ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែក​ដែលហើប​លើ​ស្ពាន​តាគ្រាំង អាចបង្កគ្រោះថ្នា.ក់ជាយថាហេតុ​ ពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរចុះ​ពិនិត្យ​

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានដែក​មួយ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ទៅ​ហើយ​នោះ ថែម​ទាំង​មាន​ដែក​មួយ​សន្លឹក​ហើប​ឡើង​លើ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ ខ្លាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ ពិសេស​នៅ​ពេល​យប់​។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្ពាន​តា​គ្រាំ​ង ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់…

ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានដែក​មួយ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ទៅ​ហើយ​នោះ ថែម​ទាំង​មាន​ដែក​មួយ​សន្លឹក​ហើប​ឡើង​លើ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ ខ្លាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ ពិសេស​នៅ​ពេល​យប់​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្ពាន​តា​គ្រាំ​ង ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ លើក​ឡើង​ថា​ស្ពានដែក​មួយ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ទៅ​ហើយ រាល់ពេល​ដែល​មាន​រថយន្ត​ធុន​ធំ ធុន​តូច ឬ​គោ​យន្ត ម៉ូតូ​បើកបរ​ឆ្លងកាត់​តែងតែ​លឺ​សម្លេង​រំខាន​ដល់​ពួក​គាត់​រស់នៅ​ក្បែរ​នោះ​ខ្លាំង​ណាស់​។ អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​ជា​ពលរដ្ឋ​ព្រួយបារម្ភ​នោះ គឺ​មាន​ដែក​មួយ​សន្លឹក​ដែល​គេ​យក​ទៅ​ដាក់​នៅ​ក្បាលស្ពាន​ខាងកើត ឡើង​ហើប​ផុត​ពី​ដែក​កល់​ស្ពាន ជា​បញ្ហា​មួយ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់ ជា​ពិសេស​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន និង​បើកបរ​នៅ​ពេល​យប់ ដោយ​តំបន់​នេះ​មិន​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ឡើយ​។ បញ្ហា​នេះ​​សូម​អាជ្ញាធរ​ឃុំ​តា​សាល និង​អាជ្ញាធរ​ស្រុក​ឱ​រ៉ា​ល់ និង​មន្ទីរ​ជំនាញ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ មេត្តា​ចុះ​ពិនិត្យ​និង​ជួយ​សម្រួល​មើល​ដែក​ដែល​ហើប​លើ​ស្ពានដែក តា​គ្រាំ​ង​នេះ​ផង​។

លោក រឿង រ៉េ​ត អាយុ​ប្រហែល​៤០​ឆ្នាំ ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ លើក​ឡើង​ថា គួរតែ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​ជួយ​មើល​ស្ពានដែក​នេះ​ផង ពីព្រោះ​ថា​ដែក​មួយ​សន្លឹក​ហើប​ឡើង ជា​បញ្ហា​គ្រោះថ្នាក់​មួយ នៅ​ពេល​ដែល​អ្នកដំណើរ​បើកបរ​បុក ឬ​ក៏​ជ្រុល​ជាន់​រលាស់​ដែក​អាច​គ្រោះថ្នាក់​។ ជា​ពិសេស​គឺ​អ្នកបើកបរ​នៅ​ពេល​យប់​តែ​ម្តង​​ប្រ​ឈម​ខ្លាំង​ណាស់​។

ក្នុង​នាម​លោក​ជា​អ្នក​ធ្វើ​ដំណើរ​មួយ​រូប​សូម​សំណូមពរ​ដល់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​នានា ចុះ​ពិនិត្យ​និង​ជួយ​ជួសជុល​ស្ពានដែក​មួយ​នេះ​ផង បើ​បណ្តែតបណ្តោយ​ទុក​បែប​នេះ ប្រជាពលរដ្ឋ សិស្សានុសិស្ស ធ្វើ​ដំណើរ​ឆ្លងកាត់​អាច​បង្ក​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ​។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​តា​គ្រាំ​ង​(​ស្ពានដែក​មួយ​ទ្រុឌទ្រោម​) ស្ថិត​នៅ​ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​ស្ពឹ ដែល​មាន​ដែក​ហើប​ឡើង អាច​ប្រ​ឈម​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ អ្នក​យក​ព័ត៌មាន​យើងបាន​ទូរស័ព្ទ​ទៅ​លោក ជី​ញ គួ​ង ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ​ដែល​ទើប​ឡើង​កាន់​ដំណែង​ថ្មី​ៗ ថា​មាន​គម្រោង​ក្នុង​ការ​ជួសជុល​ឬ​យ៉ាងណា​? លោក​បាន​ឆ្លើយ​តប​វិញ​ថា លោក​មិន​ទាន់​ក្តោប​ការងារ​នេះ​ជុំ​ទេ ណាមួយ​ជាប់​ប្រជុំ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ