្ងៃទី​១ មករា​ ឆ្នាំ​២០១២ នេះ​​ តែការចរចា​សុំ​ពន្យារពេល​​បានអូសបន្លាយ​រហូត​មក​ទល់​នឹងពេល​នេះ​ ទើប​ការ​ឡើង​ថ្លៃ​នោះ​​បាន​ឈាន​មក​ដល់​ការ​សម្រេច​ជាស្ថាពរ​ ។ ​

ទី​២-នៅ៥ខែ​ ដើម​ឆ្នាំ​២០១២​នេះ​អគ្គិសនី​កម្ពុជា​បាន​ខាត​បង់​ទឹក​ប្រាក់​ចំនួន​១២.៧៧៥​លាន​រៀល​ គិត​តែត្រឹម​​ការ​ប្រើ​ភ្លើង​នៅភ្នំពេញ​ ខេត្ត​កណ្តាល​ និង​កំពង់​ស្ពឺ​ប៉ុណ្ណោះ​​​ដោយ​មិនទាន់​គិត​​ជា​លក្ខណៈ​ទូ​ទាំង​ប្រទេស​​​​​នៅ​ឡើយទេ ។

លោក​ ចាន់ សុ​ដា​វ៉ាត ​​​​បាន​បន្ត​ថា ​​នៅ​ឆ្នាំ​២០១៣ ​​ខាង​មុខ​​​នេះ  កម្ពុជា​​​អាច​នឹង​ជួប​ប្រទះ​​នូវ​​វិបត្តិ​​​ខ្វះ​​​ភ្លើង​ប្រើ​​​ បើ​សិន​ជា​ប្រទេស​​​​វៀត​ណាម​មិន​អាច​លក់​​ភ្លើង​​​​ឱ្យ​​​កម្ពុជា​គ្រប់​២០០​មេ​ហ្គា​​វ៉ាត់ ​តាម​កិច្ច​​ព្រម​ព្រៀង​​​​ទេ​នោះ ។

​គួរ​បញ្ជាក់​ឱ្យ​​ដឹង​ដែរ​ថា តាម​កិច្ច​ព្រម​ព្រៀង​​​​​រវាង​​​កម្ពុជា​-​វៀត​ណាម​​​​​​​​​ រយៈ​កាល​កន្លង​មក​​ភាគី​​ទាំង​ពីរ​បាន​យល់​ព្រម​ទទួល​ទិញ​លក់​ភ្លើង​​អគ្គិសនី​ពី​​ប្រទេស​​​វៀត​ណាម​​ចំនួន​២០០​​មេ​ហ្គា​វ៉ាត់ ​តែ​បច្ចុប្បន្ន​វៀត​ណាម​​​​​​​​​​​​​​​​​​​​​​​​លក់​ឱ្យ​កម្ពុជា​​បាន​​តែ​១៣៥​មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ ​ធ្វើ​ឱ្យ​កម្ពុជា​នៅ​ជួប​វិបត្តិ​​ខ្វះ​ភ្លើង​​​ប្រើ​ប្រាស់​នៅ​​ឡើយ ​សម្រាប់​ផ្គត់​ផ្គង់​តាម​បណ្តា​ខេត្ត​​ភាគ​​ខាង​​កើត​​ប្រទេស ។

លោក​ថ្លែង​ថា ការ​កាត់​លំនៅ​ដ្ឋាន​​ដែល​ប្រើ​​​​​​​​​​​​​​​​​ភ្លើង​​​អគ្គិសនី​​ក្នុង​​​​​​​​​​​​​​​​​មួយ​ខែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើស​ពី​​​​​២០០​គីឡូវ៉ាត់​​​​​​​​​​​​​ម៉ោង​​ ឡើង​ទៅ​ឱ្យ​ទទួល​​យក​តម្លៃ​​លក់​ប្រភេទ​ទី​៣​នោះ​ គឺ​ស្ថិត​​នៅ​ក្នុង​​ដំណាក់​កាល​សេចក្តី​​ព្រាង​​នៅ​ឡើយ​ទេ ​។ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​១ កញ្ញា​​ទើប​អនុវត្ត​  ហើយ​ដំណាក់​កាល​ព្រាង​​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ពិគ្រោះ​​​ពិភាក្សា​​​ជា​ច្រើន​ដំណាក់​​កាល​ទៀត​ ទើប​​ឈាន​ទៅ​ដល់​​ការ​សម្រេច​​នៅ​ថ្ងៃ​ទី​១ ​កញ្ញា​​ ខាង​មុខ​​ ដូច​មាន​​តារាង​​តម្លៃ​​​ខាង​ក្រោមនេះ ។