ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ឃើញ​រូបថត​ចាស់​ស្រណោះ​ដល់​ការ​សាមគ្គី ដើម្បី​ជាតិ និង​ប្រជាជន​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ រូបភាព​មួយ​សន្លឹក​ដែល​ជា​ការ​ថត​ជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​១ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​បាន​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​រដ្ឋសភា​នា​ពេល​បច្ចុប្បន្ន យក​មក​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ​នឹកឃើញ​ដល់​ការ​សាមគ្គី​របស់​ថ្នាក់ដឹកនាំ​ដើម្បី​ជាតិ…

​រាជធានី​ភ្នំពេញ​៖ រូបភាព​មួយ​សន្លឹក​ដែល​ជា​ការ​ថត​ជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​១ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​បាន​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​រដ្ឋសភា​នា​ពេល​បច្ចុប្បន្ន យក​មក​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ​នឹកឃើញ​ដល់​ការ​សាមគ្គី​របស់​ថ្នាក់ដឹកនាំ​ដើម្បី​ជាតិ និង​ប្រជាជន​ទើប​សន្តិភាព​ដល់​បច្ចុប្បន្ន​។​

រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា ប្រធាន​ព្រឹទ្ធសភា​នា​ពេល​បច្ចុប្បន្ន ចូល​ទៅ​ចែករំលែក​បន្ត ព្រមទាំង​សរសេរ​សារ​ស្តែង​ពី​អារម្ម​ណ៍​របស់​សម្តេច​ផង​ដែរ​ដែល​ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​តែងតែ​គិត​ប្រយោជន៍​ប្រជាជន និង​ប្រទេស​ជាតិ​។​

សម្តេច​តេ​ជោ បាន​គូស​រំលេច​ថា «​ឃើញ​រូបថត​នេះ​ពិតជា​ធ្វើ​ឱ្យ​នឹក​ស្រណោះ​គ្រា​ដែល​លំ បាក​ក្នុង​កាលៈទេសៈ​ប្រទេស​មាន​សន្តិភាព​ផង​មាន​សង្គ្រាម​ផង​។ ពួក​យើង​សាម​គ្គី​គ្នា បាន​ល្អ​ណាស់ សម្តេច ហេង សំ​រិ​ន ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ (​ប្រមុខរដ្ឋ​) សម្តេច ជា ស៊ី​ម ជា​ប្រធានរដ្ឋសភា ឯ​ខ្លួន​ខ្ញុំ ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី (​នាយក​រដ្ឋមន្ត្រី​) រួម​ជាមួយ​សមាជិក​សភា សមាជិក​រដ្ឋាភិបាល​កងកម្លាំងប្រដាប់អាវុធ ម​ន្ត្រីរដ្ឋការ​នា​ពេល​នោះ​ប្រឹង​ងើបឈ រ​ឡើង​ទើប​មាន​ថ្ងៃនេះ​»​។

​សម្តេច​តេ​ជោ បាន​លើក​ឡើង​ដែរ​ថា ទោះ​ឥស្សរជន​ក្នុង​រូប​មួយ​សន្លឹក​នេះ បាន​ទទួល​ម រណ​ភាព​ទៅ​ហើយ​ក្តី តែ​ពួក​សម្តេច​នៅ​តែ​នឹក​អាល័យ​ដល់​ពួក​គាត់​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ